មាតាបិតាមានគុណធ្ងន់ ខំរែកខំពន់ឥតប្រមាណ
មិនថាយប់ថ្ងៃឬថ្មើរមាណ ខិតខំចិត្តប្រាណសន្សំទុក។
មាតាបិតាមានចិត្តធ្ងន់ ខំរែកខំពុនធ្ងន់ឬស្រាល
មិនថាលំបាកក្រៃប៉ុនណា ឲ្យតែអាត្មានៅព្រោះកូន។
មាតាបិតាខំរកទុក សម្រាប់ថ្ងៃមុខផ្គត់ផ្គង់កូន
ទាំងការសិក្សាចាយវាយកូន មិនឲ្យកូនសូន្យព្រោះស្រលាញ់។
ទឹកមុខរីករាយមិនថាអត់ មិនឲ្យកូនខ្សត់បានគ្រប់គ្រាន់
ខំរូតខំរះប្រឹងឲ្យទាន់ កុំថាដប់ពាន់រាន់ឲ្យគ្រប់។
ពេលកូនឈឺថ្កាត់រកសង្កូវ នេះហើយម៉ែឪស្រលាញ់កូន
មិនថាវេទនាជីវិតសូន្យ រស់ព្រោះតែកូនបានថ្លៃថ្លា។
ពេលកូនបានស្រាន្តគាត់ផុតទុក្ខ ក្នុងចិត្តម៉ែពុកអរក្រៃណា
គេយកមាសថ្លៃធំប៉ុនណា ដូរកូនជានាមិនយកឡើយ។
អត្ថបទដោយ៖ ក. គីម អុី
ផ្សព្វផ្សាយដោយ៖ MyPando Group
Khmer
English
No comments:
Post a Comment