នៅក្នុងមុខវិទ្យាវិទ្យាសាស្ត្រជាច្រើន
គណិតវិទ្យាគឺជាវិទ្យាស្ត្រមួយដែលមានមនុស្សរអ៊ូច្រើនជាងគេទាក់ទងនឹងភាពស៊ាំញ៉ាំ
និងការលំបាកនៅក្នុងការដោះស្រាយវា។ ទោះជាយ៉ាងណាក៏ដោយ
គណិតវិទ្យាបានជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃយើងអោយមានភាពងាយស្រួលជាងមុនច្រើនខ្លាំងណាស់។
តើអ្នកធ្លាប់ឆ្ងល់ទេថា តើនរណាគេជាអ្នកបង្កើតគណិតវិទ្យាឡើងមកដំបូងគេ? ហើយវាបង្កើតមកដើម្បីធ្វើអ្វី?
ប្រសិនជាយើងព្យាយាមពិនិត្យមើលប្រវត្តិសាស្ត្រ គណិតវិទ្យាបានចាប់កំណើតតាំងពីយូរលង់ណាស់មកហើយ ពោលគឺតាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ។ ហេតុអ្វីបានជាយើងអាចអះអាងដូច្នេះ? ហេតុផលនោះគឺ គណិតវិទ្យាបានកើតឡើងនៅក្នុងរូបភាពសាមញ្ញជាច្រើន ដូចជាការរាប់ផ្លែប៉ោមដែលមនុស្សម្នាក់អាចប្រមូលផលបានជាដើម។
តាមការស្រាវជ្រាវបានបង្ហាញអោយដឹងទៀតថា ភស្តុតាងដែលចំនាស់បំផុតដែលទាក់ទងនឹងគណិតវិទ្យាត្រូវបានរកឃើញជាប្រភេទតារាងដីឥដ្ឋម្យ៉ាងដែលមានអាយុកាលតាំងពី៤០០០ឆ្នាំមុនមកម្ល៉េះ។ ចំនែកឯសិលាចារឹកដែលទាក់ទងនឹងគណីតវិទ្យាចំនាស់បំផុតនោះគឺជារបស់អេហ្សីប។ ដូច្នេះវាអាចបញ្ចាក់បានថា ពួកគេហើយគឺជាអំបូរដំបូងបំផុតដែលបានអភិវឌ្ឍន៍គណិតវិទ្យាចេញមក។
ចំនែកប្រទេសក្រិចដែលជាអរិយធម៌ចំណាស់បំផុតមួយនោះក៏មានស្នាដៃទាក់ទងនឹងអ្នករកឃើញជំនាញគណិតវិទ្យាដែរ ពោលគឺថាពួកគេត្រូវបានអ្នកជំនាញខាងផ្នែកនេះអះអាង និងទទួលស្គាល់ថាពួកគេគឺជាអ្នកដែលចាប់ផ្តើមអភិវឌ្ឍន៍គណិតវិទ្យាដែលមានពីមុនមកនោះ អោយក្លាយជាគណិតវិទ្យាដែលមនុស្សគ្រប់គ្នាប្រើប្រាស់ប្រចាំថ្ងៃនេះ ដោយបានរៀបចំវាអោយបានរូបមន្តច្បាស់លាស់ ហើយស្នាដៃនេះបានកើតឡើងតាំងពី២៥០០ឆ្នាំមុនមកម្ល៉េះ៕

អត្ថបទដោយ ក. ស៊ូ ម៉ាស៊ី
ផ្សព្វផ្សាយដោយ (thebookcafebtb)
ប្រភព http://anarchak.com
No comments:
Post a Comment