ទឹម​ រដ្ឋា​ សម្រេច​លុប​ចោល​គម្រោង​​ចេញ​​ទៅ​​សម្តែង​​នៅ​​អា​មេ​រិក​​ - MyPando Group

Breaking

MyPando Group

All in One Services by MyPando Group with provide the good quality of our products to satisfy customer target!

Languages

Friday, February 23, 2018

ទឹម​ រដ្ឋា​ សម្រេច​លុប​ចោល​គម្រោង​​ចេញ​​ទៅ​​សម្តែង​​នៅ​​អា​មេ​រិក​​

នៅទីបំផុតតារាសម្តែងនិងបង្ហាញម៉ូតរាងខ្ពស់ស្រឡះសាច់សខ្ចីនាង ទឹម រដ្ឋា បានស ម្រេចលុប ចោលការចេញទៅសម្តែងនៅលើទឹកដីសហរដ្ឋអាមេរិកហើយ បន្ទាប់រូបនាង បានទទួលយកការងារនៅក្នុងស្រុកដែលធ្លាក់មកយ៉ាងរដឹកនោះ។
ការសម្រេចចិត្តលុបគម្រោងចេញទៅសម្តែងនៅក្នុងទឹកដីដ៏ធំទូលាយរបស់តារាសម្តែងរូប នេះគឺធ្វើឡើងស្រដៀងគ្នាទៅនឹង តារាសម្ដែងល្បីល្បាញនាងនី មុនីនាថ ផងដែរ ដែល នាងទើបតែលុបគម្រោងចេញទៅសម្តែងនៅក្នុងទឹកដីនេះដែរ។
តារាសម្តែងមុខដូច កូនកាត់រូបនេះបាន អះអាងថា នាងពិតជា បានលុបចោល គម្រោងចេញទៅ សម្តែងនៅសហរដ្ឋ អាមេរិកមែន បន្ទាប់ ពីនាងបានយល់ព្រម ទទួលយកការងារ នៅ ក្នុងស្រុកដែលមិនអាចដកឃ្លាបាននោះ។ នាងបន្តថា តាមគម្រោងនាងនឹង ត្រូវចេញ ទៅសម្តែង នៅក្នុងប្រទេសមហា អំណាចមួយនេះនៅចុងខែមករាខាងមុខ នេះ តែនាងបាន សម្រេចលុបចោលវិញ បន្ទាប់ពីនាងត្រូវសម្តែងនៅក្នុងកម្មវិធីថ្មីរបស់ទូរទស្សន៍អប្សរា ដែលដឹកនាំ ដោយលោកហ្វៃ សំអាង។
ម៉្យាងទៀតនាងក៍ជាប់ ថតរឿងថ្មីឲ្យស្ថានីយ ទូរទស្សន៍CTN ហេតុ នេះទើបនាងមិនអាចដក ឃ្លាចេញទៅសម្តែងនៅឯក្រៅ ប្រទេសក្នុងពេលនេះបាន។នាងបញ្ជាក់ថា ការសម្រេច ចិត្ត លុបគម្រោងចេញទៅសម្តែងនៅអាមេរិកនាពេលនេះ នាងក៍មាន ការសោកស្តាយផង ដែរ ព្រោះនេះជាឱកាសលើកដំបូងរបស់នាងដែលអាចបង្ហាញមុខដោយផ្ទាល់ឲ្យបងប្អូន ខ្មែរ យើងដែលរស់នៅទីនោះបានស្គាល់ម្តង។ ប៉ុន្តែដោយសារការស្នើសុំពីម្ចាស់ស្ព័នស័រឲ្យ ទៅសម្តែងនៅទីនោះគឺមកក្រោយការងារដែលនាងបានទទួលនៅក្នុងស្រុកមុន ហេតុ នេះ ទើបសម្រេចមិនចេញទៅតែម្តង។ទោះជាយ៉ាងទឹម រដ្ឋា នៅតែអះអាងថា នាងអាច នឹង ចេញទៅសម្តែងនៅទីនោះបាន ខណះពេលដែលមានការស្នើសុំជាថ្មីក្រោយការងារនៅ ក្នុងស្រុករាងស្បើយជាងនេះ។

កន្លងមកនាងទឹម រដ្ឋា មិនធ្លាប់ចេញសម្ដែងច្រៀងរាំ ទៅកាន់ប្រទេសណាឡើយ ក្រៅពី នាងធ្លាប់ចេញដើរម៉ូដជាក្រុមទៅកាន់ប្រទេសអូស្ត្រាលីបាន ម្ដង និងទៅវៀតណាមបាន ញឹកញាប់ ក្នុងនាមជាអ្នកដើរបង្ហាញម៉ូដ ដែលមានឱកាសបានច្រៀង តិចជាងបង្ហាញរាង នោះ។ នាង រមែងដាក់លក្ខណ្ឌសណ្ដោងយកម្ដាយ និងប្អូនស្រីទៅជាមួយជានិច្ច ទើបមិន មានម្ចាស់ស្ពុនស័រណាមួយ ចេញមុខទាក់ទងឲ្យនាងចេញច្រៀងក្នុងរយៈពេលយូរយ៉ាង នេះ។
ប៉ុន្តែដោយសារនាងមានបំណងចង់បង្ហាញកេរឈ្មោះនៅឯក្រៅប្រទេសដូចទៅនឹងតារាឯ ទៀតនោះទើបនាងបានសម្រេចកែប្រែលក្ខខណ្ឌទាំងនោះឡើងវិញដោយនាងបាន សម្រេចទទួលយកគ្រប់ការស្នើសុំក្នុងចេញទៅសម្តែងនៅឯក្រៅប្រទេស។
ទឹម រដ្ឋា និយាយថា ក្រោយការប្រកាសបែបនេះ បានធ្វើឲ្យនាងបានទទួលសំណើរចេញ សម្ដែងកាន់តែច្រើន ដែលស្នើឡើងដោយបណ្ដាប្រទេសធំៗ នៅលើពិភពលោក ដោយ ក្នុងនោះមានអូស្រ្តាលី បារាំង អាមេរិក និងកាណាដា ជាដើម ។
ទោះយ៉ាងណា ក្នុងចំណោមបណ្ដាអ្នកទាក់ទងទាំងនោះ នាងចាប់អារម្មណ៍ចង់ទទួលតែ សំណើពីអ្នកអាមេរិកប៉ុណ្ណោះ ដោយសារតែនាងល្បីថា តារាដែលចេញសម្ដែងនៅលើទឹក ដីនោះ រមែងកើបប្រាក់ប្រាក់បានក្រាស់ក្រែល ក្រោយពេលត្រលប់មកវិញ។ម្យ៉ាងទៀត នៅក្នុងទឹកដីមួយនេះក៍មានបុរសៗមួយចំនួនតែងតែព្យាយាមទាក់ទងជាមួយនាងផងដែរ ដោយអ្នកនៅអាមេរិកទាំងនោះបានបង្ហាញអារម្មណ៍អន្ទះសារ និងចង់ឲ្យកាលវេលានោះ រំកិលកាន់តែកៀក ដោយសារតែគេចង់ឃើញរូបសម្រស់ពិតរបស់តារាម៉ូដែល នាងទឹម រដ្ឋា ឲ្យច្បាស់នឹងភ្នែក។ ប៉ុន្តែក្នុងពេលផែនការទាំងមូល កាន់តែច្បាស់ មិនមានប្រែប្រួល តារាស្រីរូបនេះ បែរជាបញ្ជួនពាក្យ ទៅកាន់ម្ចាស់ស្ពុនស័រ ថានាងចេញទៅមិនកើតទៅ វិញ។
ការសម្រេចចិត្តយ៉ាងតក់ក្រហល់នេះបានធ្វើឲ្យបុរសៗនៅអាមេរិកដែលចង់ឃើញសម្រស់ របស់នាងដោយផ្ទាល់ភ្នែកនោះមានការខកចិត្តមិនស្ទើរឡើយ បន្ទាប់ពីពេលវេលាកាន់តែ ជិតមកនាង បែរជានាងឆ្លើយថាទេទៅវិញនោះ។
ប្រការនេះត្រូវបានគេយល់ថា ការសម្រេចមិនទៅរបស់តារាចាយរាងរូបនេះប្រហែលមក ពីនាងមិនចង់មានការរញ៉េរញៃជាមួយបុរសអស់ទាំងនោះ ខណះពេលដែលនាងត្រូវបាន គេសង្ស័យថា កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយតារាសម្តែងរូបសង្ហាអេឡិចចាន់ត្រានោះ។
នៅពេលសួរដល់រឿងនេះ នាង ទឹមរដ្ឋា បានប្រញាប់ប្រញាល់ធ្វើការបដិសេធដោយបាន អះអាងថា ការសម្រេចចិត្តមិនទៅរបស់នាងនាពេលនេះមិនមែនឈរលើមូលហេតុខាង លើនេះឡើយ ហើយនាងក៍មិនចង់និយាយអ្វីប៉ះពាល់ដល់អ្នករស់នៅអាមេរិកនោះដែរ ព្រោះពួកគាត់បានគាំទ្រយើង ចង់ឲ្យយើងចេញទៅសម្តែងនៅទីនោះដើម្បីឲ្យពួកគាត់ បានឃើញមុខផ្ទាល់ម្តង។
ទោះជាយ៉ាងណានាងពិតជាមានការសោកស្តាយដោយមិនបានចេញទៅបង្ហាញសម្រស់ នៅក្នុងទឹកដីដ៍ធំទូលាយមួយនេះ តែនាងក៍ត្រៀមខ្លួនទទួលយកសំណើរជាថ្មី ដើម្បីបានចេញទៅសម្តែងនៅទីនោះជាលើកដំបូងផងដែរ៕


អត្ថបទដោយ ក. ស៊ូ ម៉ាស៊ី
ផ្សព្វផ្សាយដោយ (thebookcafebtb)
ប្រភព http://www.healthcambodia.org/

No comments:

Post a Comment