ប្រធានាធិបតីអាមេរិករូសឹវាំលថ៍ និងឧត្តមសេនីយ៍ស្ទិលវាំល បានបង្កើតវាជាឯកជនយ៉ាងចចេសដោយជាក់ច្បាស់ថាពួកបារាំងមិនទទួលបានសហភាពឥណ្ឌូចិនវិញទេ (វៀតណាម កម្ពុជា និងលាវ) បន្ទាប់ពីសង្គ្រាមនេះបានចប់ ។ រូសឹវាំលថ៍បានប្រគល់អោយជាំង-ជាឝ៊ឺនូវឥណ្ឌូចិនទាំងមូលត្រូវបានដាក់ក្រោមការគ្រប់គ្រងរបស់ចិន ។ គេនិយាយថា ជាំង-ជាឝ៊ឺបានឆ្លើយតប:"ក្រោមការដឹកនាំគ្មានលក្ខខណ្ឌ!" ។
ក្រោយសង្គ្រាមនេះ កងទ័ពចិន២០០០០០នាក់ក្រោមការដឹកនាំឧត្តមសេនីយ៍លូ-ហានបានបញ្ជូនទៅដោយជាំង-ជាឝ៊ឺលុកលុយឥណ្ឌូចិនខាងជើង ភាគខាងជើងនៃខ្សែស្របទី១៦ដើម្បីទទួលយកអោយបានការចុះចាញ់នៃកងទ័ពកំពុងតែកាន់កាប់របស់ជប៉ុន ហើយដែលសេសសល់នៅទីនោះរហូតដល់ឆ្នាំ១៩៤៦ ។ ពួកចិនបានប្រើប្រាស់វ.ណ.ខ.ជ.ដ. សាខានៅវៀតណាមនៃគណបក្សជាតិនិយមចិន (គ័រមិនតាង) ដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួននៅឥណ្ឌូចិន និងដាក់សម្ពាធលើពួកអ្នកប្រឆាំងជំទាស់ខ្លួន ។ជាំង-ជាឝ៊ឺបានគំរាមពួកបារាំងជាមួយសង្គ្រាមដោយការឆ្លើយតបការធ្វើកលល្បិចដោយអោយពួកបារាំង និងហូ-ជីមិញប្រឆាំងគ្នាទៅវិញទៅមក ដែលបង្ខំអោយពួកគេមកដល់កិច្ចព្រមព្រៀងសន្តិភាព ហើយនៅខែ កុម្ភៈ ១៩៤៦ លោកក៏បានបង្ខំអោយបារាំងប្រគល់ឱ្យនូវសម្បទានរបស់ខ្លួនទាំងអស់ក្នុងប្រទេសចិន ហើយប្រកាសបុព្វសិទ្ធិទឹកដីខាងក្រៅក្នុងការដោះដូរចំពោះការដកទ័ពថយពីឥណ្ឌូចិនភាគខាងជើង និងអនុញ្ញាតអោយកងទ័ពបារាំងកាន់កាប់តំបន់នេះឡើងវិញដែលចាប់ផ្ដើមនៅខែ មីនា ១៩៤៦។
បន្ទាប់ពីការបញ្ចុះបញ្ចូលអធិរាជបាវ-ដាយដើម្បីអោយព្រះអង្គដាក់រាជ្យតាមសេចក្ដីអនុគ្រោះរបស់ទ្រង់ ថ្ងៃ ២កញ្ញា ១៩៤៥ លោកប្រធានាធិបតីហូបានប្រកាសឯករាជ្យអោយសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ។ ក៏ប៉ុន្តែ មុនចុងខែកញ្ញា កម្លាំងនៃពួកទាហានប៊្រីតធិឝ និងបារាំង រួមជាមួយគ្នាក៏បានចាប់បានកងទ័ពជប៉ុន ហើយបានស្ដារការគ្រប់គ្រងរបស់បារាំងឡើងវិញ ។ ការប្រយុទ្ធដ៏ល្វីងជូរចត់បានហុចលទ្ធផលជាសង្គ្រាមឥណ្ឌូចិនលើកទីមួយ ។ ក្នុងឆ្នាំ១៩៥០ លោកហូម្ដងទៀតបានប្រកាសសាធារណរដ្ឋប្រជាធិបតេយ្យបានឯករាជ្យហើយ ដែលត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលកម្មុយនិស្តចិនដែលជាសមមិត្ត និងសហភាពសូវៀត ។ ការប្រយុទ្ធគ្នាបានបន្តរហូតដល់ខែ ឧសភា ១៩៥៤ នៅពេលនោះ ពួកវៀតមិញបានយកបានជ័យជំនះទាំងស្រុងទល់នឹងកងទ័ពបារាំងនៅសមរភូមិដៀនបៀនភ្វូកដែលនឿយហត់យ៉ាងខ្លាំង ។
អត្ថបទដោយ៖ រឿន សីហា
ផ្សព្វផ្សាយដោយ៖ MyPando Group
ប្រភព៖ https://km.wikipedia.org/wiki/សហភាពឥណ្ឌូចិន#សង្គ្រាមឥណ្ឌូចិនលើកទីមួយ
No comments:
Post a Comment