កំណាព្យ៖ អង្គុយនឹកម៉ែ - MyPando Group

Breaking

MyPando Group

All in One Services by MyPando Group with provide the good quality of our products to satisfy customer target!

Languages

Monday, September 9, 2019

កំណាព្យ៖ អង្គុយនឹកម៉ែ



អង្គុយនឹកម៉ែក្បែរជើងក្រាន                សម្អាតឆ្នាំងចានបានរាល់ថ្ងៃ
កូននៅម្នាក់ឯងតែងអាល័យ               នឹកម៉ែពេកក្រៃក្រាសកន្លង។
កូនយកស្រាបព្រាយារដល់ចាន          ទឹកភ្នែកឥតស្រាន្តឥតស្រាកម្តង
សម្លសំឡក់ក្លិនក្តាមខ្យង                   ទុក្ខក្តៅសៅហ្មងត្រកងគិត។
ដុតចិត្តឲ្យហើរផ្ញើរតាមខ្យល់               កូនកើតកង្វល់ដល់ម៉ែពិត
ស្រណោះម៉ែធ្លាប់តែនៅជិត                គំនួចជីវិតងងឹតសុង។
ចង់ជួបជិតម៉ែស្រែស្រុកនាយ              រួមរស់រីករាយជាយជើងមុង
ម្លប់ស្បូវផ្លូវស្អិតចូលដល់ក្រុង              កាយកូននៅក្រុងចិត្តនៅស្រែ។
អ្នកនិពន្ធ៖កើយចិត្រា

អត្ថបទដោយ៖ ក. គីម អុី
ផ្សព្វផ្សាយដោយ៖ MyPando Group

No comments:

Post a Comment