អាងកំពីងពួយ
គឺជារមណីដ្ឋានទេសចរណ៍បរិស្ថានធម្មជាតិស្ថិតនៅប៉ែកខាងលិច នៃទីរួម ខេត្ដបាត់ដំបងដែលបាន
កសាងឡើងក្នុងសម័យប៉ុលពតដោយកំលំាងមនុស្សសុទ្ឋសាធ។ វាស្ថិតនៅក្នុងភូមិតាង៉ែន ភូមិអន្លង់ស្វាយ ឃុំតាគ្រាម
ស្រុកបាណន់។ អ្នកទេសចរអាចទៅ លេងរមណីយដ្ឋាននេះដោយធ្វើដំណើរ
ចេញពីទីរួមខេត្ដបាត់ដំបងតាមផ្លូវជាតិលេខ ៥៧ និង ផ្លូវជាតិលេខ៥ ដោយប្រើរយះពេលប្រហែល
៤៥នាទី ទៅ១ម៉ោង។កំពីងពួយ គឺជាឈ្មោះ រុក្ខជាតិទឹកម្យ៉ាងដែលអាចយកទៅទទួលទានបាន។រមណីយដ្ឋាននេះ
ជាឆាកសោកនាដ កម្មដ៏ធំមួយនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលត្រូវបានសាងសង់ឡើងដោយ ប្រជាជនខ្មែររាប់មឺុននាក់។
ទំនប់ដ៏ធំស្កឹមស្កៃនេះប្រើកំលាំងមនុស្សសុទ្ធសាធ ប្រើចបកាប់ដី និងរែកដោយបង្គី
ហើយស្ថាបនិកទាំងនោះភាគច្រើន បានបាត់បង់ជីវិតអស់ទៅហើយ។
អាងកំពីងពួយស្ថិតនៅភូមិតាង៉ែន
ឃុំតាគ្រាមស្រុកបាណន់ ដែលមានបណ្ដោយ ៦០០០ម. និងទទឹង ១៩០០ម. អាចផ្ទុកទឹកបាន ១១០,០០០,០០០ម៣ (មួយរយដប់លានម៉ែត្រគូប)
នៅរដូវវស្សា ដែលជាប្រភពទឹកសំរាប់វិស័យ កសិកម្ម។ ទីតាំង និងទិដ្ឋភាពគួអោយ គយគន់ នៃអាងកំពីងពួយ
គឺផ្ទៃបឹងមានសភាពធំល្វឹងល្វើយជុំវិញពទ័្ឋទៅ ដោយភ្នំ ដែលអំណោយផល យ៉ាងប្រសើរដល់អ្នកទេសចរ ជិះទូក ស្ទូចត្រី និងមុជទឹកកំសាន្ដ។ លើសពីនេះអ្នកទេសចរ អាចសំរាក
ពិសារអាហារ និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ ទ្វារទឹកដ៏ធំពីរកន្លែង ក្នុងរមណីយដ្ឋាននេះមានទឹកហូរ
គ្រប់រដូវ។
អត្ថបទដោយៈ ក. គីម អុី
ផ្សព្វផ្សាយដោយៈ
MyPando
Group
No comments:
Post a Comment