វិស័យសេដ្ឋកិច្ច
បញ្ហាកសិកម្ម៖ ជួបវិបត្តិដោយប្រព័ន្ធធារាសាស្ត្រគ្មានប្រសិទ្ធភាព ជាហេតុធ្វើអោយទិន្នផលកសិកម្មទាប
បញ្ញាឧស្សាកម្ម៖ រដ្ឋគ្រប់គ្រងឧស្សាហកម្មមិនបានល្អ ហើយការចំណាយខ្វះតុល្យភាព
បញ្ហាពានិជ្ជកិច្ច៖ សម្តេចនរោត្តមសីហនុ បានធ្វើជាតូបនីយកម្មក្នុងវិស័យនីហរ័ណ អាហរ័ណផ្នែកសេដ្ឋកិច្ច និង បិទទ្វារធនាគារឯកជនខ្មែរទាំងឡាយ
– ការធ្វើតូបនីយកម្មពានិជ្ជក្រៅប្រទេសបានជំរុញអោយមានពានិជ្ជកម្មលួចលាក់ជាមួយពួកបះបោរកុម្មុយនីស្ដនៅវៀតណាម។
– ឆ្នាំ១៩៦៧ ផលស្រូវកម្ពុជាមួយភាគបួនត្រូវបានលក់ដោយគេចពន្ធទៅអោយកម្លាំងកុម្មុយនីស្ដវៀតណាម ព្រោះពួកគេបានអោយតម្លៃខ្ពស់ជាងរដ្ឋ
បញ្ហាខាងលើនេះបានធ្វើអោយរាជរដ្ឋាភិបាលបាត់បង់ប្រាក់ចំណូល។
បញ្ហាជំនួយពីបរទេស៖ ដើម្បីគេចចេញពីសង្គ្រាមនៅវៀតណាមនៅឆ្នាំ១៩៦៣ សម្ដេចនរោត្តមសីហនុ បានបដិសេធជំនួយយោធាពីអាមេរិក ដែលមានតម្លៃចំនួន១៥ភាគរយនៃថវិការជាតិ ឯជំនួយពីប្រទេសចិនពុំអាចស្ដារស្ថានភាពចុះខ្សោយនៃកងទ័ពបានទេ។
នៅក្នុងឆ្នាំ១៩៦៧-១៩៦៨ សេដ្ឋកិច្ចរបស់កម្ពុជាមានដំណើរការរាំងស្ទះ ឯប្រជាប្រិយភាពរបស់សម្ដេចនរោត្តមសីហនុ ក៏មានការថយចុះ។
ការពង្រឹងកម្លាំងរបស់បក្សកុម្មុនីស្ដកម្ពុជា
ក្នុងឆ្នាំ១៩៦៥ សាឡុត ស (ប៉ុលពត) ទៅរៀននៅវៀតណាមខាងជើងដើម្បីចូលរួមការពិគ្រោះយោបល់
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិនឆ្នាំ១៩៦៦ សាឡុត ស បានឃើញបដិវត្តន៍វប្បធម៌ចិន ដែលធ្វើអោយគាត់យកគំរូតាម
ក្រោយពីត្រលប់មកពីប្រទេសចិនវិញ សាឡុត ស បានតាំងបញ្ជាការដ្ឋាននៅតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា ហើយដាក់ឈ្មោះចលនារបស់ខ្លួនថា បក្សកុម្មុយនីស្ដកម្ពុជា (ប.ក.ក) ដែលមានមូលដ្ឋាននៅភូមិភាគឥសាន និងពា័ព្យ។
នៅដើមឆ្នាំ១៩៧០ កងកម្លាំងបក្សកុម្មុនីស្ដកម្ពុជា (ទ័ពរបស់ខ្មែរក្រហម) បានបង្កអសន្តិសុខនិងបានកាន់កាប់ទឹកដីស្មើរ ១ភាគ៥ លើទឹកដីប្រទេសកម្ពុជាទាំងមូល។ ក្នុងពេលនោះពួកនិស្សិត និង គ្រូបង្រៀនជាច្រើននៅទីក្រុងភ្នំពេញពេញចិត្តនិងមនោគមវិជ្ជាថ្មី ដែលជាលទ្ធផលនៃបដិវត្តន៍វប្បធម៌ចិន។
វិបត្តិផ្ទៃក្នុងរាជរដ្ឋាភិបាល
នៅក្នុងឆ្នាំ១៩៦៩ មន្ត្រីអភិរក្សនិយមជាន់ខ្ពស់មួយចំនួន ជាពិសេសទ្រង់ស៊ីសុវត្តិ សិរីមតៈ បានចាប់ផ្ដើមធ្វើផែនការក្បត់សម្ដេច នរោត្តមសីហនុ
ចំណែកលោក លន់ នល់ ដែលជានាយករដ្ឋមន្រ្តីពុំបានជំទាស់និងសម្ដេចនរោត្ដម សីហនុ ចំពោះការបដិសេធជំនួយពីសហរដ្ឋអាមេរិក និង ចងសម្ព័ន្ធភាពជាមួយកុម្មុនីស្ដក្នុងការដឹកជញ្ជូនអាវុធឆ្លងកាត់ទឺកដីកម្ពុជាទេ។
គេសង្កេតឃើញមន្ត្រីរបស់លោក លន់ នល់ ក្លាយជាអ្នកមានស្ដុកស្ដម្ភ ដោយសារការរកស៊ីលក់អាវុធ ថ្នាំពេទ្យ និងផ្គត់ផ្គង់គ្រឿងផ្សេងៗដល់កុម្មុនីស្ដវៀតណាម។
នៅឆ្នាំ១៩៦៩ កងខេមរភូមិន្ទរងការវាយប្រហារពីចលនាបះបោររបស់ក្រុមកុម្មុនីស្ដ ហើយប្រជាជនបានប្ដឹងពីវត្តមានវៀតណាម។ លោក លន់ នល់ មានសុទិដ្ឋិនិយមក្នុងការជួយសង្គ្រោះប្រទេសកម្ពុជាអោយផុតពីការឈ្លានពានរបស់ប្រទេសជិតខាង។
២. រដ្ឋប្រហារ១៨ មិនា ឆ្នាំ១៩៧០
ថ្ងៃទី១៤ ខែ សីហា ឆ្នាំ១៩៦៩ សម្ដេចនរោត្តមសីហនុ បានផ្ដល់អំណាចអោយលន់ នល់ និង អ្នកអង្គម្ចាស់ ស៊ីសុវត្តិ សិរីមតៈ ក្នុងការដឹកនាំរាជរដ្ឋាភិបាលដែលមានឈ្មោះថា រាជរដ្ឋាភិបាលស្រោចស្រង់ជាតិ
នៅថ្ងៃទី ២៣ តុលា ១៩៦៩ ព្រះអង្គម្ចាស់សិរីមតៈបានកាន់តំណែងជំនួសលោក លន់ នល់។ ក្នុងកំឡុងពេលជាងពីរខែបន្ទាប់មកទៀត អ្នកអង្គម្ចាស់ ស៊ីសុវត្តិ សរីមតៈ និង សហសេវិកបានខិតខំរៀបចំសណ្ដាប់ធ្នាប់សាធារណៈក្នុងប្រទេសកម្ពុជាដូចជា៖
– បិទទ្វារកាស៊ីណូ បង្កើតសេវាសាធារណៈ និង ឯកជន
– ធ្វើឯកជននូបនីយកម្មធនាគារ……….
បាតុកម្មប្រឆាំងនិងវៀតណាម
ថ្ងៃទី៨-៩ មិនា ១៩៧០ មានបាតុកម្មប្រឆាំងវៀតណាមខាងជើង និង វៀតកុង ដែលបំផុសដោយកងទ័ពនៅខេត្តស្វាយរៀង
ថ្ងៃទី១១-១៦ មិនា ១៩៧០ មានកុប្បកម្មវាយខ្ទេច បំផ្លិចបំផ្លាញអាគារស្ថានទូតវៀតណាមខាងជើងនិង ការិយាល័យរណសិរ្សសេរីជាតិវៀតណាមខាងត្បូងនៅក្រុងភ្នំពេញ។ ស្ថានការណ៍ និងភាពចលាចលបានឈានទៅដល់ការធ្វើរដ្ឋប្រហារ។
រដ្ឋប្រហារ
ថ្ងៃទី១៨ មិនា ១៩៧០ ព្រឹត្តិការណ៍រដ្ឋប្រហារបានផ្ទុះឡើងយ៉ាងស្ងៀមស្ងាត់ដឹកនាំដោយលោក លន់ នល់ និង ទ្រង់សិរីមតៈ
គេរក្សាទុកសភាជាឧបករណ៍ពង្រឹងអំណាច ដោយថ្ងៃទី១៨ មិនា ១៩៧០ ដដែលគេបានកោះប្រជុំសភាទាំងពីរដើម្បីបោះឆ្នោតអនុម័ត។ ក្នុងការប្រជុំនោះសំលេង ៨៦ភាគរយ ក្នុងចំណោម ៨៩គាំទ្រអោយ៖
– ដកសេចក្ដីទូកចិត្ត និង ដកសម្ដេចនរោត្តម សីហនុចេញពីប្រមុខរដ្ឋ
– តែងតាំងលោក ចេង ហេង ដែលជាប្រធានសភា ជាប្រមុខរដ្ឋស្ដីទីរហូតមានការបោះឆ្នោតជ្រើសរើសប្រមុខថ្មី
– លោក លន់ នល់ បន្តជានាយករដ្ឋមន្រ្តីដដែល អ្នកអង្គម្ចាស់សិរីមតៈ ជាជំនួយការ។
មុនថ្ងៃរដ្ឋប្រហារ សម្ដេចសីហនុ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ កំឡុងពេលរដ្ឋប្រហារព្រះអង្គគង់នៅបរទេស។II. សង្គមសេដ្ឋកិច្ចសម័យសាធារដ្ឋខ្មែរ
១. សង្គម
កម្ពុជារងនូវការវាយប្រហារ
ការវាយប្រហាររបស់សហរដ្ឋអាមេរិក ពីឆ្នាំ១៩៦៩ ដល់ ឆ្នាំ ១៩៧៣ កម្ពុជារងការទម្លាក់គ្រាប់បែកប្រមាណជាងពីរពាន់តោនពីសំណាក់សហរដ្ឋអាមេរិក។
ការវាយប្រហាររបស់ខ្មែរក្រហម ចាប់ពីឆ្នាំ១៩៧០ ពួកខ្មែរបានបង្កអសន្តិសុខ និង កាន់កាប់តំបន់ជនបទ និង ទីក្រុងប្រជុំជនតូចៗនៅពាសពេញផ្ទៃប្រទេស។
ចាប់ពីឆ្នាំ១៩៧២ ពួកខ្មែរក្រហមបានចាប់ផ្ដើមផ្ដោតទៅលើទីប្រជុំជនធំៗ ដោយបាញ់ផ្លោងចូលភ្នំពេញ និងកម្ទេចស្ពានជ្រោយចង្វារ។
ស្ថានភាពប្រជាជន
ការទម្លាក់គ្រាប់បែក ការបាញ់ផ្លោង ការបាញ់រះ ការបាញ់ផ្តក់រវាងភាគីជម្លោះកម្ពុជាបានធ្វើអោយប្រជាជននាំគ្នាភៀសខ្លួនមកការរស់នៅទីរួមខេត្ត និង ទីក្រុងភ្នំពេញ។ កំឡុងសង្គ្រាម៥ឆ្នាំ ក្រុងភ្នំពេញដូចជាបន្ទាយមួយដែលត្រូវខ្មាំងឡោមព័ន្ធ និង បានជួបនូវ៖
កំណើនប្រជាជនហួសប្រមាណ ព្រោះប្រជាជន១/៣ ភៀសខ្លួនមកកាន់ទីក្រុង
ប្រជាជនរងទុក្ខលំបាកវេទនា និង កំសត់ទុរគត ព្រោះខ្វះស្បៀង ម្ហូបអាហារឡើងថ្លៃហួសប្រមាណ
អ្នកស្រែចំការដែលឃ្លានពីភូមិស្រុកបាត់បង់មុខរបរ គ្មានការងារធ្វើ ព្រាត់ប្រាស់គ្រួសារ……
សង្គ្រាមបានបន្សល់ទុកនូវស្ត្រីមេម៉ាយក្មេងកំព្រា អ្នកមានជំងឺ អ្នករបួស ជន ពិការជាច្រើនសែននាក់។
ក្រុងភ្នំពេញដែលធ្លាប់តែឆើតឆាយ និង ជាគជ័រនៅអាស៊ីអាគ្នេហ៍បានក្លាយជាទីប្រជុំជន ដែលប្រជាជនជាងពីរលាននាក់រស់នៅយ៉ាងលំបាកតោកយ៉ាកបំផុត។
២. ស្ថានភាពសេដ្ឋកិច្ច
ក្នុងកំឡុងពេលសង្គ្រាម សេដ្ឋកិច្ចនៅទ្រឹងគ្មានសកម្មភាព និង ជួបនូវ៖
ជនភៀសខ្លួនគ្មានការងារធ្វើ និង ជួបប្រទះនូវកង្វះស្បៀងអាហារប្រចាំថ្ងៃ
អតិផរណាប្រាក់រៀលចេះតែបន្ត
តម្លៃទំនិញចេះតែឡើងថ្លៃហួសកម្រិត។
ដើម្បីផ្គត់ផ្គង់ទីក្រុងភ្នំពេញ រដ្ឋាភិបាលសាធារណខ្មែរពឹងផ្អែកលើស្បៀងមួយចំនួន ដែលរដ្ឋាភិបាលអាមេរិកផ្ដល់អោយដោយដឹកនាំតាមកងនាវាតាមដងផ្លូវដងទន្លេមេគង្គ។ ប៉ុន្តែនៅខែមករា ១៩៧៥ ខ្មែរក្រហមបានកាត់ផ្តាច់ស្បៀងដែលឡើងតាមដងទន្លេ ដូច្នេះគឺនៅសល់តែផ្លូវអាកាសប៉ុណ្ណោះ។
III. សង្គ្រាមស៊ីវិលឆ្នាំ ១៩៧០-១៩៧៥
ក្រោយរដ្ឋប្រហារថ្ងៃទី១៨ មិនា ១៩៧០ សម្ដេចនរោត្តមសីហនុ បានបង្កើតរណសិរ្យរួបរួមជាតិកម្ពុជានៅទីក្រុង កង់តុង ប្រទេសចិន នៅថ្ងៃ២៣ មិនា ១៩៧០ ចំណែកឯក្រុមរបស់លោក លន់ នល់ ក៏បានប្រកាសរបបសាធារណរដ្ឋខ្មែរនៅថ្ងៃ ៩ តុលា ១៩៧០។
រដ្ឋាភិបាលសាធារណរដ្ឋខ្មែរបានបន្តរស់នៅក្នុងរយះពេល៤ឆ្នាំ ដោយសារជំនួយយោធា និង សេដ្ឋកិច្ចពីអាមេរិក។ ប្រទេសជួបសង្រ្គាម និង ពោរពេញដោយអហឹង្សា និង ទុក្ខក្រៀមក្រំ ព្រមទាំងជួបស្ថានភាពជាច្រើនទៀតដូចជា៖
សេដ្ឋកិច្ចជាតិត្រូវាំងស្ទះដោយសង្គ្រាម
ទីក្រុង និង ទីប្រជុំជនមូយចំនួនធំត្រូវកាត់ចេញផ្ដាច់ពីគ្នាដោយកម្លាំងខ្មែរក្រហម
រដ្ឋាភិបាលលន់ នល់ គ្រប់គ្រង់បានតែទីក្រុង និង ជីប្រជុំជនមួយចំនួន
ដោយសារតែស្ថានភាពជំងឺ (ស្លាប់មួយចំហៀងខ្លួននៅឆ្នាំ១៩៧១) លន់ នល់ មិនអាចគ្រប់គ្រង់នយោបាយបានដូចមុនឡើយ។ គេសង្កេតឃើញថា៖
ឥស្សរជននយោបាយច្រើនរូបនៅភ្នំពេញបង្កើតបក្ស និង ប្រមួលទ្រព្យសម្បត្តិ ភ្លេចប្រយោជន៍ជាតិ ក្នុងនោះក៏មានលន់ ណុន ដែលជាប្អូនប្រុសរបស់លន់ នល់ដែរ។
នាយទាហានខ្លះលក់យុទ្ធោករណ៍អោយពួកខ្មែរក្រហម
បញ្ហាខាងលើធ្វើអោយលន់ នល់ អល់អែកក្នុងការដាក់ទណ្ឌកម្មលើទាហាន និង មន្រ្តីពុករលួយដែលមានស្វាមីភក្ដីចំពោះលោក។
នៅដើមឆ្នាំ១៩៧៣ ពួកខ្មែរក្រហមបានពិសោធសកហករណូបនីយកម្ម និង អនុវត្តដោយបង្ខំក្នុងតំបន់មួយចំនួនដែលពួកគេគ្រប់គ្រង ស្របពេលដែលសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែក។
IV. ការដួលរលំរបបសាធារណរដ្ឋខ្មែរ
១. ដំណាក់កាលចុងក្រោយនៃរបបសាធារណរដ្ឋខ្មែរ
ប្រជាជនតំបន់រំដោះ៖ និងក្រុងភ្នំពេញនឿយណាយ និង របបសាធារណរដ្ឋខ្មែរដែលប្រកបដោយអំពើរពុករលួយ និង ពោរពេញដោយភាពអាប់អួរ
ប្រជាជនភៀសសឹកមកកាន់ទីក្រុងភ្នំពេញដែលកើនឡើងប្រមាណពីរលាននាក់រស់នៅដោយបាត់បង់ការងារធ្វើ ខ្លះស្បៀងអាហារ……..
ទំនិញឡើងថ្លៃ
ការដឹកជញ្ជូនស្បៀង និង គ្រាប់រំសេវរបស់សហរដ្ឋអាមេរិក មកឧបត្ថម្ភប្រជាជនក្រុងភ្នំពេញ និង របប លន់ នល់ ត្រូវខ្មែរក្រហមកាត់ផ្ដាច់ទាំងស្រុង
នៅដើមខែមេសា ១៩៧៥ លោក លន់ នល់ បានភៀស ខ្លួនតាមយន្តហោះចេញពីកម្ពុជា និង ទៅរស់នៅសហរដ្ឋអាមេរិក
ពួកខ្មែរក្រហមបានធ្វើការរឹតបន្តឹងការឡោមព័ន្ធទីក្រុងភ្នំពេញ ពិសេសការនាំស្បៀងចូល
ការចរចាររវាងរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ និង រដ្ឋាភិបាលរណសិរ្យរួបរួមជាតិកម្ពុជាដឹកនាំដោយ សម្ដេចនរោត្តម សីហនុពុំទទួលបានលទ្ធផលទេ។
ក្នុងដំណាក់កាលចុងក្រោយ សាឡុត ស នាសម្រេចចិត្តដណ្ដើមយកក្រុងភ្នំពេញ ដោយមិនចាំបាច់រង់ចាំការយល់ព្រមពីសម្ព័ន្ធមិត្តវៀតណាមឡើយ ប្រកបដោយជោគជ័យថ្ងៃទី ១៧ មេសា ១៩៧៥។
២. ជ័យជំនះ១៧ មេសា ១៩៧៥
នៅវេលាម៉ោង ៩ និង ៣០ នាទិព្រឹក ១៧ មេសា ១៩៧៥ ទ័ពខ្មែរក្រហមបានដើរចូលមកក្រុងភ្នំពេញដោយ៖
ស្លៀកពាក់សណ្ឋានពណ៍ខ្មៅ និង អាចម៍សេះ
ប្រុងប្រយ័ត្ន និង មានអាវុធគ្រប់គ្នា
ភាគច្រើនច្រើនមានអាយុ១៥ឡើងទៅ
មានទឹកមុខម៉ាំមិនរីករាយ និង ការស្វាគមន៍ពីប្រជាជន
ជ័យជំនះនេះមិនមែនជាការចៃដន្យទេ។ ពួកខ្មែរក្រហមមានគំនិតថា ឆ្នាំខាងមុខចាត់ទុកដូចជាឆ្នាំទី១ នៃបដិវត្តន៍ ហើយកាត់ផ្ដាច់ទំនាក់ទំនងទាំងអស់ជាមួយបដិវត្តន៍នៅក្នងប្រទេសវៀតណាម។
V. ការខូតខាតដោយសារសង្គ្រាម និង ផលវិបាក
សង្គ្រាមស៊ីវិលឆាប់ឆេះអស់រយះពេល៥ឆ្នាំ (១៩៧០-១៩៧៥) បង្កនូវការខូតខាត និង ផលវិបាកដូចតទៅ៖
សង្គម
សង្គ្រាមបានសម្លាប់ប្រជាជនកម្ពុជាជាងមួយលាននាក់ ព្រមទាំងបន្សល់ទុកនូវអ្នករបួស ជនពិការ ក្មេងកំព្រា ស្ត្រីមេម៉ាយ
ប្រជាជនភៀសខ្លួនពីជនបទចូលទីក្រុង រស់ដោយខ្វះស្បៀង ជួបភាពអនាធិបតេយ្យ អំពើហឹង្សាចោរកម្ម
អំពើសូកប៉ាន់រីកដុះដាលដល់វិស័យសិក្សាធិការ
បំផ្លាញធនធានមនុស្ស គ្រឺះស្ថានសិក្សា វត្តអារាម លំនៅដ្ឋាន…….
សេដ្ឋកិច្ច
ដីស្រែចម្ការត្រូវបោះបង់ចោល ព្រមទាំក្លាយទៅជាចម្ការមីន និង រណ្ដៅគ្រាប់ បេ ៥២
រោងចក្រឧស្សាហកម្មត្រូវបាត់បង់
ផ្លូវថ្នល់ និង ស្ពានពី៧០ភាគរយ ទៅ៨០ភាគរយត្រូវអន្តរាយ
នយោបាយ
អស្ថិរភាពនយោបាយដោយសង្គ្រាម បានបង្កវិនាសកម្មលើគ្រប់វិស័យដែលជាឳកាសអោយខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥។

អត្ថបទដោយ៖ រឿន សីហា
ផ្សព្វផ្សាយដោយ៖ (mypandogroup)
ប្រភព៖ Khmerdeng.com
No comments:
Post a Comment