I-ការយល់អំពីបរិបទរបស់ខ្លួន
• តើអ្នកធ្លាប់ជួបភាពមិទាន់ជោគជ័យដែរឬទេក្នុងជីវិតនេះ?
• តើភាពមិនទាន់ជោគជ័យទាំងនោះបណ្តាលមកពីកត្តាអ្វីខ្លះ?
• មនុស្សទាំងអស់សុទ្ធតែទទួលស្គាល់ថាខ្លួនធាប់ជួប “ភាពមិនទាន់ជោគជ័យ”
• ហើយគេទទួលស្គាល់ទៀតថាកត្តាដែលនាំឲ្យពួកគេមិនទាន់មានភាពជោគជ័យមានពីគឺ៖
1.កត្តាខាងក្នុងឬ ខ្លួនរបស់គេផ្ទាល់
2.កត្តាខាងក្រៅ ឬអ្នកដទៃ
គំនិតពិចារណា !
មានក្រុមហ៊ុនមួយបានបញ្ចូនមនុស្សពីរអ្នកទៅសិក្សានៅកន្លែងថ្មីមួយក្នុងគោលបំណងដើម្បីពង្រើកការលក់ផលិតផលរបស់ខ្លួន។ លុះត្រឡប់មកវិញអ្នកទាំងពីរបានរាយការដូចខាងក្រោម៖
1- មនុស្សនៅទីនោះមិនចេះពាក់ស្បែកជើងទេ!
2- មនុស្សនៅទីនោះមិនទាន់ចេះពាក់ស្បែកជើងទេ!
II-ចរឹកលក្ខណៈទាំង១០របស់មនុស្សដែលយើងមិនចូលចិត្ត
1.The Thank: ជាមនុស្សគ្មានមេត្តា រករឿងឈ្លោះ សម្លុតគម្រាម។
2.The Sniper: ជាអ្នកបំប្លែងផែនការ គេធ្វើឲ្យអ្នកអាក់អន់ចិត្តដោយសារមូល ហេតុផ្សេងៗ។ ផ្ទុយពីការឲ្យសម្រេចនូវផែនការ គេបែរជាស្វែងរកនូវចំនុចខ្សោយរបស់អ្នកហើយប្រើវាដើម្បីប្រឆាំងនិងអ្នកតាមរយៈការនិយាយបំភ្លើសនិយាយដើមនិងការនិយាយបំបែកបំបាក់។
3.The Grenade: ជាមនុស្សដែលតែងតែផ្ទុះកំហឹងមិនសមហេតុផលនិងកាលៈ ទេសៈហើយធ្វើឲ្យអ្នកដទៃខឹងសម្បានិងមិនយល់អំពីទង្វើរបស់គេ។
4.The Know-It-All: មនុស្សប្រភេទនេះដឹង៩៨% នៃរឿនគ្រប់យ៉ាង។ ដោយគ្រាន់តែសួរមនុស្សនេះនិងប្រាប់នូវអ្វីដែលគេបានដឹងគ្រប់យ៉ាងក្នុង ពេលខ្លី ប៉ុន្តែគេមិនស្តាប់អ្នកសូម្បីតែបន្តិចដោយគេគិតថាអ្នកមិនដឹងដល់គេ។
5.The Think They Know-It-All : បើទោះបីជាមនុស្សប្រភេទនេះមិនដឹងរឿងច្រើន តែគេធ្វើ ដូចជាដឹង។ ប្រសិនបើអ្នកមិនបានដឹងច្រើនអំពីអ្វីដែលគេកំពុងតែនិយាយ គេនិងបំភ័នអ្នកទៅរកគ្រោះថ្នាក់និងបោះ បង់ចោលគម្រងការ។
6.The Yes Person: ជាមនុស្សឆាប់យល់ព្រមតែធ្វើយឺត បំពេញការងារមិនបានពេញលេញហើយបំភ្លេចពាក្យសន្យា។ បើទោះមនុស្សនេះមិនបានធ្វើឲ្យមនុស្សគ្រប់គ្នាមិនសប្បាយចិត្ត តែគេចូលចិត្តផ្គប់ផ្គុន។
7.The Maybe Person: នៅពេលដែលប្រឈមមុខជាមួយការសម្រេចចិត្តដ៏សំខាន់ៗ មនុស្សប្រភេទនេះតែងតែទុកវាចោលរហូតដល់យឺតពេលពិបាកនិងកែខៃ។ នៅទីបំផុតការសម្រេចចិត្តនេះនិងកើតឡើងជាយថាហេតុ ហើយខ្លួនគេគឺជាដើមហេតុ។
8.The Nothing Person: អ្នកមិនអាចដឹងថានិងមានរឿងអ្វីកើតឡើងឡើយ ពីព្រោះមនុស្សប្រភេទនេះមិនបានប្រាប់អ្នករឿងអ្វីទេ គ្មាយោបល់ត្រឡប់មិននិយាយនិងមិនសម្តែងឲ្យឃើញនូវអ្វីទាំងអស់។
9.The No Person: មនុស្សប្រភេទនេះតែងតែមើលឃើញរឿងគ្រប់យ៉ាងសុទ្ធតែបញ្ហា ហើយគេនិយាយថា ខ្ញុំមិនមែនជាមនុស្សអវិជ្ជមានទេ តែខ្ញុំជាមនុស្សប្រាកដប្រជា។ គេតែងតែធ្វើឲ្យអ្នកដទៃជួមប្រទះនូវរឿងសោកសៅនិងការបាក់ទឹកចិត្ត។
10.The Whiner: មនុស្សប្រភេទនេះតែងតែជាប់ផុងជាមួយនិងភាពទុក្ខសោករបស់គេ ហើយអូសទាញអ្នកដទៃឲ្យសោកសៅជាមួយ ដោយហេតុផលថារឿងគ្រប់យ៉ាងសុទ្ធតែអាក្រក់មិនមានអ្វីត្រឹមត្រូវទេហើយវាត្រូវតែបែបហ្នឹងលុះត្រាតែអ្នកធ្វើអ្វីមួយ។
III- តើអ្នកជាមនុស្សបែបណា?
1- I Am Better: ជាមនុស្សបញ្ចេញកំហឹង មិនមានភាពអត់ធ្មត់មានអំនួតប្រើអំណាចដាក់អ្នកដទែ
2- I Am Worse Than: មានភាពអស់សង្ឃឹម ធ្វើខ្លួនជាអ្នករងគ្រោះ ចង់ឲ្យគេជួយលួងលោម
3- I Am As Good As: មានភាពអស់សង្ឃឹម ចងគំនុំគិតអ្នកដទៃជាសត្រូវរបស់ខ្លួន
4- I Am Entitled To: មានភាពអស់ង្ឃឹម ទុកសោកមិនសុខចិត្ត ចង់ឲ្យខ្លួនដូចអ្នកដទៃ។
គំនិតពិចារណា!
ផ្លែស្តៅ
ទឹកឃ្មុំ
IV- តើយើងគួរឆ្លើយតបយ៉ាងណាចំពោះមនុស្សទាំងនោះ?
• ជាទូទៅគេពិបាកនិងទប់ស្កាត់រឿងរ៉ាវខាងក្រៅមិនឲ្យកើតឡើងបានណាស់
• ធម្មមជាតិរបស់ស្តៅគឺមានជាតិល្វីង
• ធម្មជាតិរបស់ទឹកឃ្មុំគឺមានជាតិផ្អែម
• តែជាតិល្វីងឬផ្អែមមិនអាស្រ័យលើស្តៅឬទឹកឃ្មុំទេ តែវាអស្រ័យលើអណ្តាតរបស់យើងទេតើ
V- ចាប់ផ្តើមការគ្រប់គ្រងអ្នកទាំងនោះពីខ្លួនអ្នក !
អត្ថបទដោយ៖ រឿន សីហា
ផ្សព្វផ្សាយដោយ៖ MyPando Group
No comments:
Post a Comment