យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Sun បានឲ្យដឹងថា ថ្នាំជំងឺទឹកនោមផ្អែមអាចជួយដល់ការបាត់ការចងចាំលើអ្នកជំងឺភ្លេចភ្លាំងពេលចាស់ជរាយ៉ាងគួរឲ្យកត់សម្គាល់។ ប៉ុន្តែអ្វីដែលគេចង់និយាយនេះគឺសម្តៅទៅលើសត្វកណ្តុរដែលត្រូវបានគេកៃឆ្នៃឲ្យចេញជារោគសញ្ញាដូចជាជំងឺភ្លេចភ្លាំងពេលចាស់ជរាអញ្ចឹង។
ការសិក្សាដ៏ថ្មីមួយនេះទៅលើសត្វកណ្តុរបានតាមដានថាតើថ្នាំថ្មីដែលបានបង្កើតឡើងដើម្បីព្យាបាលជំងឺទឹកនោមផ្អែមឈ្មោះថា Triple Receptor Agonist (TA) អាចនឹងប្រើដើម្បីពង្រឹងដល់អាការៈជំងឺភ្លេចភ្លាំងពេលចាស់ជរាឬអត់។
តាមការស្រាវជ្រាវទៅលើសត្វកាលពីពេលមុនបានបង្ហាញថាថ្នាំ TA ដែលផ្តោតសំខាន់ទៅលើផ្លូវជីវសាស្ត្រក្នុងខួរក្បាលដើម្បីសម្របសម្រួលដល់កម្រិតជាតិស្ករក្នុងឈាម ហើយវាក៏ប្រហែលជាអាចការពារពីជំងឺភ្លេចភ្លាំងពេលចាស់ជរាដែរ។ គេបានរកឃើញថា កណ្តុរដែលត្រូវបានគេចាក់បញ្ចូលថ្នាំ TA ឃើញថាមានការថយចុះនូវភាពភ្លេចភ្លាំងដែល ត្រូវបានវាយតម្លៃតាមរយៈការធ្វើតេស្តក្នុងផ្លូវទឹកវង្វេង។
ថ្វីបើការសិក្សានេះស្ថិតក្នុងដំណាក់កាលពិសោធន៍លើសត្វក៏ដោយ តែយកល្អគួរតែមានការពិសោធន៍បន្ថែមទៅលើមនុស្សផងដើម្បីចង់ដឹងថាថ្នាំនេះមានសុវត្ថិភាព និងមានប្រសិទ្ធភាពព្យាបាលជំងឺភ្លេចភ្លាំងពេលចាស់ជរាឬអត់។ សម្រាប់ច្ចប្បន្ន ការថែរក្សាសុខភាពបានល្អ និងរបៀបរស់នៅល្អតាមរយជការញ៉ាំអាហារផ្តល់សុខភាពនិងហាត់ប្រាណ អាចជួយកាត់បន្ថយទាំងជំងឺភ្លេចភ្លាំងពេលចាស់ជរាផង និងជំងឺទឹកនោមផ្អែមប្រភេទទី២ផង៕

No comments:
Post a Comment