ប្រធានបទៈ គុណសម្បត្តិ និងគុណវិបត្តិនៃការប្រើប្រាស់ FaceBook - MyPando Group

Breaking

MyPando Group

All in One Services by MyPando Group with provide the good quality of our products to satisfy customer target!

Languages

Monday, September 9, 2019

ប្រធានបទៈ គុណសម្បត្តិ និងគុណវិបត្តិនៃការប្រើប្រាស់ FaceBook


Facebook គឺជាផ្នែកមួយនៃបណ្តាញសង្គមដ៏ធំបំផុត ដែលមានអ្នកប្រើប្រាស់ រាប់ពាន់លាននាក់ ជារៀងរាល់ថ្ងៃ ។ ប៉ុន្ដែ Facebook មានទាំងគុណសម្បត្តិ និងគុណវិបត្តិ គឺវាស្រ័យលើ ការប្រើប្រាស់។ តើការប្រើប្រាស់ Facebook មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?
១.គុណសម្បត្តិនៃការប្រើប្រាស់ Facebook
-Facebook ជា Website ឥតគិតថ្លៃៈ ចាប់ផ្តើមមាន Facebook មកបានផ្តល់នូវសេវាឥតគិតថ្លៃ ​ ហើយវាជាអត្ថប្រយោជន៍ដ៏ធំសម្រាប់អ្នកប្រើប្រាស់ ដែលមានជម្រើសជាច្រើនក្នុងការប្រើប្រាស់វា។
-ការទំនាក់ទំនង (Communicate): វាមានការទំនាក់ទំនងល្អ និងការចែករំលែកជាមួយមនុស្សដែលនៅជំវិញខ្លួន និងអាចស្វែងរកមិត្តភ័ក្តិចាស់ៗដែលបានបែកគ្នា និងអាចទាំក់ទងជាមួយសាច់ញាត្តិដែលនៅឆ្ងាយផងដែរ។ អាចបង្កើតមិត្តិភ័ក្តិថ្មីៗដោយប្រើ Text Chat, Message, Poke,Video Chat និង Group ជាដើម។
-ជំនួញកិច្ច (Business): អាចធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម ពីសេវាកម្ម ឬផលិតផលផ្សេងៗ ដើម្បីរកចំណូលបានតាមបណ្តាញ Internet (online) ហើយអាចបង្តើត Page សម្រាប់ Promote ពីក្រុមហ៊ុនបានដែរ។
-សុវត្ថិភាព (Security): វាបានផ្លល់នូវសុវត្ថិភាពដល់គណនី អ្នកប្រើប្រាស់ (User Accounts) និងគោលការណ៍ឯកជន (Privacy Policies) ដែលមានសុវត្ថិភាពខ្ពស់បំផុត។
-ការសម្សាន្ត និងការចែករំលែក (Entertainment and Sharing): អាចប្រើប្រាស់ Facebook សម្រាប់ចែករំលែកជា វីដេអូអប់រំខ្លីៗ រឿងកំប្លុកកំប្លែង រូបភាពផ្សេងៗទៀត ហើយវាផ្តល់ជា App Store  និង Gameជាច្រើនដែលអាចលេងជាមួយមិត្តភក្តីដោយសេរី។
-ប្រភពពត៌មាន (News): ជាប្រភពសម្រាប់ការជូនដំណឹង និងការទទួលពត៌មានទាំង ពត៌មានជាតិ និងអន្តរជាតិ ពត៌មានទាន់ហេតុការណ៍ផ្សេងៗ​ផងដែរ។
-លក្ខណៈពិសេសរបស់ Facebook: “Like”  button ជូយឲ្យមានការទំនាក់ទំនងជាមួយ  Website ដទៃទៀត ​ ហើយក៏មាន App សម្រាប់បង្កើត  Blog  និង Website សម្រាប់ដាក់ឲ្យមានការ  Comment Box ចូលទៅក្នុង Blog  និង Website របស់ពួកគេ  ដើម្បីងាយស្រួលដល់អ្នកទស្សនា ហើយនឹងផ្តល់មតិយោបល់ផ្សេងៗ។ Website ជាច្រើនបានអនុញ្ញាតឲ្យអ្នកប្រើប្រាស់ Log in ចូលក្នុង Website បានដោយគ្រាន់តែមាន Facebook Login ID វាចំណេញពេលវេលា ក្នុងការចុះឈ្មោះក្នុង Website ដទៃទៀត។
២.គុណវិបត្តិនៃការប្រើប្រាស់  Facebook
ទោះបី Facebook មានអត្ថប្រយោជន៍ជាច្រើនក៏ដោយ  តែក៏មានគុណវិបត្តផងដែរ។ ហើយគុណវិបត្តិទាំងនោះមានដូចជាៈ
-Profile ក្លែងក្លាយ (Fake Profile): វាជាគុណវិបត្តដ៏ធំមួយ ដែលមនុស្សភាគច្រើនបានប្រើ  Profile និងអត្តសញ្ញាណក្លែងក្លាយ ដើម្បីបោកប្រាស់ ឬរំខានយាយីដល់អ្នកដ៏ទៃ។
-Facebook ធ្វើអោយញៀនៈ មានមនុស្សជាច្រើនបានញៀនជាមួយ Facebook ដោយបំផ្លាញពេលវេលាដ៏មានតម្លៃជាច្រើន។
-ការប្រើប្រាស់ Facebookច្រើន: មានមនុស្សជាច្រើបានប្រើប្រាស់វា ដោយមិនមានការយល់ដឹងពី Facebook Privacy និង Facebook Policies ជាហេតុដែលបណ្តាលឲ្យមានការជួបបញ្ហាជាច្រើន ដល់ម្ចាស់ Account និងអ្នកដទៃ។
-ការហ៊ែក Facebook (Hackers): មានពួក Hackers ជាច្រើនធ្វើ Website ឲ្យដូច ឬស្រដៀងទៅនឹង Facebook។ ពួកគេបាន Sent Email ទៅកាន់អ្នកប្រើប្រាស់ ដោយឲ្យគេ Log In ដើម្បីមើលរូបភាពថ្មីៗ មើលវិដេអូប្លែកៗ ឬអានសារពីមិត្តភក្តិ ។ នៅពេលដែលពួកគេចូលទៅ Website នោះដែលមានលក្ខណៈដូច Facebook បន្ទាប់មកពូកគេបានចាប់ផ្តើមលូចយក ID និង Passwords របស់អ្នកប្រើប្រាស់ ដោយមិនដឹងថាពត៌មានលំអិតពី Account  របស់ខ្លួនត្រូវបានគេលួច។

អត្ថបទដោយ៖ ក. គីំម អុី
ផ្សព្វផ្សាយដោយ៖ MyPando Group

No comments:

Post a Comment