បញ្ហាងងុយគេងនៅពេលកំពុងរៀន
រឺធ្វើការងារអ្វីមួយ គឺជារឿងសាមញ្ញបំផុតសម្រាប់មនុស្សរាល់គ្នា
ប៉ុន្តែវាក៏ជារឿងដែលគួរអោយធុញដែរ
ព្រោះអ្នកប្រាកដជាមិនអាចផ្តោតអារម្មណ៍បំពេញការងាររបស់អ្នកបានឡើយ
ដោយសារតែភ្នែកអ្នកចេះតែចង់បិត។
អញ្ចឹងហើយទើបបានជាមនុស្សមួយចំនួនធំតែងតែទទួលទានភេសជ្ជះនានាដែលមានជាតិកាហ្វេអ៊ីនដើម្បីជួយអោយជៀសផុតពីបញ្ហាងងុយគេងនោះ។
ថ្វីត្បិតតែអាចជួយដោះស្រាយបញ្ហាបានក៏ពិតមែន កាហ្វេអ៊ីនមានគុណវិបត្តិមួយគឺវាអាចធ្វើអោយអ្នកទទួលទានមានអាការះញៀនមិនអាចអត់វាបានទៅថ្ងៃក្រោយ បើកាលណាទទួលទានជាទៀងទាត់។
ក្រៅពីការទទួលទានភេសជ្ជះដែលមានជាតិកាហ្វេអ៊ីនដូចជាតែ រឺកាហ្វេជាដើម អ្នកអាចបំបាត់បញ្ហាងងុយគេងបានដោយធម្មជាតិតាមវិធីមួយចំនួនខាងក្រោមដូចជា៖
១. ងើបឈរពត់ខ្លួន
ប្រសិនជាអ្នកកំពុងតែអស់កម្លាំងងងុយគេង វិធីដំបូងគេបង្អស់ទាំងអស់ដែលអ្នកត្រូវធ្វើគឺងើបឈរពត់ខ្លួនចុះឡើងៗមួយសន្ទុះ។ ការធ្វើបែបនេះគឺដូចជាជួយដាស់អារម្មណ៍អ្នកអោយមានស្វាងជាងមុន។
២. ដើរចុះឡើងៗ
វិធីមួយទៀតបន្ទាប់ពីងើបឈរពត់ខ្លួនហើយនៅតែមិនបានជោគជ័យ អ្នកគួរតែចេញមកក្រៅបន្តិចដើម្បីដើរចុះដើរឡើងមួយសន្ទុះ អោយខ្លួនប្រាណរាងមានដំណើរការបន្តិច កុំអោយវាសម្រាកពេក ព្រោះវាជាហេតុដែលធ្វើអោយអ្នកងងុយគេង។
៣. សម្រាកភ្នែករបស់អ្នក
ជួនកាលអ្នកងងុយគេងក៏ដោយសារតែភ្នែកអ្នកសម្លឹងមើលអ្វីមួយយូរពេកដែរ ដូច្នេះហើយអ្នកគួរតែឧស្សាហ៍សម្រាកភ្នែករបស់អ្នក កុំអោយវាឆាប់អស់កម្លាំង រឺធ្វើការច្រើនពេក។
៤. ទទួលទានអាហារដែលប៉ូវកម្លាំង
អ្នកមានអារម្មណ៍ងងុយគេងអាចបណ្តាលមកពីខ្លួនប្រាណអស់កម្លាំង ដូច្នេះដោយអ្នកគួរតែព្យាយាមពិសារអាហារណាដែរសម្បូរទៅដោយជីវជាតិបំប៉ន ដើម្បីអោយខ្លួនប្រាណអ្នកមានកម្លាំងច្រើនជាងមុន និងធុនជាមួយនឹងការងងុយគេង។
៥. និយាយជាមួយអ្នកជិតខាងដើម្បីដាស់ខួរក្បាល
ក្រៅពីវិធីសាស្ត្រខាងលើ អ្នកក៏អាចបញ្ឈប់ការងារមួយចំនួនរបស់អ្នក ហើយបែរមកនិយាយជាមួយមនុស្សណាម្នាក់ប៉ុន្មាននាទីសិនក៏បាន ព្រោះវានឹងជួយអោយអ្នកស្វាងជាមុនបានយ៉ាងល្អ។
៦. ផ្លាស់ប្តូរការងារដើម្បីផ្លាស់ប្តូរបរិយាកាស
អ្នកអាចសាកល្បងផ្លាស់ប្តូរការងារដែលអ្នកកំពុងធ្វើទៅធ្វើការងារផ្សេងសិន ព្រោះការប្តូរការងារនឹងអាចធ្វើអោយអ្នកផ្លាស់ប្តូរអារម្មណ៍ ហើយបង្កើតការផ្ចិតផ្ចង់ ដែលវាអាចកាត់បន្ថយការងងុយគេង។
៧. គេងសម្រាកមួយភ្លែតសិន
ប្រសិនជាអ្នកសាកល្បងចំនុចទាំងអស់ខាងលើហើយនៅតែមិនអាចដោះស្រាយបញ្ហាងងុយគេងនេះទៀត អ្នកគេងសម្រាកក្នុងរយះពេលខ្លីមួយ ពោលគឺខ្ទង់១៥ទៅ២០នាទី ព្រោះវានឹងដោះស្រាយបញ្ហាងងុយគេងដោយមានប្រសិទ្ធិភាព៕

អត្ថបទដោយ ក. ស៊ូ ម៉ាស៊ី
ផ្សព្វផ្សាយដោយ (thebookcafebtb)
ប្រភព http://anarchak.com
No comments:
Post a Comment