បច្ចុប្បន្ននេះ កម្ពុជាមានផ្លូវដែកចំនួន ៣ខ្សែ រួមមាន៖
១. ផ្លូវដែក ស្ថានីយភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ៖ ផ្លូវដែកនេះ មានប្រវែងសរុប ១០គីឡូម៉ែត្រ ត្រូវបានបើកឱ្យដំណើរការកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ហើយបំពាក់នូវបច្ចេកវិទ្យាចុងក្រោយបំផុត ប្រកបដោយសុវត្ថិភាពខ្ពស់ ដោយមានកៅអីដូចកៅអីក្នុងយន្តហោះ ដែលអាចបត់បែន និងកែតម្រូវទៅតាមចិត្ត មានបន្ទប់ទឹក ម៉ាស៊ីនត្រជាក់ ទ្វារស្វ័យប្រវត្តិ។
២. ផ្លូវដែកពីភ្នំពេញ ទៅ ព្រះសីហនុ៖ ផ្លូវដែកនេះមានប្រវែងសរុប ២៦៦ គីឡូម៉ែត្រ ត្រូវបានបើកឱ្យដំណើរការឡើងវិញ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦។
អ្នកដំណើរនៅស្ថានីយរថភ្លើងខេត្តព្រះសីហនុ កាលពីខែឧសភា ឆ្នាំ២០១៦ ដែលឆ្លងកាត់រាជធានីភ្នំពេញ ទៅកាន់ខេត្តតាកែវ កំពត និងខេត្តព្រះសីហនុ។
៣. ផ្លូវដែកពីភ្នំពេញ ទៅ ប៉ោយប៉ែត៖ ផ្លូវដែកនេះមានប្រវែងសរុប ៣៨៦គីឡូម៉ែត្រ ត្រូវបានបើកឱ្យដំណើរការបណ្តោះអាសន្នកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ហើយឆ្លងកាត់ខេត្តកណ្តាល-កំពង់ស្ពឺ-កំពង់ឆ្នាំង-ពោធិ៍សាត់-បាត់ដំបង និងខេត្តបន្ទាយមានជ័យ៕
សូមចុចឡាច់ លើគេហទំព័រហ្វេសបុករបស់ thebookcafebtb ដើម្បីទទួលបានព័ត៌មានបន្តបន្ទាប់។
Please click Like on Facebook page of thebookcafebtb for more information.
#thebookcafebtb
អត្ថបទដោយ រឿន សីហា
ផ្សព្វផ្សាយដោយ (thebookcafebtb)
ប្រភព៖ kleykley
No comments:
Post a Comment