ប្រវត្តិប្រាសាទតាព្រហ្ម - MyPando Group

Breaking

MyPando Group

All in One Services by MyPando Group with provide the good quality of our products to satisfy customer target!

Languages

Monday, January 13, 2020

ប្រវត្តិប្រាសាទតាព្រហ្ម


ឈ្មោះដើមរបស់ប្រាសាទតាព្រហ្មគឺ រាជវិហារ។ ប្រាសាទតាព្រហ្មមានទីតាំងនៅតាមផ្លូវវង់តូចទៅតាមទារជ័យគឺ បន្ទាប់ពីប្រាសាទតាកែវ ប្រហែល១គ.ម ហើយមានកំពែងបន្ទាយក្តីផ្នែកពាយ័ព្យ។ ប្រាសាទនេះកសាងឡើយនៅក្នុងឆ្នាំ១១៨៦នៃគ្រឹស្តរាជ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយព្រះមាតារបស់ព្រះអង្គក្រោមរូបភាពប្រាជ្ញាបារមី។ ប្រាសាទនេះរុំព័ទ្ធទៅដោយឈើធំៗដុះលើប្រាសាទ។ក្រោយថៃ្ងរំដោះ៧ មករាឆ្នាំ១៩៧៩ រហូតមកប្រាសាទតាព្រហ្មនេះត្រូវបានរួចផុតពីក្រញាំនៃរបប ប៉ុលពតហើយក៏មានភាពស្រស់បំព្រងឡើងវិញ រួមទាំងមានភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាដើម្បីស្រាវជ្រាវថ្ម និងវត្ថុបុរាណដែលប្រាសាទនេះកើតតាំងពី សតវត្សទី១៣ គឺក្រោយប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

តាមសិលាចារិកនៅប្រាសាទនេះបញ្ជាក់ប្រាប់ពីទំហំ និងមុខងាររបស់ប្រាសាទ។ តាព្រហ្មមាន ៣១៤០ភូមិ និងមានមនុស្ស ៧៩៣៦៥នាក់ មើលថែប្រាសាទរួមមានរាជគ្រូ ១៨នាក់ មន្រ្តី២៧៤០នាក់ ជំនួយការ២២០២នាក់ និងអ្នករាំរបាំ ៦១៥នាក់។ ក្នុងចំនោមទ្រព្យសម្បត្តិរបស់ប្រាសាទនេះមាន ចានមាស ដែលមានទំងន់ជាង៥០០គីឡូក្រាម មានពេជ្រ៣៥៣៥ គុជខ្យង៤០៦២០ ត្បូងមានតំលៃ៤៥៤០ ស្បៃពីប្រទេសចិន៨៧៦ សូត្រ៥១២ និងក្លស់៥២៣។ ប្រាសាទតាព្រហ្មកសាងឡើងពីថ្មភក់ និងថ្មបាយក្រៀមមានកំពែង ៥ជាន់ និងមានប្រាង្គប្រាសាទចំនួន៣៩។ កំពែងខាងក្រៅរបស់ប្រាសាទនេះមានប្រវែង ៧០០ Χ ១០០០ ម៉ែត្រ។ នៅខាងជើងគោបុរៈខាងកើតនៃកំពែងខាងក្រៅ មានអាគាររបាំមួយ។ ប្រាសាទនេះក៏ត្រូវបានចាត់ទុកផងដែរ ជាសាកលវិទ្យាល័យផ្នែកវិទ្យាសាស្ត្រដែលក្រោមការគ្រប់គ្រងរបស់ក្សត្រីឥន្ទ្រទេវី។

អត្ថបទដោយ​៖ រឿន សីហា
ផ្សព្វផ្សាយដោយ​៖ MyPando Group
ប្រភព៖ https://km.wikipedia.org/wiki/ប្រាសាទតាព្រហ្ម

No comments:

Post a Comment