អស់រយៈពេលរាប់សតវត្សរ៍
បណ្តាជនទូទៅ នៅលើពិភពលោកនាំគ្នាជឿថា
អ្នកដែលបានរកឃើញទ្វីបអាមេរិកមុនគេបង្អស់ គឺ គ្រីស្តូហ្វ កូឡុំ (Christophe
Colomb)។ ដំណើររឿងរបស់ គ្រីស្តូហ្វ កូឡុំ បានកើតឡើង
នៅចុងសតវត្សរ៍ទី១៥។ គ្រីស្តូហ្វ កូឡុំ
ដែលជាអ្នកជំនាញខាងដើរកប៉ាល់មកពីអ៊ីតាលី បានបែកគំនិតមួយថ្មីថា
ដោយសារតែផែនដីមានរាងមូល បើសិនជាគេធ្វើដំណើរចេញពីអឺរ៉ុប
ឆ្ពោះទៅទិសខាងលិច កាត់តាមមហាសមុទ្រអាត្លង់ទិក
គេនឹងអាចធ្វើដំណើរដោយត្រង់ទៅដល់ឥណ្ឌា ដោយចំណាយពេលតិចជាង
ការធ្វើដំណើរទៅទិសខាងកើត ដែលត្រូវវាងមួយជុំទ្វីបអាហ្វ្រិក។
នៅចុងសតវត្សរ៍ទី១៥ ស្តេចអេស្ប៉ាញក៏បានជួលគ្រីស្តូហ្វ កូឡុំ
ឲ្យដឹកនាំបេសកកម្ម ក្នុងនាមអេស្ប៉ាញ ធ្វើដំណើរតាមកប៉ាល់
កាត់មហាសមុទ្រអាត្លង់ទិក ឆ្ពោះទៅអាស៊ី។
នៅថ្ងៃទី៣ ខែសីហា ឆ្នាំ១៤៩២
គ្រីស្តូហ្វ កូឡុំ បានចេញដំណើរពីអេស្ប៉ាញ ជាមួយនឹងកប៉ាល់ ៣គ្រឿង
ឆ្ពោះទៅទិសខាងលិច សំដៅទៅអាស៊ី។ ជាង ២ខែក្រោយមក នៅថ្ងៃទី១២ ខែតុលា
កប៉ាល់របស់គ្រីស្តូហ្វ កូឡុំ
ក៏បានធ្វើដំណើរមកដល់ឆ្នេរខាងកើតនៃទ្វីបអាមេរិក។ គ្រីស្តូហ្វ កូឡុំ
នឹកស្មានថាខ្លួនមកដល់ឥណ្ឌា ក៏បានហៅជនជាតិដើម
ដែលរស់នៅលើទ្វីបអាមេរិកថាជាពួកឥណ្ឌា។ ឈ្មោះ
ដែលនៅជាប់រហូតមកទល់នឹងពេលបច្ចុប្បន្ន គឺ “ឥណ្ឌាស្បែកក្រហម”។
ចាប់តាំងពីពេលនោះមក
គ្រីស្តូហ្វ កូឡុំ ត្រូវបានប្រវត្តិសាស្រ្តចារទុកថាជាអ្នកដែលបានរកឃើញទ្វីបអាមេរិកមុនគេបង្អស់។
ក៏ប៉ុន្តែ ក្រោយមក គេបានរកឃើញភស្តុតាង ដែលបញ្ជាក់ថា គ្រីស្តូហ្វ កូឡុំ
មិនមែនជាអ្នករកឃើញទ្វីបអាមេរិកមុនគេនោះទេ
ហើយក៏មិនមែនជាជនជាតិអឺរ៉ុបទីមួយ
ដែលបានធ្វើដំណើរទៅដល់ទឹកដីអាមេរិកនោះដែរ។
អត្ថបទដោយ៖ រឿន សីហា
ផ្សព្វផ្សាយដោយ៖ Mypando Group
No comments:
Post a Comment