១.ការរៀបចំសម្ភារៈ
·
ផើងមានប្រហោងខាងក្រោម(ទំហំផើងល្មមនឹងដាក់ដាំដើមត្រប់)
·
រៀបចំរោងបណ្តុះកូនត្រប់
·
កូនត្រប់បណ្តុះអាយុ២សប្តាហ៍
អាចដាំបាន។
២.ការរៀបចំដី
·
ជីកអន្លង់សមល្មម
·
ដាក់កំប៉ុសពុកផុយល្អ
ក្នុងអន្លង់
·
ចិញ្ច្រាំចំបើងខ្លីៗ
ស្រកីដូង កំប្លោកស្ងួត
·
ប្រស់ទឹកឲ្យសើម
·
ដាក់ចូលក្នុងអន្លង់
ទុកចោលយ៉ាងតិច១ខែ
·
កើបជីពីក្នុងអន្លង់មកលាយជាមួយដីខ្មៅ
ដីបាតបឹង ឫដីមានកម្ទេចរុក្ខជាតិរលួយ
·
ហាលឲ្យស្ងួត១អាទិត្យ
·
ច្រកជីក្នុងផើងរួចដាក់ដាំ
·
ដីដាំត្រូវមានភាពរោយរសោះ
មិនជាប់គ្នា។ បើមានលាមកគោច្រើនពេក អាចអោយដីប្រៃ ដំណាំឆាប់ងាប់ មិនមានផ្លែ។
៣.ការថែទាំ
·
ស្រោចទឹកមួយថ្ងៃម្តង
·
ដាក់ដំណាំនៅកន្លែងមានពន្លឺគ្រប់គ្រាន់
មិនសូវមានខ្យល់បក់ខ្លាំង ការពារកុំឲ្យបាក់ដើម។
អត្ថបទដោយ៖ ក. ជា មិនា
ផ្សព្វផ្សាយដោយ៖ MyPando Group
No comments:
Post a Comment