អីយ៉ា! ចាំបាច់អីទៅក្រៅប្រទេសទៀត! កង់លើអាកាសឥឡូវសៀមរាបយើងក៏មានដែរ! - MyPando Group

Breaking

MyPando Group

All in One Services by MyPando Group with provide the good quality of our products to satisfy customer target!

Languages

Thursday, February 22, 2018

អីយ៉ា! ចាំបាច់អីទៅក្រៅប្រទេសទៀត! កង់លើអាកាសឥឡូវសៀមរាបយើងក៏មានដែរ!

ពីមួយថ្ងៃទៅមួយថ្ងៃ ខេត្តសៀមរាបតែងតែបង្កើតកន្លែងកំសាន្តថ្មីៗជាច្រើន ដើម្បីបម្រើអោយវិស័យទេសចរណ៍ និងភ្ញៀវទេសចរណ៍ដែលកំពុងតែមានសន្ទុះគួរអោយគត់សម្គាល់។ នៅក្នុងនោះផងដែរ យើងក៏បាននាំយកនូវគំណិតប្លែកៗពីកន្លែងទេសចរណ៍នៅក្រៅស្រុក មកដាក់នៅក្នុងស្រុកដែរ ដើម្បីអោយអ្នកដែលមកទស្សនាកំសាន្តអាចមានសកម្មភាពសម្រាប់ធ្វើច្រើនមិនអផ្សុក បន្ទាប់ពីដើរកំសាន្តនៅប្រាសាទហើយមក។
ក្នុងនោះផងដែរ នាពេលថ្មីៗនេះ ខេត្តសៀមរាបបាននាំយកកង់ជិះលើអាកាសដែលធ្លាប់តែមានតែនៅបរទេស មកដាក់នៅក្នុងខេត្តដើម្បីអោយភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអាចទៅទស្សនា រឺជិះលេងកំសាន្ត ហើយបង្កើតនូវបទពិសោធន៍ដែលមិនធ្លាប់មានពីមុនមក។
ការបង្កើតនេះបានចូលរួមចំនែកអោយខេត្តសៀមរាបកាន់តែមានភាពសម្បូរបែប តម្រូវអោយគ្រប់រសជាតិនៃអ្នកទេសចរណ៍។ នៅចាំអីទៀត! ពេលនេះអ្នកមិនចាំបាច់ទៅក្រៅប្រទេសដើម្បីជិញកង់លើអាកាសនេះទៀតទេ៕










អត្ថបទដោយ ក. ស៊ូ ម៉ាស៊ី
ផ្សព្វផ្សាយដោយ (thebookcafebtb)
ប្រភព http://anarchak.com

No comments:

Post a Comment