១.ចលនាតស៊ូរបស់អាចារ្យស្វា (១៨៦៤ - ១៨៦៦)
តាមពាក្យតំណាលតៗមក លោកអាចារ្យស្វាជាខ្ញុំបម្រើរបស់នាម៉ឺនម្នាក់ (ឧកញ៉ាវិជ្ជោសុខ) នៅរាជធានីឧដុង្គ។ ពេលបារាំងមកតាំងអាណាព្យាបាលលើប្រទេសខ្មែរនៅគ.ស ១៨៦៤ លោកអាចារ្យស្វាបានភៀសទៅកទ័ពវាយយកបានខេត្តទ្រាំង (កំពត - តាកែវ) ហើយលើកឆ្ពោះមកក្រុងភ្នំពេញទៀត។ ក្រោយមកកងទ័ពព្រះបាទនរោត្តម ដោយមានជំនួយពីកងទ័ពបារាំង បានធ្វើប្រតិបត្តិការសឹកដេញតាមចាប់លោកបាននៅថ្ងៃទី ១៩ សីហា ១៨៦៦។ លោកត្រូវបារាំងនិរទេសយកទៅដាក់នៅកោះត្រឡាច រួចបញ្ជូនទៅកោះរេអុយនីញុង(Réunion) ហើយទីបំផុតបញ្ជូនទៅកោះអង់ទី (Antilles)។
២.ចលនាបះបោររបស់ពោធិកំបោរ (១៨៦៥ - ១៨៦៧)
លោកពោធិកំបោរជាព្រះសង្ឃមួយអង្គ មានដើមកំណើតនៅខេត្តរោងដំរី។ នៅគ.ស ១៨៦៥ បារាំងបានផ្ដល់មធ្យោបាយជាលុយកាក់ឲ្យលោករស់នៅព្រៃនគរ ដើម្បីឃ្លាំមើលសកម្មភាពលោកតែប៉ុណ្ណោះ។ ខែ ឧសភា ១៨៦៦ លោកបានភៀសខ្លួនចូលទៅខេត្តរោងដំរី ហើយកទ័ពនៅទីនោះ។ នៅខែក្រោយមកមានមេទាហានបារាំងពីរនាក់ ត្រូវអ្នកស្នេហាជាតិខ្មែរសម្លាប់។ ទ័ពបារាំងនៅព្រៃនគរ បានលើកទៅបម្រុងនឹងកម្ចាត់លោក។ នៅខែ ធ្នូ ១៨៦៦ កងកម្លាំងពោធិកំបោរមានអ្នកចូលរួមប្រហែលមួយម៉ឺននាក់។ ចលនានេះធ្វើសកម្មភាពនៅព្រំដែនលាវ តាមតំបន់សងខាងទន្លេមេគង្គ និងនៅតំបន់ចន្លោះទីក្រុងឧដុង្គ និងភ្នំពេញ។ លោកបានឆ្លងចូលក្នុងប្រទេសខ្មែរ ហើយលើកទ័ពឆ្ពោះទៅរាជធានីឧដុង្គ និងភ្នំពេញ។ ប៉ុន្តែនៅខែមករា ១៨៦៧ ស្ថានភាពសឹក និងនយោបាយនៅប្រទេសខ្មែរកាន់តែតឹងតែងឡើង រាស្ត្រក្រោកឈរប្រឆាំងបារាំងគ្រប់ទីកន្លែង។ កងទ័ពលោកពោធិកំបោរបានបរាជ័យនៅជាយភ្នំពេញ។ ពោធិកំបោររត់ទៅពួននៅកំពង់ស្វាយ រួចត្រូវកងទ័ពបារាំងចាប់ ហើយសម្លាប់យកក្បាលមកដោតនៅក្រុងឧដុង្គនៅខែ ធ្នូ ១៨៦៧។
៣.ចលនាបះបោររបស់ស៊ីវុត្ថា (១៨៦១ - ១៨៩១)
ព្រះអង្គស៊ីវុត្ថាត្រូវជាបុត្រាទី៣ របស់ព្រះបាទអង្គឌួង។ ដោយសារការច្រណែននឹងព្រះរាមទាំងពីរ គឺនរោត្ដម និងស៊ីសុវត្ថិដែលមានសិទ្ធិឡើងសោយរាជ្យ ព្រះអង្គក៏គេចបាត់ពីរាជធានីតែម្ដង (គ.ស ១៨៦១)។
ពីឆ្នាំ ១៨៦១ - ១៨៦២ ទោះបីពុំមានវត្តមានព្រះអង្គស៊ីវុត្ថាក៏ដោយ ចលនាបះបោរដែលបង្កដោយបក្សពួកព្រះអង្គបានលើកទៅវាយបានក្រុងភ្នំពេញ រួចកាន់កាប់រាជធានីឧដុង្គទៀត។ ចលនាស៊ីវុត្ថា បានបង្កការលំបាកយ៉ាងច្រើនដល់ព្រះមហាក្សត្រ និងពួកអាណាព្យាបាលបារាំង។ ព្រះបាទនរោត្ដមភៀសខ្លួនទៅសៀម ហើយយាងត្រឡប់មកវិញនៅខែ មីនា ១៨៦២ បន្ទាប់ពីចលនាបះបោរត្រូវបានបង្ក្រាប។ នៅគ.ស ១៨៧៦ ព្រះអង្គស៊ីវុត្ថាបានប្រឡប់ចូលស្រុកវិញ ហើយបំបះបំបោររាស្ត្រម្ដងទៀតនៅត្រង់ បាភ្នំ រំដួល ព្រៃវែង។ តែលើកនេះ ព្រះមហាឧបរាជស៊ីសុវត្ថិ ត្រូវចាត់ឲ្យចេញបង្ក្រាបបានរាបទាបវិញ ដោយមានជំនួយពីទ័ពបារាំងផង។ ឱកាសល្អបានកើតមានឡើង នៅពេលចុះហត្ថលេខាដោយបង្ខំលើសន្ធិសញ្ញា ព្រះបាទនរោត្ដម ថុំសុន។
ក្នុងខែ ឧសភា ១៨៨៦ បក្សពួករបស់ព្រះអង្គស៊ីវុត្ថាចំនួន ៥០០០ នាក់ ចូលវាយភ្នំពេញ តែត្រូវគេកម្ចាត់ចេញ។ បន្ទាប់ពីពេលនោះមករហូតដល់ឆ្នាំ ១៨៩០ ការរំជើបរំជួលជាច្រើនកន្លែងបានធ្វើឲ្យកងទ័ពបារាំង និងកងទ័ពព្រះមហាក្សត្រ ខូចខាតយ៉ាងដំណំ។
ក្នុងឆ្នាំ ១៨៩១ ព្រះអង្គម្ចាស់ស៊ីវុត្ថាបានទទួលមរណភាពដោយជំងឺនៅភាគខាងជើងសម្បូរ។ ចលនាបះបោររបស់ព្រះអង្គក៏បែកខ្ញែកគ្នាបន្តិចម្ដងៗ។
៤.ចលនាបះបោរផ្សេងៗទៀត
ក្នុងឆ្នាំ ១៨៨៥ ចលនាតស៊ូជាច្រើនបានផ្ទុះឡើងនៅខេត្តមួយចំនួន។ ពិសេសគឺ ចលនាតស៊ូដឹកនាំដោយ ពិស្ណុលោកឈូក និងក្រឡាហោមគង់។
ក្រឡាហោមគង់ (១៨៨៥ - ១៨៨៦) ចលនាបះបោរនេះមានបំណងប្រយុទ្ធរំដោះខ្លួនពីអំពើជិះជាន់របស់ពួកអាណាព្យាបាល។ ក្រឡាហោមគង់បានទទួលការគាំទ្រពីប្រជាកសិករ ជនជាតិចិនមួយចំនួន និងព្រះសង្ឃ។ នៅឆ្នាំ ១៨៨៦ បារាំងបានប្រើល្បិចអញ្ជើញក្រឡាហោមគង់មកធ្វើការចរចា រួចចាប់លោកចងផ្អោបនឹងបំពង់ផ្សែងកប៉ាល់រហូតបាត់បង់ជីវិត។
វិស្ណុលោកឈូក (១៨៨៥ - ១៨៨៦) ចលនាបះបោរនេះចូលជាមួយក្រុមរបស់ក្រឡាហោមគង់យ៉ាងខ្លាំង។ នៅពេលធ្វើដំណើរមកចូលរួមកិច្ចចរចាតាមសំណើពួកបារាំង លោកត្រូវគេធ្វើឃាត។
អត្ថបទដោយ៖ រឿន សីហា
ផ្សព្វផ្សាយដោយ៖ MyPando Group
ប្រភព៖ https://km.wikipedia.org/wiki

No comments:
Post a Comment