៦ចំណុចដើម្បីសាងទំនុកចិត្តលើខ្លួនឯង - MyPando Group

Breaking

MyPando Group

All in One Services by MyPando Group with provide the good quality of our products to satisfy customer target!

Languages

Tuesday, September 10, 2019

៦ចំណុចដើម្បីសាងទំនុកចិត្តលើខ្លួនឯង

អ្នក​ដែល​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​តែ​ប្រាប់​មិត្តភ័ក្ដិ​ថា “ត្រូវ​តែ​ទុក​ចិត្ត​ខ្លួន​ឯង​សំឡាញ់” តែ​ទោះ​ជា​យ៉ាង​ណា​ពាក្យ​សម្ដី​បែប​នេះ​ពិត​ជា​មិន​បាន​ជួយ​អ្វី​ដល់​មនុស្ស​ដែល​គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​នោះ ​ទេ។

  ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បំណង​ប្រាថ្នា​នេះ​ Sabay បាន​ស្រាវជ្រាវ​រក​គន្លឹះ​ខ្លះ​ៗ​ដែល​អាច​អោយ​យុវវ័យ​សាកល្បង​អនុវត្តិ​ដើម្បី​សាង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ សង្ឃឹម​ថា​តាម​រយៈ​អត្ថបទ​នេះ​អាច​​រួម​ចំណែក​ក្នុង​ការ​សាង​ទំនុក​ចិត្ត​របស់​​យុវវ័យ​​អោយ​មាន​កម្រិត​កាន់តែ​ខ្ពស់។
៦​គន្លឹះ​ដែល​យុវវ័យ​គួរ​កត់​ទុក៖

១. បញ្ចេញ​សកម្មភាពធ្វើ​កិច្ចការ​អោយ​ហើយ
   “សម្រេច​ចិត្ត​ធ្វើ​កិច្ចការ​ជាក់លាក់​មួយ​អោយ​រួច​រាល់ ទោះ​កិច្ចការ​នោះ​អ្នក​មិន​ចូល​ចិត្ត ​ឬ​ធុញ​ទ្រាន់​យ៉ាង​ណា​ក៏​ដោយ ​ទំនុក​ចិត្ត​​ដែល​ទទួល​បាន​ពី​ការ​បំពេញ​កិច្ចការ​ដែល​គួរ​អោយ​ធុញ​ទ្រាន់​គឺ​ជា​ប្រយោជន៍​ដ៏​មហិមា” Thomas A. Bennett ។

“គ្មាន​អ្វី​អាច​បង្កើត​ទំនោរ​ចិត្ត​ គោរព​ខ្លួន​ឯង និង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ ដូច​ការ​អនុវត្ត​នោះ​ទេ” Thomas  Carlyle។

“និស្សកម្ម​បណ្ដុះ​មន្ទិល​និង​ភាព​ភ័យ​ខ្លាច។ សកម្ម​បណ្ដុះ​ទំនុក​ចិត្ត​និង​សេចក្ដី​ក្លាហាន។ ប្រសិន​បើ​អ្នក​ចង់​គ្រប់គ្រង​ភាព​ភ័យ​ខ្លាច​សូម​កុំ​អង្គុយ​នៅ​ផ្ទះ​ហើយ​គិត​ពី​កិច្ចការ​អី ត្រូវ​ចេញ​ទៅ​​ហើយ​ធ្វើ​កិច្ចការ​ទាំង​នោះ” Dale Carnegie។

២. ប្រឈម​នឹង​ភាព​ភ័យ​ខ្លាច​របស់​អ្នក

    “មធ្យោបាយ​ពង្រឹង​ទំនុក​ចិត្ត​ខ្លួន​ឯង​គឺ​ត្រូវ​ធ្វើ​កិច្ចការ​ដែល​អ្នក​ខ្លាច” William Jannings Bryan។
“អ្នក​ទទួល​បាន​កម្លាំង​ចិត្ត សេចក្ដី​ក្លាហាន និង​ទំនុក​ចិត្ត​ តាម​រយៈ​រាល់​បទពិសោធន៍​ដែល​​គេ​មើល​មិន​ឃើញ​ភាព​ភ័យ​ខ្លាច​នៅ​លើ​ទឹក​មុខ​របស់​​អ្នក​​។ អ្នក​ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា “ខ្ញុំ​រស់​នៅ​ជា​មួយ​នឹង​រឿង​រន្ធត់​នេះ​ជា​យូរ​មក​ហើយ ខ្ញុំ​អាច​ទទួល​យក​រឿង​ដែល​កើត​ឡើង​ក្រោយៗ​ទៀត​បាន” អ្នក​ត្រូវ​ធ្វើ​រឿង​ដែល​អ្នក​គិត​ថា​អ្នក​មិន​អាច​ធ្វើ​បាន” Eleanor Roosevelt។

៣. យល់​ពី​ដំណើរ​រឿង​ដែល​កើត​ឡើង
   នៅ​ក្នុង​រឿង “Three Kings” ឆ្នាំ​១៩៩៩ មាន​ឈុត​មួយ​ដែល​មេបញ្ជាការ Archie Gates ចង់​អោយ​ក្រុម​តូច​មួយ​ជួយ​ទាហាន ​និង​លួច​មាស​របស់​សេដដាម​គឺ​ នៅ​ពេល​ដែល​សង្គ្រាម​ឈូង​សមុទ្រ ​លើក​ទី​មួយ​ទើប​តែ​បញ្ចប់។
Archie Gates: ឯង​ខ្លាច​មែន​ទេ?
Conrad Vig: ប្រហែល​ហើយ
Archie Gates: ការងារ​គឺ​យ៉ាង​នេះ ឯង​ធ្វើ​រឿង​ដែល​ឯង​ខ្លាច​បំផុត ហើយ​ឯង​មាន​សេចក្ដី​ក្លាហាន​បន្ទាប់​ពី​ឯង​ធ្វើ​វា មិន​មែន​មុន​ពេល​ឯង​ធ្វើ​នោះ​ទេ។
Conrad Vig: ធ្វើ​យ៉ាង​នោះ​ដូច​ជា​ល្ងង់​ពេក​ហើយ។ វា​គួរ​តែ​មាន​មធ្យោបាយ​ផ្សេង។
Archie Gates: ខ្ញុំ​ដឹង។ នោះ​ជា​មធ្យោបាយ​ដែល​នឹង​ដំណើរការ​បាន​ល្អ។
ចំណុច​សំខាន់​គឺ នៅ​ពេល​ដែល​អ្នក​ធ្វើ​កិច្ចការ​មួយ អ្នក​មិន​គ្រាន់​តែ​សាង​ទំនុក​ចិត្ត​ចំពោះ​លទ្ធភាព​របស់​អ្នក​ដើម្បី​ដោះ​ស្រាយ​ស្ថានភាព​ខុស​ៗ​គ្នា​នោះ​ទេ ប៉ុន្តែ​អ្នក​ក៏​ទទួល​បាន​​បទពិសោធន៍​​នៃ​ភាព​ដែល​មិន​ងាយ​នឹង​រំភើប​ញាប់ញ័រ​​ផង​ដែរ។ អត្ថន័យ​នេះ​គឺ​ក្នុង​ស្ថានភាព​ដូច​ជា​ ការ​និយាយ​ក្នុង​ចំណោម​មហា​ជន​ដែល​អ្នក​តែង​មាន​អារម្មណ៍​ញាប់ញ័រ ​នឹង​ក្លាយ​ទៅ​ជា​រឿង​ធម្មតា​នៅ​ក្នុង​ជីវិត​របស់​អ្នក ដោយសារ​អ្នក​ឡើង​និយាយ​ជា​រឿយៗ​។
  ពេល​នេះ​អ្នក​ប្រហែល​ជា​ខ្លាច ប៉ុន្តែ​ក្រោយ​ពី​បាន​ធ្វើ​រឿង​ដែល​អ្នក​ខ្លាច​ជា​ច្រើន​ដង​អ្នក​អាច​នឹង​និយាយ​ថា “គឺ​អ៊ីចឹង​ទេ​ហ្អែ?” ហើយ​អ្នក​អាច​នឹង​ខឹង​ខ្លួន​ឯង​ថា ម៉េច​បាន​ជា​គេច​មិន​ហ៊ាន​ធ្វើ​រឿង​បែប​នេះ​ជា​យូរ​មក​ហើយ។

៤. ត្រៀម
“គន្លឹះ​​សំខាន់​មួយ​ដើម្បី​ជោគជ័យ​គឺ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង គន្លឹះ​សំខាន់​មួយ​ដើម្បី​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​គឺ​ [ត្រៀម​] “ Arthur Ashe។

   នៅ​ពេល​អ្នក​មិន​ដឹង​ដំណើរ​រឿង​ ពី​អ្វី​ដែល​អ្នក​បម្រុង​នឹង​ធ្វើវា ​ងាយ​នឹង​ធ្វើ​អោយ​អ្នក​ ស្រពិច ស្រពិលភ័យ​តក់​ស្លុត ហើយ​ចាប់​ផ្ដើម​បង្កើត​រឿង​ភ័យ​ខ្លាច​ក្នុង​ចិត្ត​របស់​អ្នក ​ចំពោះ​អ្វី​ដែល​អាច​កើត​ឡើង​ប្រសិន​បើ​អ្នក​ធ្វើ​កិច្ចការ​នោះ។
    ត្រៀម​ខ្លួន​ជា​មុន​ ហើយ​ប្រាប់​ខ្លួន​ឯង​អោយ​ច្បាស់​​ពិត​ជា​អាច​ជួយ​អ្នក​បាន។ ឧទាហរណ៍​ដូច​ជា​ការ​ហាត់​សម ហើយ​សរេសរ​សុន្ទរកថា​របស់​អ្នក​សាចុះសាឡើង​អ្នក​នឹង​ដក់​វា​នៅ​ក្នុង​ចិត្ត។ តាម​រយៈ​ការ​ស្រាវជ្រាវ​អាច​ជួយ​អ្នក​អោយ​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្ពស់​ និង​វិជ្ជមាន​នៅ​ពេល​ដែល​អ្នក​ឈាន​ជើង​ឡើង​លើ​ឆាក។
   ដូច្នេះ​រាល់​កិច្ចការ​ដែល​អ្នក​ធ្វើ​អ្នក​ត្រូវ​តែ​ត្រៀម​ជា​មុន នោះ​អ្នក​នឹង​កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​បន្តិច​ម្ដងៗ។

៥. ចាំ​ទុក​ក្នុង​ចិត្ត​ថាបរាជ័យឬ​កំហុស​ឆ្គង​នឹង​មិន​សម្លាប់​អ្នក​ទេ
“ទំនុក​ចិត្ត​មិន​មែន​បាន​មក​ពី​ការ​ដែរ​ធ្វើ​ត្រូវ​រហូត​នោះ​ទេ ប៉ុន្តែ​បាន​មក​ពី​ការ​ដែល​មិន​ខ្លាច​ខុស” Peter T. Mcintyre។

“ខ្ញុំ​ឈប់​ភ័យ​ខ្លាច​នៅ​ពេល​ដំណើរ​ផ្សងព្រេង​ទី​មួយ​របស់​ខ្ញុំ​បរាជ័យ​ ហើយ​មេឃ​មិន​រលំ​ធ្លាក់​មក” Allen H. Neuharth។

ជា​ថ្មី​ម្ដង​ទៀត​ដែល​អ្នក​ត្រូវ​ប្រឈម​នឹង​ភាព​ភ័យ​ខ្លាច​របស់​អ្នក ព្រោះ​មាន​តែ​នៅ​ពេល​នោះ​ទេ​អ្នក​នឹង​ដឹង​ថា​រឿង​បែប​នោះ​មាន​មនុស្ស​រាប់​កោដិ​នាក់​ធ្លាប់​ឆ្លង​កាត់​មុន​អ្នក​​រួច​ទៅ​ហើយ។ បរាជ័យ ​ឬ​ភាព​ឆ្គាំឆ្គង​នឹង​មិន​សម្លាប់​អ្នក​ មេឃ​ក៏​​មិន​រលំ ដូច​ការ​ដែល​​មនុស្ស​មិន​បាន​ប្រឈម​នឹង​ភាព​ភ័យ​ខ្លាច​គិត​នោះ​ទេ។
មាន​កំហុស​ឆ្គង ឬ​ធ្វើ​កិច្ចការ​បរាជ័យ​ខ្លាច​មិត្តភ័ក្ដិ ​និង​អ្នក​ផង​​រង់​ចាំ​មើល​និង​សើច​ចំអក​មែន​ទេ? អេ! យុវវ័យ​ត្រូវ​ចាំ​ថា ផែន​ដី​មិន​វិល​ជុំ​វិញ​អ្នក​ទេ អ្នក​អាច​នឹង​គិត​ដូច្នេះ​ ប៉ុន្តែ​វា​ពិត​ជា​មិន​វិល​ជុំ​វិញ​អ្នក​ទេ។ មនុស្ស​លើ​លោក​មិន​ខ្វល់​ពី​អ្វី​ដែល​អ្នក​ធ្វើ​ខ្លាំង​យ៉ាង​នោះ​ពេក​ទេ ពួក​គេ​មាន​ជីវិត បញ្ហា និង​ក្ដី​បារម្ភ​​ផ្ទាល់​ខ្លួន​​ដែល​ត្រូវ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់។

៦. ស្វែង​យល់​ថា​អ្នក​ជា​នរណាហើយ​អ្នក​ចង់​បាន​អ្វី​ពី​ឆាក​ជីវិត​នេះ
  “ពិភពលោក​មាន​ទម្លាប់​បង្កើត​បន្ទប់​សម្រាប់​មនុស្ស​ដែល​មាន​ពាក្យ​សម្ដី​ និង​សកម្មភាព​បង្ហាញ​ថា​ពួក​គេ​កំពុង​ទៅ​ណា” Napoleon Hill។

“កុំ​ស្ដាប់​នរណា​ដែល​ប្រាប់​អ្នក​ថា អ្នក​មិន​អាច​ធ្វើ​នេះ​ មិន​អាច​ធ្វើ​នោះ​បាន។ រៀន​សូត្រ ធ្វើ​ការ លេង​ហ្គេម​ក្សាន្ត កុំ​ខ្វល់​ថា​នរណា​និយាយ​អី​ រឿង​តែ​មួយ​គត់​ដែល​អ្នក​ត្រូវ​ចាំ​ក្នុង​ចិត្ត​គឺ​ អ្នក​ពិត​ជា​អាច​ធ្វើ​រឿង​ទាំង​នោះ​បាន។ (បើក​វង់ក្រចក​សម្រាប់​បុរស​តិច​មើល៍! មាន​នារី​ម្នាក់​ស្រស់​ស្អាត​ថែម​ទាំង​ជា​កូន​អ្នក​ស្ដុកស្ដម្ភ​ទៀត ហើយ​មាន​បុរស​ជា​ច្រើន​ទាំង​មាន​ទាំង​ក្រ ទាំង​សង្ហារ​និង​មិន​សង្ហារ រាប់​បញ្ចូល​ទាំង​អ្នក​ខ្លួន​ឯង​ម្នាក់​ទៀត​​មិន​សូវ​មាន​ហើយ​មិន​សូវ​សង្ហារ “តាម​សុំ​ស្នេហ៍”។ តើ​អ្នក​អាច​ជា​ជម្រើស​របស់​នារី​​ម្នាក់​នោះ​ទេ? ត្រូវ​ចាំ! ចម្លើយ​គ្មាន​​នរណា​អាច​ឆ្លើយ​បាន​ទេ ក្រៅ​ពី​អ្នក​ខ្លួន​ឯង) ដឹង​ប៉ុណ្ណឹង​ហើយ បើ​អ្នក​នៅ​ក្នុង​ស្ថាន​ភាព​នោះ ​នៅ​ចាំ​អី​ទៀត តោះ​សាក​មើល!” Douglas Bader។

អត្ថបទដោយ៖ រឿន សីហា
ផ្សព្វផ្សាយដោយ៖ ំំំMyPando Group
ប្រភព៖ https://stockideakh.wordpress.com/2012/12/03/៦​យ៉ាង​ដើម្បី​សាង​ទំនុ/

No comments:

Post a Comment