Lesson 5: ការប្រាស្រ័យទាក់ទង - MyPando Group

Breaking

MyPando Group

All in One Services by MyPando Group with provide the good quality of our products to satisfy customer target!

Languages

Sunday, July 14, 2019

Lesson 5: ការប្រាស្រ័យទាក់ទង


ការប្រាស្រ័យទាក់ទង

I. និយមន័យៈ  ការប្រាស្រ័យទាក់ទង

◼ការប្រាស្រ័យទាក់ទង គឺជាការធ្វើអន្តរកម្មរវាងបុគ្គម្នាក់ទៅបុគ្គលម្នាក់ទៀតឬមនុស្សមួយក្រុមទៅមនុស្ស



មួយក្រុមទៀតក្នុងការចែករំលែកចំណះដឹង បទពិសោធន៍ ឬអ្វីផ្សេងៗទៀតនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ។


◼ការប្រាស្រ័យទាក់ទង គឺជាដំណើរការនៃការបញ្ជូន ឬផ្ទេរព័ត៌មានពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ឬទៅមនុស្សមួយក្រុមទៀត

II. តើអ្វីជាការប្រាស្រ័យទាក់ទង?
◼ការប្រាស្រ័យទាក់ទង គឺជាលំនាំទំនាក់ទំនង ទៅវិញទៅមក រវាងមនុស្ស     និងមនុស្ស។ វាអាចធ្វើឡើងរវាងមនុស្សពីរនាក់ ឬរវាងមនុស្ស ទៅមនុស្សមួយក្រុម។
ឧទាហរណ៍៖
§ប្រធានការិយាល័យ និងបុគ្គលិក
§នាយកសាលា និងគ្រូបង្រៀន
§គ្រូបង្រៀន​ និងសិស្ស។ល។
◼ គោលបំណងសំខាន់នៃការប្រាស្រ័យទំនាក់់ទំនង គឺដើម្បីយល់ពីអ្នកដទៃ និងដើម្បីអនុញ្ញាតឲ្យអ្នកដទៃ យល់ដឹងអំពីខ្លួនដែរ។
◼ ចំណុចសំខាន់ៗ ដែលពាក់ព័ន្ធនឹងការប្រាស្រ័យទាក់ទងមាន៖
១.ការគិតពីអ្នកដទៃៈ អំពីឋានៈ តើគេជាមន្រ្តីថ្នាក់ណា ជាជនបែបណា?
២.សេចក្ដីអត់ធ្មត់ៈ ជាធម្មតាការប្រាស័យទាក់ទងមិនសុទ្ធតែជួបរឿងល្អនោះទេ អាចជួបរឿងមិនល្អជាច្រើន។
     ៣.ការគោរពៈ ពេលគូរភាគីយើងកំពុងនិយាយ យើងត្រូវខិតខំស្ដាប់ដោយប្រុងប្រយ័ត្នជាហេតុធ្វើឲ្យគេសប្បាយចិត្ត។
៤.សក្ការៈ ក្នុងការប្រាស្រ័យទាក់ទង យើងគួរតែផ្ដល់កិត្តិយស និងការគួរសមដល់ភាគីធ្វើឲ្យលទ្ធផលនានាបានសម្រេច។
៥.សេចក្ដីក្លាហានៈ ការប្រាស្រ័យទាក់ទង ត្រូវមានលក្ខណៈ មោះមុត និងអាចដែរ។

សំនួរ: តើអ្នកយល់យ៉ាងណាដែរចំពោះការប្រាស្រ័យទាក់ទងតាមរយៈទូរស័ព្ទ​ ល្អ ឬ អាក្រក់?


III. ការប្រាស្រ័យទាក់ទង តាមទូរស័ព្ទ
•ប្រភេទនៃការប្រាស្រ័យទាក់ទងនេះ ត្រូវបានគេចាត់ទុកថាជាវិធីសក្តិសិទ្ធិបំផុត ពីព្រោះសំណួរខ្លះអាចធ្វើឲ្យរយៈពេលនៃការសន្ទនា រវាងអ្នក​បញ្ជូន និងអ្នកទទួល ដែលអាចបញ្ជាក់ចំណុចជាទស្សនៈរបស់គេភ្លាមៗបាន វាធ្វើឲ្យចំណេញពេលវេលា សម្រាប់ភាគីទាំងពីរ ។
◼ពេលដែលការប្រាស្រ័យទាក់ទងតាមទូរស័ព្ទ អ្នកសួរ និងអ្នកឆ្លើយ មិនបានឃើញគ្នាទៅវិញទៅមក ដូចនេះសូមពិនិត្យមើលចំណុចមួយចំនួនដូចតទៅ៖
∎កំណត់ឲ្យឃើញពីអង្គភាព ផ្នែករបស់អ្នក ឈ្មោះរបស់អ្នក ប្រសិនបើអ្នកត្រូវឆ្លើយ
∎រៀបចំអ្នកណាម្នាក់ ឲ្យឆ្លើយទូរស័ព្ទ បើអ្នកទៅឆ្ងាយ
∎ធ្វើការកត់ត្រា ដើម្បីរំឭកពីអ្វីដែលបានទទួល
∎ការគួរសម
∎និយាយឲ្យច្បាស់លាស់ ប្រកបដោយសំឡេងមធ្យម
∎និយាយពីអ្វីដែលមានប្រយោជន៍
∎ កត់ត្រាត្រឹមត្រូវ និងច្បាស់លាស់
∎ស្តាប់ដោយប្រុងប្រយ័ត្ន
∎សួរឡើងវិញបើមិនច្បាស់លាស់
∎មានចិត្តអំណត់


ដំណើរការនៃការប្រាស្រ័យទាក់ទង



◼វិធីសាស្រ្តប្រាស្រ័យទាក់ទង


◼វិធីសាស្ត្រប្រាស្រ័យទាក់ទងទៅនឹងអ្នកផ្ញើរសារ និងអ្នកទទួលសារនោះមាន៖

∎អ្នកផ្ញើ គឺជាមនុស្សដែលផ្តើមនូវការប្រាស្រ័យទាក់ទង
∎ដាក់លេខកូដ អ្នកផ្ញើរនឹងប្រើលេខកូដណា ដែលគេគិតថានឹងមានន័យដូចគ្នា ចំពោះអ្នកទទួល
∎សារ គឺជាទម្រង់រូប (សំណេរ ឬសម្តី) ដែលអ្នកផ្ញើរដាក់លេខកូដចូលទៅក្នុងព័ត៌មានរបស់ខ្លួន
∎បណ្តាញ  តើសារនោះត្រូវបានគេទទួលតាមរបៀបដូចម្តេច?
∎អ្នកទទួល  គឺជាមនុស្សម្នាក់ ឬច្រើននាក់ ដែលស្វែងយល់ន័យសាររបស់អ្នកផ្ញើ
∎ការបកស្រាយលេខកូដ គឺជាវិធីដែលអ្នកទទួល បកស្រាយនូវសារ ដោយប្រើបទពិសោធន៍ និងចំណេះវិជ្ជា
∎ការរំខាន  គឺជាការធ្វើឲ្យច្រឡំ ឬសម្តែងចេញជាឧបសគ្គ

∎ព័ត៌មានត្រឡប់ គឺជាការត្រឡប់មកវិញ នៃវិធីប្រាស្រ័យទាក់ទង ឬដែលជាប្រតិកម្ម នៃការប្រាស្រ័យទាក់ទងរបស់ខ្លួនត្រូវបានគេបញ្ជាក់ ។

◼ដូចនេះបើគ្មានការប្រាស្រ័យទាក់ទងគ្នាដ៏មានប្រសិទ្ធភាពទេនោះ ទោះបីមានយុទ្ធសាស្ត្រដ៏ឆ្នើមបំផុត និងផែនការដឹកនាំបានល្អបំផុតយ៉ាងណាក៏ដោយ ក៏មិនអាចទទួលជោគជ័យមួយរយភាគរយបានឡើយ ។


អត្ថបទដោយ៖ រឿន សីហា
ផ្សព្វផ្សាយដោយ៖ (thebookcafebtb)

No comments:

Post a Comment