Lesson 6: ប្រភេទមនុស្សគួររាប់អាន - MyPando Group

Breaking

MyPando Group

All in One Services by MyPando Group with provide the good quality of our products to satisfy customer target!

Languages

Sunday, August 4, 2019

Lesson 6: ប្រភេទមនុស្សគួររាប់អាន


១. គោរពអ្នកដទៃ: មនុស្សដែលល្អពិតមែនតែងគិតគូរពីអារម្មណ៍អ្នកដទៃ និងគោរពមនុស្សរាល់គ្នា មិនថា អ្នកនោះជាអ្នកមានរឺអ្នកក្រ អ្នកមានអំណាចរឺមនុស្សធម្មតា អ្នកឆ្លាតពូកែរឺអ្នកមិនសូវពូកែនោះទេ។

២ . មិនទាមទារគុណសម្បត្តិ: ឧទាហរណ៍ថាធ្វើឲ្យនរណាម្នាក់សប្បាយចិត្តឡើងវិញជាដើម មនុស្សដែលល្អពិតមែនចង់បានត្រឹមតែឃើញតែស្នាមញញឹមរបស់មនុស្សម្នាក់នោះតែប៉ុណ្ណោះ។


៣. មិនត្រូវការភាពលេចធ្លោ: ពួកគេអាចនៅស្ងប់ស្ងាត់ម្នាក់ឯងបាន ដោយមិនប្រកាន់នឹងការដែលអ្នកដទៃទុកខ្លួនឲ្យនៅតែឯងនោះទេ។ លក្ខណៈនេះផ្ទុយពីមនុស្សមួយចំនួនដែលតែងទាមទារចំណាប់អារម្មណ៍ ហើយចូលចិត្តធ្វើយ៉ាងណាឲ្យខ្លួនឯងមានភាពលេចធ្លោជាងគេ។

៤ . មិនអួតក្អេងក្អាង: វាជារឿងល្អនៅពេលដែលភាពជោគជ័យរបស់អ្នកត្រូវបានដឹងលឺ ប៉ុន្ដែមនុស្សភាគច្រើនប្រហែលជាមិនចូលចិត្តអ្នកដែលអួតក្អេងក្អាងនោះទេ។ ដួច្នេះហើយ មនុស្សដែលល្អភាគច្រើនមិននិយាយអួតពីសមិទ្ធផលដែលពួកគេទទួលបាននោះទេ។


៥. មិនចាក់ពីក្រោយខ្នង: មនុស្សដែលល្អទៀងត្រង់នឹងនិយាយនៅមុខអ្នកចំៗដោយការគោរព ដើម្បីដោះស្រាយបញ្ហានានា។ ពួកគេមិនមែនជាប្រភេទមនុស្សដែលញញឹមរាក់ទាក់នៅចំពោះមុខអ្នក ប៉ុន្ដែនៅពីក្រោយខ្នងអ្នកបែរជានិយាយដើមអាក្រក់ពីអ្នកទៅវិញនោះទេ។


៦. គោរពសន្យា: មនុស្សល្អពិតតែងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីគោរពពាក្យសន្យារបស់ពួកគេ ហើយបើពួកគេមិនអាចធ្វើបាន ពួកគេនឹងទទួលខុសត្រូវចំពោះអ្វីដែលពួកគេបានសន្យា។ ពួកគេមិននិយាយដើម្បីឲ្យតែបានល្អមើលនោះទេ។



៧. ទទួលស្គាល់កំហុសោ:ពួកគេទទួលស្គាល់ថា គ្មានអ្វីដែលល្អឥតខ្ចោះនោះទេ ហើយពួកគេតែងរៀនពីកំហុសនីមួយៗ។ វាមានលក្ខណៈខុសពីមនុស្សមួយចំនួនដែលតែងចាំចាប់កំហុសរបស់អ្នកដទៃ ហើយមនុស្សប្រភេទនោះអាចនឹងគិតថា ការរកកំហុសរបស់អ្នកដទៃបាននេះគឺជាសមត្ថភាពដ៏ពូកែរបស់ពួកគេ។


៨. ជួយដោយស្មោះ:មនុស្សដែលល្អពិតប្រាកដជួយអ្នកដទៃ ដោយចិត្តល្អបរិសុទ្ធ មិនចង់បានការកោតសរសើរ រឺបញ្ជោរអ្វីនោះទេ។ ត្រឹមឃើញអ្នកដទៃសប្បាយចិត្តគឺជាសុភមង្គលដ៏ធំធេងរបស់ពួកគេហើយ។ ដោយឡែក មនុស្សមួយចំនួនព្យាយាមធ្វើឲ្យអ្នកដទៃឃើញពីការលះបង់របស់ខ្លួន ហើយពួកគេនឹងមិនជួយអ្នកនោះទេ បើសិនជាពួកគេមិនទទួលបានផលអ្វីមកវិញនោះ៕



អត្ថបទដោយ៖ រឿន សីហា
សម្របសម្រួលដោយ៖ ក.​ លៀវ​ កក្កដា
ផ្សព្វផ្សាយដោយ៖ MyPando Group
ថ្ងៃទី៖ ០៤/កញ្ញា/២០១៩

No comments:

Post a Comment