មានគំនិតសុទិដ្ឋិនិយមនាំឲ្យខួរក្បាលល្អ - MyPando Group

Breaking

MyPando Group

All in One Services by MyPando Group with provide the good quality of our products to satisfy customer target!

Languages

Wednesday, November 20, 2019

មានគំនិតសុទិដ្ឋិនិយមនាំឲ្យខួរក្បាលល្អ


ការ​សិក្សា​ថ្មី​មួយ បាន​បង្ហាញ​ថា ​អ្នក​​មាន​ជំនឿ​សុទិដ្ឋិ​និយម​កាន់​តែ​​ខ្លាំង​ហានិភ័យ​នៃ​​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​កាន់​តែ​ទាប​​។
លោក ​អេរីច គីម អ្នក​ស្រាវជ្រាវ​​មក​ពី​សាកល​វិទ្យាល័យ​​មីឈីហ្គែន បាន​ថ្លែង​ថា​៖ «​សុទិដ្ឋិ​និយម​អាច​ប្រឆាំង​នឹង​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​»
លោក​ គីម បាន​ថ្លែង​ថា ការ​ទប់​ស្កាត់​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ បាន​ផ្ដល់
​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​។ លោក​បាន​បន្ដ​ថា ការ​សិក្សា​ជា​ច្រើន​កន្លង​មក បាន​រក​ឃើញ​ថា អ្នក​ដែល​មាន​ជំនឿ​សុទិដ្ឋិ​និយម​ខ្ពស់​រមែង​មាន​ប្រព័ន្ធ​ស៊ាំ​នឹង​ជំងឺ​ខ្ពស់​ ក្នុង​ការ​បន្សះ​ជំងឺ​ឆាប់​រហ័ស និង​មាន​អត្រា​គ្រោះថ្នាក់​នៃ​ជំងឺ​បេះដូង​ទាប​។
ការ​ចុះ​ផ្សាយ​ក្នុង​ទស្សនា​វដ្ដី Stroke ថ្ងៃទី​២១ ខែ​កក្កដា ក្រុម​ស្រាវជ្រាវ​បាន​តាម​ដាន​បុរស​ និង​ស្រ្ដី​៦០៤៤​នាក់​។
លោក​ អេរីច គីម បាន​បន្ថែម​ថា កត្ដា​ចិត្ត​សាស្ត្រ​អាច​ពន្យល់​ថា អ្នក​ដែល​គិត​ពីរឿង​រ៉ាវ​ល្អ​ៗ​ច្រើន​ក្នុង​ជីវិត​រមែង​​ទទួល​បាន​ផល​ល្អ​ដល់​សុខភាព​ល្អ។
លោក​បាន​ឲ្យ​ដឹង​ថា កត្ដា​មួយ​ផ្សេង​ទៀត​គឺ លទ្ធផល​នៃ​ជីវសាស្រ្ដ​។ លោក​បាន​បន្ដ​ថា​៖ «​ជំងឺ​ធ្លាក់​ទឹក​ចិត្ដ​អាច​ប៉ះពាល់​ដល់​មុខ​នាទី​នៃ​ប្រព័ន្ធ​ស៊ាំ​ដូច្នេះ​ការ​គិត​សុទិដ្ឋិ​និយម​ក៏​អាច​មាន​ប្រសិទ្ធ​ភាព​ល្អ​ដល់​ដំណើរ​ការ​ ក្នុង​ប្រព័ន្ធ​សរីរាង្គ​នេះ​ផង​ដែរ​»

អត្ថបទដោយ៖ រឿន សីហា
ផ្សព្វផ្សាយដោយ៖ MyPando Group
ប្រភព៖ http://general-knowleg.blogspot.com/?m=1

No comments:

Post a Comment