១,ចំណាត់ថ្នាក់លេខ១ គឺប្រទេសរូស៊ី មានទំហំសរុប17,075,200គីឡូម៉ែត្រការ៉េ
ប្រទេសរូស៊ីគឺជាប្រទេសដែលធំជាងគេបំផុតនោះលើពិភពលោកដែលមានទំហំជាង១៧លានគីឡូម៉ែត្រការ៉េនិងគ្របដណ្តប់១ភាគ៨នៃតំបន់ដែលមនុស្សសត្វរស់នៅលើពិភពលោក។ប្រទេសនេះត្រូវបានធ្វើការគ្រប់គ្រងជាសាធារណរដ្ឋសហព័ន្ធនិងមានព្រុំប្រទល់ជាប់ជាមួយនិង១៤ប្រទេសដូចជា ប្រទេសចិន, Azerbaijan, Belarus, អេស្តូណៀ, Finland, Kazakhstan, កូរ៉េខាងជើង, Latvia, Lithuania, ម៉ុងហ្គោល, អ៊ុយគ្រែន, Norway, ប៉ូឡូញ, Georgia មានជាប់ជាមួយនិងតំបន់ភ្នំភ្លើងហើយនិងដៃសមុទ្រនៃសហរដ្ឋអាមេរិក។ទឹកដីប្រទេសរូស៊ីគឺគ្របដណ្តប់ទាំងស្រុងទៅលើតំបន់អាស៊ីភាគខាងជើងនិង៤០ភាគរយប៉ែកខាងទឹកដីទ្វីបអឺរ៉ុបដែលឆ្លងកាត់៩ស្រទាប់នៃទ្វីបអឺរ៉ុបរួមទាំងបរិស្ថាននិងភូមិសាស្ត្រនៃសង្គម។ប្រទេសរូស៊ីគឺជាប្រទេសមួយដែលមានប្រភពរ៉ែជាច្រើននិងបានអភិរក្សបានយ៉ាងល្អហើយក៏ជាប្រទេសដែលផលិតឧស្ម័ននិងប្រេងលំដាប់ទីមួយផងដែរនៅលើពិភពលោក។
២,ប្រទេសកាណាដា មានទំហំ9,984,670គីឡូម៉ែត្រការ៉េ
ប្រទេសកាណាដាគឺជាប្រទេសមួយដែលស្ថិតនៅក្នុងទ្វីបអាមេរិកខាងជើង។ដែលមានទឹកដីសរុប៩,៩៨លានគីឡូម៉ែត្រការ៉េ។ប្រទេសកាណាដាគឺមានព្រុំប្រទល់ជាប់និងមហាសមុទ្រ៣។ប្រទេសនេះត្រូវបានបង្កើតឡើងដោយប្រទេសតូចៗចំនួន១១បញ្ចូលគ្នានិងមានការគាត់ជាពីរផ្នែកហើយគ្រប់គ្រងដោយរាជរដ្ឋាភិបាលដែលគ្រប់គ្រងជាប្រទេសសហព័ន្ធ។រាជធានីOttawaគឺជារាជធានីមួយដ៏ធំនៃរដ្ឋMontanaដែលធំជាប្រទេសថៃ១០ដងហើយប្រទេសកាណាដាមានប្រជាជន៣២លាននាក់។
៣,សហរដ្ឋអាមេរិក មានទឹកដីសរុប9,631,418គីឡូម៉ែត្រការ៉េ
សហរដ្ឋអាមេរិកគឺជាប្រទេសមួយដែលមានទឹកដីធំឈរលំដាប់ទី៣នៅលើពិភពលោកគឺ៩,៦៣លានគីឡូម៉ែត្រការ៉េដែលមានប្រជាជន៣១៣លាននាក់និងជាប្រទេសដែលមានភាពទាក់ទាញខ្លាំងលំដាប់ទី៣នៅលើពិភពលោកនិងមានការប្រជែងគ្នាយ៉ាងល្អប្រសើរក៏ដូចជាមានវប្បធ៍មដ៏ល្អផងដែរគឺដោយសារតែមានការចំណាកស្រុកមកពីប្រទេសផ្សេងៗជាច្រើនចូលមករស់នៅក្នុងទឹកដីនេះ។ទីតាំងភូមិសាស្ត្រនិងលក្ខខណ្ឌនៃអាកាសធាតុនៅក្នុងទឹកដីគឺមិនដូចគ្នានោះទេគឺវាអាស្រ័យទៅតាមតំបន់នីមួយៗ។សហរដ្ឋអាមេរិកគឺជាតំបន់មួយដ៏ល្អបំផុតសម្រាប់ជីវិតសត្វព្រៃរស់នៅ។សហរដ្ឋអាមេរិកគឺមានព្រុំប្រទល់ជាប់ជាមួយនិងប្រទេសកាណាដាភាគខាងជើងនិងប្រទេសម៉ិចសុិកូភាគខាងត្បូងដែលមានដៃសមុទ្រជាប់ជាមួយនិងប្រទេសកាណាដា, ប្រទេសរូស៊ី, ប្រទេសBahamas, មហាសមុទ្រប៉ាស៊ីហ្វិក, មហាសមុទ្រអង់តាក់ទិច, មហាសមុទ្រអាត្លង់ទិច និងឈូងសមុទ្រម៉ិចស៊ិកូនិងសមុទ្រCaribbean។សហរដ្ឋអាមេរិកមាន៥តំបន់ធំៗនិងមានចំនួនប្រជាជនយ៉ាងច្រើននិងមានប្រជាជនរស់នៅតិចនៅក្នុងតំបន់៩នៃសមុទ្រCaribbean និងសមុទ្រប៉ាស៊ីហ្វិកផងដែរ។
៤,ចំណាត់ថ្នាក់ទី៤គឺប្រទេសចិនដែលមានទឹកដីសរុប9,596,960គីឡូម៉ែត្រការ៉េ
ប្រទេសចិនមានប្រជាជនចំនួន1300លាននាក់និងជាប្រទេសដែលធំលំដាប់ទី៤គឺ9,596,960គីឡូម៉ែត្រការ៉េនៅលើពិភពលោក។ប្រទេសចិនក៏ជាប្រទេសដែលមានភាពទាក់ទាញខ្លាំងលំដាប់ទី២នៅជុំវិញពិភពលោកផងដែរ។ហើយនៅក្នុង១គីឡូម៉ែត្រមានប្រជាជនរស់នៅប្រមាណជា139.3នាក់។ប្រទេសនេះស្ថិតនៅក្នុងទ្វីបអាស៊ីភាគខាងកើតហើយនៅប៉ែកខាងជើងនៃប្រទេសមានព្រុំប្រទល់ជាប់និងប្រទេសម៉ុងហ្គោលនិងប្រទេសរូស៊ីនិងតំបន់ព្រៃទឹកភ្លៀងនៅភាគខាងត្បូងគឺជាប់កៀគនិងប្រទេសវៀតណាម, ឡាវ, និងមីយ៉ាន់ម៉ា។ចំណែកឯភ្នំHimalayasនិងភ្នំTianjinគឺជាតំបន់ខ្ពស់ដែលមានព្រុំប្រទល់ជាប់និងប្រទេសឥណ្ឌា,នេប៉ាល់និងអាស៊ីភាគកណ្តាល។ប្រទេសចិនមានឆ្នេសមុទ្រយ៉ាងវែងលំដាប់ទី១១នៅលើពិភពលោកគឺមានប្រវែង14, 500គីឡូម៉ែត្រ។
៥,ចំណាតថ្នាក់ទី៥គឺប្រទេសប្រេស៊ីលដែលមានទឹកដីសរុប8,511,965គីឡូម៉ែត្រការ៉េ
ប្រទេសប្រេស៊ីលគឺជាប្រទេសដែលមានប្រជាប្រិយភាពបំផុតនៅក្នុងទ្វីបអាមេរិកខាងត្បូង។ប្រទេសនេះគឺជាប្រទេសដែលឈរនូវលំដាប់ទី៥ដែលមានទឹកដីប្រហែលជា8.51លានគីឡូម៉ែត្រការ៉េ។ដែលមានទីលាតសន្ធឹងធំរវាងទ្វីបអាមេរិកកណ្តាលនិងមហាសមុទ្រអាត្លង់ទិច។ប្រទេសនេះមានព្រុំប្រទល់ជាប់និងប្រទេសអ៊ុយរ៉ាហ្គាយ, Argentina, ប៉ារ៉ាហ្គាយ, បូលីវៀ, ប៉េរ៉ូ, កូឡំប៊ី, Venezuela, Guyana, Suriname និង French Guiana។ទឹកដីប្រទេសប្រេស៊ីលគឺមាននូវធនធានធម្មជាតិជាច្រើនហើយការងារក៏មានច្រើនសម្រាប់ប្រជាជនរបស់ខ្លួនហើយប្រទេសប្រេស៊ីលក៏ជាប្រទេសមួយដែលមានដីសម្រាប់កសិកម្មដ៏ល្អនិងមានព្រៃត្រូពិចផងដែរ។ប្រទេសប្រេស៊ីលប្រើភាសារព័ទុយហ្គាល់ជាភាសាជាតិ។
៦,ចំណាត់ថ្នាក់ទី៦គឺប្រទេសអូស្ត្រាលីដែលមានទឹកដីសរុប7,686,850គីឡូម៉ែត្រការ៉េ
ប្រទេសអូស្ត្រាលីគឺជាទ្វីបតូចមួយនៅលើពិភពលោកដែលមានទឹកដីប្រមាណជា7.68លានគីឡូម៉ែត្រការ៉េ។ដែលស្ថិតនៅអឌ្ឍគោលខាងត្បូងនៃទិសអាគ្នេយ៍ប្រទេសថៃ។ប្រទេសនេះត្រូវបានគេចាត់ទុកជាប្រទេសកោះដ៏ធំបំផុតនៅលើពិភពលោកដែលស្ថិតនៅចន្លោះមហាសមុទ្រឥណ្ឌានិងមហាសមុទ្រប៉ាស៊ីហ្វិក។ហើយប្រទេសនេះគឺជាប្រទេសមួយដែលពោពេញដោយសម្បត្តិធម្មជាតិ ព្រៃទឹកភ្លើងនិងព្រៃត្រូពិកជាច្រើនរួមទាំងសត្វព្រៃផងដែរ។ហើយសត្វដែលពេញនិយមខ្លាំងបំផុតនៅក្នុងប្រទេសនេះគឺសត្វកង់គូរ៉ូនិងសត្វKoalasជាដើម។
អត្ថបទដោយ៖ រឿន សីហាផ្សព្វផ្សាយដោយ៖ MyPando Groupប្រភព៖ http://www.jongdeng.info/article/1951
No comments:
Post a Comment