ផលវិជ្ចមានិងអវិជ្ចមានក្រោមអាណាព្យាបាលបារាំងពីឆ្នាំ ១៨៦៣-១៩៥៣ - MyPando Group

Breaking

MyPando Group

All in One Services by MyPando Group with provide the good quality of our products to satisfy customer target!

Languages

Tuesday, July 16, 2019

ផលវិជ្ចមានិងអវិជ្ចមានក្រោមអាណាព្យាបាលបារាំងពីឆ្នាំ ១៨៦៣-១៩៥៣


I. ចំណុចវិជ្ជមាន និង អវិជ្ជមាននៃអាណាព្យាបាលបារាំង
១. លទ្ធផលវិជ្ជមាន
បារាំងបានបង្កើតសាលាចុបូព៌ាប្រទេសដើម្បីស្រាវជ្រាវ ចងក្រង ផ្សព្វផ្សាយពីអរិយធម៌ សិល្បះ ចម្លាក់ ប្រវត្តិសាស្ត្ររបស់ខ្មែរ និងជួសជុលប្រាសាទបុរាណខ្មែរជាច្រើន ធ្វើអោយមរតកអតីតកាលខ្មែរដែលកប់បាត់បានរស់ឡើងវិញ។ កិច្ចការនេះបានផ្ដល់ប្រយោជន៍ជាច្រើនដល់ខ្មែរ ដូចជាការមានទំនុកចិត្ត និង មោទនភាពជាតិតាមរយះភាពរុងរឿងនៃចក្រភពអង្គរ ព្រមទាំពញ្ញាក់ស្មារតីខ្មែរអោយចេះសាមគ្គីតាមរយះមេរៀនប្រវត្តិសាស្រ្ត
ក្រោមការកៀបសង្កត់របស់បារាំង សៀមបានប្រគល់មកអោយខ្មែរវិញនូវខេត្តកោះកុង ម្លូរព្រៃ ទន្លេពៅ ស្ទឹងត្រែង បាត់ដំបង សៀមរាប សិរីសោភ័ណ
បានធ្វើផែនទីដងរ៉ែកជាច្រើនផ្ទាំង ដែលទទួលស្គាល់ដោយរដ្ឋាភិបាលបារាំងសៀម។ ផែនទីទាំងនេះបានផ្ដល
សារៈប្រយោជន៍យ៉ាងខ្លាំងដល់កម្ពុជាក្នុងរឿងក្ដីប្រាសាទព្រះវិហារនៅតុលាការអន្តរជាតិទីក្រុងឡាអេ ប្រទេសហូឡង់។
កំណែទម្រង់ដែលនាំមកនូវទំនើបកម្មនៅកម្ពុជាដូចជា៖
+ វិស័យរដ្ឋបាល៖ បារាំងបានកែទម្រង់រដ្ឋបាលខ្មែរអោយមានប្រសិទ្ធភាព និង មានរបៀបរៀបរយ។
+ វិស័យសង្គម៖
–  ការកែទម្រង់លើប្រព័ន្ធពន្ធដារ រដ្ឋបាល ការពង្រឹងច្បាប់កម្មសិទ្ធដីធ្លី និង ការលុបបំបាត់ទាសភាពបានធ្វើអោយមានការប្រែប្រួលវិស័យចិត្តសាស្ត្រសង្គម

ការបង្កើតឡើងនូវការចុះបញ្ជីដីធ្លី និង ការបង្កើតនូវកម្មសិទ្ទលើដីធ្លីបានផ្លាស់ប្ដូរប្រពៃណីទំនៀបទម្លាប់បុរាណ
ការបង្កើតប្រព័នញធច្បាប់ថ្មីធ្វើអោយសង្គមខ្មែរមានភាពម្ចាស់ការ និង ស្ថិរភាព ពិសេសម្ចាស់ដីតូចតាច។


+ វិស័យសិក្សាធិការ៖
​- បង្កើតសាលាតាមវត្ត សាលាតាមឃុំ និង សាលាបឋមសិក្សា រីឯសាលាមធ្យសិក្សាដែលបង្កើតដំបូងមានអនុវិទ្យាល័យព្រះស៊ីសុវត្ថិ
មានការដាក់ទោសដល់ឪពុកម្ដាយដែលមិនបានបញ្ជូនកូនទៅរៀន
មានការបង្កើតគណកម្មាធិការរៀបចំវនានុក្រមខ្មែរ ដើម្បីធ្វើអោយភាសារជាតិមានលក្ខណះប្រកដនិយមនៅឆ្នាំ ១៩១៥
+ វិស័យសេដ្ឋកិច្ច៖ ពឹងផ្អែកលើកសិកម្ម និង កសិករ ឧស្សាហកម្មដូចជា ម្រឹច ក្រចៅ ថ្នាំជក់ កៅស៊ូ
+ វិស័យកសិកម្ម៖ បារាំងបានបង្កើនផ្ទៃដីកសិកម្ម និង ដំណាំកៅស៊ូ។ កំណែទម្រង់នេះបានធ្វើអោយកម្ពុជាមានមុខមាត់លើទីផ្សារអន្តរជាតិ ព្រមទាំងទទួលបាននូវប្រព័ន្ធផ្គត់ផ្គង់ផលិតផលលើទីផ្សារ។
+ វិស័យសុខាភិបាល៖ មានការបង្កើតមន្ទីពេទ្យ
+ វិស័យគមនាគមន៍៖ ការកសាងស្ពានព្រះមុន្នីវង្សឆ្លងកាត់ទន្លេបាសាក់ ផ្លូវរថភ្លើងមួយខ្សែរប្រវែ២៧៥គីឡូមោះែត្រដែលតភ្ជាប់ពីភ្នំពេញទៅអារញ្ញដោយកាត់តាមប៉ោយប៉ែត ព្រមទាំងផ្លូវថ្នល់ជាច្រើនដូចជាផ្លូវអាណានិគម (ផ្លូវជាតិ)​ផ្លូវខេត្ត និង ផ្លូវជនបទ។
២. លទ្ធផលអវិជ្ជមាន
   សង្គមខ្មែរបានលេចឡើងនូវសកម្មភាពពានិជ្ជកម្ម យ៉ាងសកម្មក្នុងការទិញដូរអចលនវត្ថុ ការដាក់បញ្ចាំ និង ការធ្វើជំនួញ ស្រូវ​អង្ករនៅទីក្រុង ដែលជាទំនាក់ទំនងប្រព័ន្ធទីផ្សារ។ ស្របពេលជាមួយគ្នា យើងសង្កេតឃើញថា ពួកអ្នកមាននិនងអ្នកជំនួញភាគច្រើនជាជនជាតិចិន និង​ យួ​ន ឯកសិករខ្មែរភាគច្រើនក្លាយជាជនរងគ្រោះអស់ដីធ្លី ដោយការលក់បញ្ចាំ។
បារាំងបានធ្វើការជិះជាន់ គាបសង្កត់ និង ប្រមូលពន្ធដារគ្រប់ប្រភេទយ៉ាងធ្ងន់ធ្ងរដែលធ្វើអោយសង្គមខ្មែរកាន់តែក្រីក្រ
បារាំងបានកេនណ្ឌប្រជាជនខ្មែរអោយបម្រើយោធាបារាំងក្នុងសង្គ្រាមលោកលើកទី១ និង លើកទី២
ទឹកដីកម្ពុជាមួយចំនុឲួនដែលស្ថិតនៅប៉ែកខាងកើតទន្លេមេគ្គងដូចជាអាតាពើរ ត្រូវបានបារាំងសម្រេចប្រគល់ទៅអោយកូសាំងស៊ីន នៅឆ្នាំ១៨៩៣។ ទឹកដីដ៏មានជិវជាតិនេះ ផ្ដល់សារសំខាន់យ៉ាងខ្លាំងក្នុងការអភិវឌ្ឈវិស័យសេដ្ឋកិច្ច និង នយោបាយ របស់សៃ្គន ជាពិសេសកូសាំងស៊ីនដែលជាទឹកដីក្រោមការគ្រប់គ្រង់ផ្ទាល់របស់បារាំង។ បារាំងបានពន្យល់ពីហេតុផលនៃការកាត់ទឹកដីនេះទៅអោយកូសាំងស៊ីនថា ព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តមបដិសេធមិនព្រមទទួលដោយសារកង្វះខាតថវិការក្នុងការគ្រប់គ្រង។ ក្រោយមកទឹកដីអាតាពើត្រូវបានបារាំងកាត់ទៅអោយឡាវវិញ។
នៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៣៩ បារាំងបានដាក់បញ្ជូលកោះត្រល់ទៅក្នុងផែនទីកូសាំងស៊ីន
បារាំងបានកាត់ទឹកដីកម្ពុជាក្រោម (កូសាំងស៊ីន) ទៅអោយអំណាចស្ដេចបាវដាយវៀតណាមនៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ១៩៤៩
បារាំងបានប្រមូលយកវត្ថុកេតនភណ្ឌរបស់ខ្មែរទៅស្រុកបារាំង។


អត្ថបទដោយ៖ រឿន សីហា

ផ្សព្វផ្សាយដោយ៖ (thebookcafe)

ប្រភព៖ KhmerDeng

No comments:

Post a Comment