បុគ្គលជោគជ័យជម្នះភាពមិនប្រាកដប្រជាដោយជំនឿចិត្ត។ នៅពេលជួបបញ្ហាដែលថ្មី ពួកគេតែងធ្វើការប្រៀបធៀបបញ្ហាទាំងនោះនឹងបញ្ហាដែលធ្លាប់ជួបប្រទះនាពេលកន្លងមក។ ”ត្រូវផ្ដោតលើអ្វីដែលអ្នកមាន និងប្រើប្រាស់ចំណេះដឹងទូទៅរបស់អ្នកដោះស្រាយបញ្ហាដែលជួបប្រទះ”។ នេះជាការគូសបញ្ជាក់របស់លោក Matthew Della Porta អ្នកចិត្តសាស្ត្រ និងជាអ្នកផ្ដល់ប្រឹក្សាម្នាក់។ លោកបន្ថែមថា ប្រសិនបើអ្នកផ្ដោតលើជំនាញដែលអ្នកមានស្រាប់ និងសមត្ថភាពរៀនអ្វីដែលថ្មី នោះអ្នកនឹងអាចសម្របទៅតាមស្ថានការណ៍បានប្រសើរជាងមនុស្សធម្មតា។
២. គិតថា ជោគជ័យកើតពីការខិតខំប្រឹងប្រែងជាជាងសំណាង
អ្នកដឹកនាំដែលមានជំនឿជាក់ទៅលើសមត្ថភាពរបស់ខ្លួនរមែងអាចដោះស្រាយ និងឆ្លងកាត់ឧបសគ្គលំបាកៗបានប្រសើរ។ មិនតែប៉ុណ្ណោះគេតែង រិះរកឱកាសពង្រីកជោគជ័យឲ្យកាន់តែធំឡើង ដោយមិនផ្ដោតទៅលើសំណាង ពោលជោគជ័យដែលបានដោយចៃដន្យ។
៣. ជឿជាក់លើអ្វីដែលខ្លួនមាន
មនុស្សជាច្រើនតែងធ្វើតាម អ្វីដែលបុគ្គលជោគជ័យធ្លាប់ធ្វើ ។ ប៉ុន្តែបើចង់ជោគជ័យអ្នកគួរ ស្វែង យល់ពីចំណុចខ្លាំងរបស់អ្នកជាជាងការធ្វើតាមអ្នកដទៃ ព្រោះគ្មានមនុស្សណាម្នាក់ដែលអាចធ្វើរឿងមួយល្អដូចគ្នាទាំងស្រុងនោះទេ។ បើអ្នកស្រឡាញ់គំនិត Steve Job ចូរកុំព្យាយាមធ្វើតាមគាត់ តែគួរយកគំនិតគាត់មកពិចារណា និងសម្របទៅតាមអ្វីដែលជាសក្ដានុពលរបស់អ្នក។
បើចង់ជោគជ័យ ចូរទាត់ចោលគំនិតអវិជ្ជមានដែលទាញអ្នកឲ្យដើរថយក្រោយ ។ ជាទូទៅមនុស្សតែងគិតពីភាពអវិជ្ជមានដោយជៀសមិនបាន។ ដើម្បីជៀសចេញឲ្យឆ្ងាយពីគំនិតអវិជ្ជមានទាំងឡាយបាន ត្រូវផ្ដោតទៅលើផែនការដែលអ្នកបានរៀបចំ និងព្យាយាមសម្របទៅតាមស្ថាន ភាពជាក់ស្ដែងប្រកបដោយជំនឿជាក់ និងដោយកម្លាំងចិត្ត។
អត្ថបទដោយ៖ រឿន សីហា
ផ្សព្វផ្សាយដោយ៖ Mypando Group
ប្រភព៖ https://stockideakh.wordpress.com/2012/11/30/ជុំវិញផ្នត់គំនិតបុគ/
No comments:
Post a Comment