សង្គ្រាមផ្ទៃក្នុង/ក្នុងស្រុក រឺ សង្គ្រាមស៊ីវិលកម្ពុជា គឺជាការប៉ះទង្គិចគ្នាមួយដែលបានដាក់កងកម្លាំងបក្សកុម្មុនិស្តកម្ពុជា (ដែលគេស្គាល់ថាជាខ្មែរក្រហម) និងសម្ព័ន្ធមិត្តរបស់ខ្លួន
គឺសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (វៀតណាមខាងជើង) និងពួកវៀតកុងប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលកម្ពុជា (បន្ទាប់ពីខែតុលា១៩៧០ សាធារណរដ្ឋខ្មែរ) ដែលត្រូវបានគាំទ្រដោយសហរដ្ឋ (ស.រ.) និងសាធារណរដ្ឋវៀតណាម (វៀតណាមខាងត្បូង) ។
ការតស៊ូដែលកាន់តែរើបម្រះខ្លាំងឡើងៗដោយឥទ្ធិពល
និងសកម្មភាពនានានៃសម្ព័ន្ធមិត្តភាគីសង្គ្រាមទាំងសងខាង ។ ការជាប់ទាក់ទិនរបស់កងទ័ពប្រជាជនវៀតណាម (កងទ័ពវៀតណាមខាងជើង) ត្រូវបានស្ដែងឡើងដើម្បីការពារតំបន់មូលដ្ឋានទ័ព
និងទីតាំងលាក់កំបាំងជាច្រើនរបស់ខ្លួននៅកម្ពុជាភាគខាងកើត ដោយគ្មាន
ការចោទប្រកាន់ទោសណាមួយចំពោះកិច្ចប្រឹងប្រែងយោធារបស់ខ្លួននៅវៀតណាមខាងត្បូងដែលនឹងកាន់តែពិបាកបន្ថែមទៀត
។ ស.រ.បានប្រាប់ហេតុផលថាត្រូវការពេលដើម្បីដកខ្លួនពីអាស៊ីអាគ្នេយ៍ និងដើម្បីការពារសម្ព័ន្ធមិត្តខ្លួន
គឺរបបវៀតណាមខាងត្បូង ។ កងកម្លាំងអាមេរិក និងវៀតណាមខាងត្បូង
និងខាងជើងទាំងពីរបានចូលរួមដោយផ្ទាល់ (ក្នុងពេលតែមួយ រឺ ពេលផ្សេងៗទៀត)
នៅក្នុងការប្រយុទ្ធគ្នា ។ រដ្ឋាភិបាលកណ្ដាលនេះត្រូវបានជួយសង្គ្រោះជាចម្បងដោយការអនុវត្តយុទ្ធនាការទម្លាក់គ្រាប់បែកតាមអាកាសរបស់សហរដ្ឋដ៏ច្រើនលើសលុប
និងជំនួយខាងសម្ភារៈ និងហិរញ្ញវត្ថុដោយផ្ទាល់ ។
បន្ទាប់ពីប្រាំឆ្នាំនៃការប្រយុទ្ធគ្នាដ៏សាហាវឃោរឃៅដែលបាននាំមកនូវផលវិបាកដ៏សន្ធឹកសន្ធាប់
និស្ថាបនកម្មសេដ្ឋកិច្ច ការអត់ឃ្លាននៃប្រជាជន និងទារុណកម្មដ៏ធ្ងន់ធ្ងរ
រដ្ឋាភិបាលសាធារណរដ្ឋត្រូវបានបរាជ័យនៅថ្ងៃ ១៧មេសា ១៩៧៥
នៅពេលពួកខ្មែរក្រហមជោគជ័យបានប្រកាសការបង្កើតឡើងនូវកម្ពុជាប្រជាធិបតេយ្យ ។
ដូច្នេះហើយ
វាត្រូវបានគេលើកឡើងទឡ្ហីករណ៍ថាអន្តរាគមន៍ស.រ.នៅកម្ពុជាបានបង្កអោយមានការវាយច្បាមយកអំណាចដោយពួកខ្មែរក្រហម
ដែលបានកើនឡើងចាប់ពី១៤,០០០នាក់ជាចំនួននៅឆ្នាំ១៩៧០ដល់៧០,០០០នាក់នៅឆ្នាំ១៩៧៥ ។ ទិដ្ឋភាពនេះត្រូវបានគេជំទាស់ប្រកែក ដែលមានអ្នកនិពន្ធចនម.-ដេលវេជ្ឈីអូ (John M. Del Vecchio) អះអាងថាកងទ័ពកុម្មុយនិស្តជាង១០០,០០០នាក់បានបានលុកលុយពីរភាគបីនៃផ្ទៃប្រទេសមុនការទម្លាក់គ្រាប់បែកខ្លះៗរបស់អាមេរិក
និងជាមួយឯកសារជាច្រើនដែលបានលាតត្រដាងពីបណ្ណសារដ្ឋានរបស់សូវៀត ដែលបានអោយដឹងថាការលុកលុយរបស់វៀតណាមខាងជើង
នៅឆ្នាំ១៩៧០ត្រូវបានចាប់ផ្ដើមនៅក្នុងការស្នើសុំជាក់ស្ដែងរបស់ពួកខ្មែរក្រហមបន្តបន្ទាប់ពីការចរចារជាច្រើនដងជាមួយនួន-ជា ។
ការប៉ះទង្គិចគ្នានេះ
ទោះបីជាសង្គ្រាមផ្ទៃក្នុងកើតក្នុងស្រុកក៏ដោយ ក៏ត្រូវបានគេចាត់ទុកថាជាផ្នែកនៃសង្គ្រាមវៀតណាមដែលធំជាង
(១៩៥៩–១៩៧៥) ដែលបានឆេះរាលដាលដល់ព្រះរាជាណាចក្រឡាវជិតខាង វៀតណាមខាងត្បូង និងវៀតណាមខាងជើងផងដែរ ។
សង្គ្រាមផ្ទៃក្នុងនេះបាននាំទៅដល់ការប្រល័យពូជសាសន៍ខ្មែរ គឺជារឿងមួយនៃការបង្ហូរឈាមដ៏ខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្ត្រ ។
អត្ថបទដោយ៖ រឿន សីហា
ផ្សព្វផ្សាយដោយ៖ MyPando Group
No comments:
Post a Comment