ចង់​ក្លាយ​ជា​អ្នក​នាំ​ល្អ​ត្រូវ​ចាប់​ផ្តើម​ពី​ចំនុច​ទាំង​អស់​នេះ​ - MyPando Group

Breaking

MyPando Group

All in One Services by MyPando Group with provide the good quality of our products to satisfy customer target!

Languages

Friday, March 23, 2018

ចង់​ក្លាយ​ជា​អ្នក​នាំ​ល្អ​ត្រូវ​ចាប់​ផ្តើម​ពី​ចំនុច​ទាំង​អស់​នេះ​

ភាពជាអ្នកដឹកនាំមិនមែនជាអ្វីដែលគ្រប់គ្នាតែងតែមាននោះទេ ពីព្រោះថាវាទាមទារលក្ខខណ្ឌច្រើនគួរសម ក្នុងការក្លាយខ្លួនជាអ្នកដឹកនាំ ដែលប្រកបទៅដោយសមត្ថភាពនិងគុណធម៌។ តាមដែលយើងធ្លាប់សិក្សាស្វែងយល់តាមរយៈប្រវត្តិសាស្រ្ត ក៏ដូចជាបរិយាកាសជុំវិញខ្លួនយើងកន្លងមក អ្នកដឹកនាំ ភាគច្រើនជាម្នាក់ដែលមានទេពកោសល្យពិសេសមួយដែលអាចត្រួតត្រា ក្រុម ឬស្ថាប័នណាមួយប្រកបទៅដោយភាពជោគជ័យ។
ចំនុចមួយចំនួនខាងក្រោមនេះ អាចតម្រង់អ្នកក្នុងការក្លាយខ្លូនជាអ្នកដឹកនាំល្អមួយ​:

១. ត្រួវតែមានការបន្ទាបខ្លួន
ការបន្ទាបខ្លួននេះមិនមែនងាយស្រួល​នោះទេ ពីព្រោះថានេះជាបុគ្គលិកលក្ខណៈម្យ៉ាងដែលទាមទារភាពអត់ធ្មត់ខ្ពស់ និងសេចក្តីស្រលាញ់ជ្រាលជ្រៅ។ ជាក់ស្តែង​ នេះគឺជាលក្ខណៈសម្បត្តិដែលអ្នកដឹកនាំគួរតែប្រកាន់ខ្ជាប់គ្រប់ពេលវេលា ដើម្បីអោយអ្នកអាចយកចិត្តបេះដូង ក៏ដូចជាការគោរពពីអ្នកនៅជុំវិញខ្លូនដោយងាយស្រួល និងឆាប់រហ័សជាទីបំផុត។ ជារួមការបន្ទាបខ្លូននេះ គឺមានន័យថា ស្តាប់អោយបានច្រើនជាងនិយាយ។ 
ការធ្វើរបៀបនេះ អាចធ្វើអោយអ្នកនៅជុំវិញខ្លួនអ្នកមានឲកាសបានចែករំលែកទស្សនៈ និងគោលគំនិតផ្សេងដែលគេមានដើម្បីសម្រេចបាននូវលទ្ធផលល្អប្រសើរជារួម។ 


២. ត្រូវមានភាពច្បាស់លាស់ និង​រឹងមាំ
ជាអ្នកដឹកនាំ អ្នកត្រូវតែប្រាកដថាអ្នកគឹជាម្នាក់ដែលមានភាពម៉ត់ចត់ និងច្បាស់លាស់នៅក្នុងការងារ។ មែនទែនទៅ សម្រាប់ការងារក្រុម​ ភាគច្រើនក្រៅពីមានការចូលរួមពីសមាជិក​ ការតម្រង់ផ្លូវ និងដាក់ផែនការអោយបានច្បាស់លាស់នឹងត្រឹមត្រូវរបស់មេក្រុម ឬអ្នកដឹកនាំក្រុមគឺជាគន្លឹះសំខាន់មួយឈានទៅរកភាពជោគជ័យ។ 
ក្នុងនាមជាអ្នកដឹកនាំ អ្នកត្រូវតែត្រៀមខ្លួនរួចជាស្រេចក្នុងការដឹកនាំ ក្រុមឬអង្គភាពណាមួយទៅបានដោយល្អ បើទោះជាមានឧបសគ្គ ឬបញ្ហាណាមួយក្នុងអំឡុងពេលបំពេញបេសសកម្មក៏ដោយ។ ការដែលអ្នកដឹកនាំអាចដើរទៅមុខបាននេះ គឺត្រូវតែចាំបាច់ទាមទារនូវភាពច្បាស់លាស់ រឹងមាំ ព្រមទាំងទំនួលខុសត្រូវពេញលេញផងដែរ។


៣. ត្រូវចេះផ្តល់បរិយាកាសកំសាន្ត និងការលេងសើចផ្សេងៗ
តាមដែលយើងធ្លាប់ដឹង ធ្លាប់លឺ និងធ្លាប់ឃើញកន្លងមក ភាគច្រើនអ្នកដឹកនាំគឺជាបុគ្គលដែលមានភាពម៉ត់ចត់ខ្លាំងនៅក្នុងការងារ។​ ម៉ត់ចត់ ដោយសារតែពួកគេមានភារកិច្ចសំខាន់នៅក្នុងការគ្រប់គ្រង និងតម្រង់ទិសមនុស្សមួយក្រុមឈានទៅរកគោលដៅណាមួយ។ 
ប៉ុន្តែត្រូវចងចាំថា មិនមាននរណាម្នាក់មិនត្រូវការភាពសប្បាយរីករាយរហូតនោះទេ ជាពិសេសនៅក្នុងកាលទេសៈដែលសមាជិក ឬកូនក្រុមបាក់ទឹកចិត្ត អស់កម្លាំង និងមានឧបសគ្គក្នុងពេលដំណើរការការងារ។ ជាក់ស្តែង ស្ថានភាពបែបនេះ ជានិច្ចជាកាលគឺតែងតែកើតមានឡើង ហើយអ្នកដឹកនាំនេះហើយ ដែលមានតូនាទីក្នុងការផ្តល់ជាបរិយាកាសកំសាន្ត និងការលែងសើចផ្សេងៗដើម្បីកាត់បន្ថយសម្ពាធការងារ ក៏ដូចជាផ្តល់ភាពសប្បាយរីករាយក្នុងបរិយាកាសអាប់អួរផងដែរ ក្នុងទិសដៅឈានទៅរកដំណោះស្រាយ និងភាពជោគជ័យនាពេលខាងមុខ៕
អត្ថបទដោយ៖ ព្រឿន បញ្ញារី

ផ្សព្វផ្សាយដោយ (thebookcafebtb)

ប្រភព http://www.librarykhmer.com/2017/01/blog-post_18.html?m=1 

No comments:

Post a Comment