នៅក្នុងពិភពលោក
មេដឹកនាំដែលត្រូវបានគេចាត់ទុកជាបុរសខ្លាំងល្បីល្បាញគឺមានមិនសូវច្រើននោះទេ
ដូច្នេះបើយើងនិយាយពីឈ្មោះលោកពូទីន មានមនុស្សតិចណាស់ដែលមានស្គាល់ពីលោក
ព្រោះថាលោកគឺជាប្រធានាធិបតីរបស់មហាអំនាចយោធាមួយគឺប្រទេសរុស្សី។
ថ្វីត្បិតតែមេដឹកនាំរូបនេះត្រូវបានមនុស្សជាច្រើនស្គាល់ពីឈ្មោះ និងមុខមាត់របស់លោក ប៉ុន្តែមានមនុស្សមិនច្រើនទេដែលបានដឹងពីអាថ៌កំបាំងខ្លះៗរបស់លោក។ រខាងក្រោមនេះគឺជាចំនុចអាថ៌កំបាំងទាំង៧ដែលអ្នកប្រហែលមិនធ្លាប់ដឹងពីបុរសខ្លាំង ពូទីន៖
១. លោកធ្លាប់ចែកផ្ទះជាមួយអ្នកដទៃនៅ
លោកពូទីនបានកើតនៅក្នុងកំឡុងសង្គ្រាមលោក ដែលកាលនោះជីវភាពគ្រួសាររបស់លោកគឺមិនមានជាមនុស្សមានទ្រព្យសម្បត្តិស្តុកស្តម្ភអ្វីនោះឡើយ អញ្ចឹងឡើយដើម្បីរស់នៅ គ្រួសាររបស់លោកត្រូវចែករម្លែកអាផាតមិនមួយជាមួយគ្រួសារដទៃ។
២. លោកជាជើងខ្លាំងខាងកីឡាជូដូ
មិនត្រឹមតែមានសមត្ថភាពក្នុងការគ្រប់គ្រងប្រទេសនោះឡើយ លោកពូទីនក៏មានថ្វីដៃខ្លាំងពូកែនៅក្នុងសិល្បះគុន ក៏ដូចជាកីឡាប្រភេទជូដូផងដែរ ដែលក្នុងនោះលោកគឺជាម្ចាស់ខ្សែក្រវ៉ាត់ខ្មៅទាំងពីអាយុ១៨ឆ្នាំឯណោះ។ មកទល់ពេលនោះ លោកនៅតែវឹកហាត់កីឡានេះមិនដែលខាន ទោះរវល់យ៉ាងណាក៏ដោយ។
៣. លោកស្រលាញ់ឆ្កែ
បុរសដែលមើលទៅហាក់ដូចជាមានបេះដូងដែកម្នាក់នេះ តាមពិតទៅជាមនុស្សដែលស្រលាញ់ឆ្កែបំផុត។ លោកមានឆ្កែដែលលោកស្រលាញ់ទុកដូចជាគ្រាប់ភ្នែកចំនួនពីរដែលមានឈ្មោះថា យូមី និងបាហ្វី។
៤. លោកជាមនុស្សផ្សងព្រេង
ចំនង់ចំណូលចិត្តរបស់លោកពូទីនភាគច្រើនគឺសុទ្ធតែជាសកម្មភាពប្រភេទផ្សងព្រេង ដោយក្នុងនោះលោកចូលចិត្តដូចជាច្រមុជទឹកចូលបាតសមុទ្រ ហែលទឹក ជិះសេះ តាមចាប់សត្វខ្លា រឺស្ទូចត្រីជាដើម។
៥. លោកអាចនិយាយភាសាផ្សេងបានយ៉ាងល្អ
ថ្វីត្បិតតែប្រទេសនីមួយសុទ្ធតែមានអ្នកបកប្រែជំនាញសម្រាប់អោយប្រធានាធិបតីប្រាស្រ័យទាក់ទងជាមួយប្រទេសផ្សេងៗ លោកពូទីនអាចប្រើប្រាស់ភាសាបរទេសបានយ៉ាងល្អ។ ក្រៅពីភាសារុស្សី លោកអាចនិយាយភាសាអាល្លឺម៉ង់បានយ៉ាងច្បាស់ល្អ ដែលអាចអោយលោកសន្ទនាជាមួយជនជាតិនេះដោយងាយស្រួលបំផុត។
៦. លោកមានទំនាក់ទំនងខ្លះជាមួយមេដឹកនាំរុស្សីកាលពីមុន
ថ្វីត្បិតតែមិនមានជាប់សាច់ឈាមអ្វីជាមួយមេដឹកនាំរុស្សីកាលពីមុនក៏ពិតមែន ប៉ុន្តែលោកក៏បានទំនាក់ទំនងខ្លះជាមួយពួកគេដោយប្រយោលដែរ។ ក្នុងនោះគឺលោកតារបស់ប្រធានាធិបតីម្នាក់នេះ ធ្លាប់ជាចុងភៅអោយអតីតបុរសខ្លាំងរុស្សីលោកលេនីន និងលោកស្តាលីនផងដែរ។
៧. រឿងគ្រួសាររបស់លោកពូទីន
លោកពូទីនធ្លាប់បានរៀបការម្តងរួចមកហើយជាមួយនឹងអ្នកស្រី Lyudmila Putina កាលពីឆ្នាំ ១៩៨៣ ដែលទទួលបានកូនស្រីពីរនាក់ជាចំនងដៃ។ ប៉ុន្តែនៅឆ្នាំ ២០១៤ លោកបានលែងលះជាមួយភរិយារបស់ខ្លួនបន្ទាប់ពីរៀបការជាមួយគ្នាអស់រយះពេល ៣១ឆ្នាំ៕

អត្ថបទដោយ ក. ស៊ូ ម៉ាស៊ី
ផ្សព្វផ្សាយដោយ (thebookcafebtb)
ប្រភព http://anarchak.com
No comments:
Post a Comment