ទន្លេនៅកម្ពុជា - MyPando Group

Breaking

MyPando Group

All in One Services by MyPando Group with provide the good quality of our products to satisfy customer target!

Languages

Tuesday, November 12, 2019

ទន្លេនៅកម្ពុជា

ប្រទេសកម្ពុជាជាប្រទេសកសិកម្ម ដោយសារតែប្រទេសនេះសំបូរប្រព័ន្ធធារាសាស្ត្រធម្មជាតិ និង​ប្រព័ន្ធ​ផ្លូវ​ទឹក​ជាច្រើន​។ ខាងក្រោមនេះជាបញ្ជីរាយនាមទន្លេ​ ស្ទឹង បឹង និង ព្រែក នានា​នៅក្នុងប្រទេសកម្ពុជា៖
១.ទន្លេសាប

ទន្លេសាបគឺជាទន្លេមួយដែលតភ្ជាប់ពីបឹងទន្លេសាប ទៅ ទន្លេមេគង្គ ទន្លេមេគង្គក្រោម និងទន្លេបាសាក់នៅត្រង់កន្លែងដែលគេអោយឈ្មោះថាទន្លេចតុមុខ។ ទន្លេនេះមានប្រវែងប្រហែល ១០០គីឡូម៉ែត្រ។ ទន្លេនេះហូរកាត់ ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងរាជធានីភ្នំពេញ។ ទន្លេសាបគឺជាតំបន់ដីសើមទឹកសាប ដែលមានសារៈសំខាន់ជាងគេក្នុងភូមិភាគអាស៊ីអាគ្នេយ៍គ្រដណ្ដប់លើផ្ទៃដី២៥០.០០០-៣០០.០០០ហិចតា ក្នុងរដូវក្ដៅនិងមានវិសាលភាពធំជាង៥-៦ដងក្នុងរដូវវស្សា។

២.ទន្លេមេគង្គ

ទន្លេមេគង្គជាទន្លេវែងជាងគេលំដាប់លេខ១២[១]នៅក្នុងពិភពលោក។ ទន្លេមេគង្គគឺជាទន្លេដ៏សំខាន់មួយរបស់ពិភពលោក។ នៅក្នុងឆ្នាំ១៩៩៥ ប្រទេសឡាវ ប្រទេសថៃ ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានបង្កើតគណៈកម្មការទន្លេមេគង្គឡើង ដើម្បីធ្វើការគ្រប់គ្រង និងការពារធនធានតាមដង់ទន្លេមេគង្គនេះឱ្យមានប្រសិទ្ធិភាព។ 

៣.ទន្លេបាសាក់

ទន្លេបាសាក់ គឺជាទន្លេដែលមានប្រភពមកពី ទន្លេមេគង្គលើ និង ទន្លេសាប ប្រសព្វគ្នានៅត្រង់ចតុមុខ ខាងមុខព្រះបរមរាជវាំង។

ទន្លេបាសាក់ គិតចាប់ពី ចតុមុខ ដល់ ដែនដីកម្ពុជាក្រោម រឺព្រំប្រទល់ប្រទេសវៀតណាម បច្ចុប្បន្ន។ ដែលឆ្លងកាត់ ខណ្ឌចំការមន ខណ្ឌមានជ័យ ក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ។

ឆ្លងកាត់÷

-ខណ្ឌចំការមន

សង្កាត់ទន្លេបាសាក់

-ខណ្ឌមានជ័យ

សង្កាត់ចាក់អង្រែលើ

សង្កាត់ចាក់អង្រែក្រោម

-ក្រុងតាខ្មៅ

សង្កាត់ដើមមៀន

សង្កាត់តាខ្មៅ

-ស្រុកស្អាង

ឃុំស្វាយរលំ

ឃុំសិត្បូ

ឃុំរកាខ្ពស់


អត្ថបទដោយ៖ រឿន សីហា

ផ្សព្វផ្សាយដោយ​៖ MyPando Group

ប្រភទ៖ https://km.wikipedia.org/wiki/ចំណាត់ថ្នាក់ក្រុម:ភូមិសាស្ត្រកម្ពុជា

No comments:

Post a Comment