នៅក្នុងប្រវត្តិសាស្ត្រ ខេត្តបាត់ដំបង ធ្លាប់គ្រប់គ្រងដោយប្រទេសសៀម និងប្រទេសបារាំង បើទោះបីជាមានការត្រួតត្រាផ្ទាល់ដោយអង្គស្ដេចខ្មែរគ្រប់ជំនាន់ និងស្ដេចត្រាញ់ ឬវរៈបុរសខ្មែរ ល្បីៗមួយចំនួនក្នុងសម័យនោះក្ដី ។
បើយោងតាមសៀវភៅ«បាត់ដំបង សម័យលោកម្ចាស់»ខេត្តបាត់ដំបង ស្ថិតក្រោមអំណាចសៀមអស់រយៈជាងមួយសតវត្ស ចាប់ពីឆ្នាំ១៧៩៥ ដល់ឆ្នាំ១៩០៧ ។ សម័យនោះត្រួតត្រាដោយគ្រួសារស្ដេចត្រាញ់ខ្មែរ«ចៅហ្វ៊ាបែន» ដែលក្រោយមកគេប្ដូរឈ្មោះថា«ត្រកូលអភ័យវង្ស» ។ គ្រួសារនេះបានត្រួតត្រាខេត្តបាត់ដំបង និងខេត្តសៀមរាបអស់រយៈពេលជាង១សតវត្ស ហើយតំណែងនេះបានបន្តរហូតដល់កូនចៅនៃគ្រួសារនេះទៀតផង ។ នៅឆ្នាំ១៨៦៣ ប្រទេសកម្ពុជាក៏បានធ្លាក់ក្រោមអាណាព្យាបាលបារាំងដែរ ខណៈសៀមកំពុងគ្រប់គ្រងខេត្តបាត់ដំបង។ ខេត្តបាត់ដំបង កាលនោះមានស្រុកតែ៤ទេ គឺស្រុកបាត់ដំបង ស្រុកមោងឫស្សី ស្រុកមង្គលបុរី និងស្រុកស្រែអន្ទាក់ ។
ខេត្តបាត់ដំបង មានតំបន់ប្រវត្តិសាស្ត្រជាច្រើន ដែលពាក់ព័ន្ធក្នុងសម័យលោកម្ចាស់ និងមុនសម័យលោកម្ចាស់ នេះបើយោងតាមឯកសារនានា ។ គ្រួសារ«ចៅហ្វាបែន ឬត្រកូលអភ័យវង្ស»បានគ្រប់គ្រងខេត្តបាត់ដំបង អស់រយៈពេលជាង១សតវត្ស គឺចាប់ពីលោកកថាថន ញ៉ុញ បន្តដល់កូនប្រុសគឺលោកកថាថន ឈុំ ។
អ្នកស្រុកបាត់ដំបងនាសម័យនោះហៅលោកកថាថន ញ៉ុញ និងលោកកថាថន ឈុំ ថាជា«លោកម្ចាស់» ។ ប៉ុន្តែដើម្បីកុំឱ្យច្រឡំគ្នា អ្នកស្រុកហៅលោកកថាថន ញ៉ុញថា«លោកម្ចាស់ព្រះកោដ្ឋ»ដោយសាកសពលោកញ៉ុញ ត្រូវគេតម្កល់ទុកក្នុងកោដ្ធមុនពេលបូជា រីឯលោកកថាថន ឈុំ គេហៅថា«លោកម្ចាស់បស្ចិម»ដោយសារលោកធ្លាប់រស់នៅបស្ចិមបុរី នៃប្រទេសសៀម ។
នៅក្នុងឆ្នាំ១៨៨៤ អ្នកប្រាជ្ញជនជាតិបារាំងម្នាក់ គឺលោកប្រ៊ីយាង ដែលបានមកដល់បាត់ដំបង បានសន្និដ្ឋានថា ប្រជាជននៅខេត្តបាត់ដំបងក្នុង«សម័យលោកម្ចាស់»មានប្រហែល១០ម៉ឺននាក់ប៉ុណ្ណោះ តែនេះមិនមែនជាការសន្និដ្ឋានតាមរយៈការធ្វើជំរឿនទេ ។ នៅក្នុងឯកសារសរសេរថា ក្នុងសម័យលោកម្ចាស់ ប្រជាជននៅក្នុងបាត់ដំបង បានបែងចែកជ ា៣វណ្ណៈ គឺវណ្ណៈអភិជន វណ្ណៈរាស្ត្រសាមញ្ញ និងវណ្ណៈទាសករ ។ សម័យនោះ គេបានចាត់ទុកចិន និងយួន ជាជនបរទេស រីឯសៀម និងកូឡា គេចាត់ទុកថា ជាជនជាតិជាមួយគ្នា ។
នៅឆ្នាំ១៩០៧ បាត់ដំបង ជាទីប្រជុំជនតូចមួយមានផ្លូវមួយខ្សែស្របតាមដងស្ទឹង ហើយអ្នកស្រុកបានសង់លំនៅឋានរកេតរកូតតាមដងផ្លូវនេះ ។ គេបានបែងចែកទីក្រុងបាត់ដំបង ជា២សង្កាត់ក្នុងសម័យនោះ គឺសង្កាត់មុខកំផែង និងសង្កាត់ស្វាយប៉ោ ។ ប៉ុន្តែនៅក្នុងសម័យលោកម្ចាស់ ការរៀបចំឱ្យមានទីផ្សារសម្រាប់លក់ដូរ និងសកម្មភាពធ្វើពាណិជ្ជកម្មក្នុងខេត្ត ហាក់មានភាពទន់ខ្សោយនៅឡើយ ។ ប្រជារាស្ត្របានដាក់តាំងផលិតផលលក់ផ្ទាល់ដី តែមានរាន តូចៗសម្រាប់លក់បបរ និងនំចំណី ។ នៅតាមផ្ទះចិន មានលក់គ្រឿងឧបភោគ បរិភោគ តែគ្មានលក់គុយទាវ កាហ្វេទេ រីឯទឹកកកក៏គ្មានដែរក្នុងសម័យនោះ តែមានកន្លែងមួយធ្វើទឹកកក គឺធ្វើសម្រាប់តែលោកម្ចាស់ប៉ុណ្ណោះ ។
សំណង់ក្នុងសម័យលោកម្ចាស់ដែលស្ថិតក្រោមអាណានិគមបារាំង ស្ទើរទាំងអស់បានបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ ។ សំណង់មួយចំនួនមានអាយុកាលជាង៣០០ឆ្នាំកន្លងមកហើយ ដូចជាវត្តសំរោងក្នុង នៅស្រុកឯកភ្នំជាដើម ។ ដោយឡែកសំណង់អគារសាលាខេត្តចាស់ ស្ពានថ្មចាស់ សំណង់ផ្ទះថ្ម នៅក្នុងក្រុងបាត់ដំបងសព្វថ្ងៃ ផ្ទះបុរាណនៅភូមិវត្តគរ និងព្រះវិហារជាច្រើនទៀត សុទ្ធតែមានអាយុជាង១០០ឆ្នាំ ។ សំណង់ទាំងនេះសុទ្ធតែធ្វើពីប្រភេទឈើប្រណីត និងថ្មបាយអរ ដែលផ្សំឡើងពីវត្ថុធាតុដើមបីប្រភេទដូចខាងលើនេះ ហើយសំណង់ទាំងនេះ នៅតែបង្ហាញពីភាពរឹងមាំនៅឡើយមកដល់សព្វថ្ងៃ ។
អត្ថបទដោយ៖ រឿន សីហា
ផ្សព្វផ្សាយដោយ៖ MyPando Group

No comments:
Post a Comment