វត្ថុទាំង ៥ ដែលមនុស្សស្រីជាអ្នកបង្កើត ហើយបានធ្វើឲ្យពិភពលោកទាំងមូលផ្លាស់ប្ដូរ - MyPando Group

Breaking

MyPando Group

All in One Services by MyPando Group with provide the good quality of our products to satisfy customer target!

Languages

Tuesday, September 17, 2019

វត្ថុទាំង ៥ ដែលមនុស្សស្រីជាអ្នកបង្កើត ហើយបានធ្វើឲ្យពិភពលោកទាំងមូលផ្លាស់ប្ដូរ


 អ្នករាល់គ្នាភាគច្រើនប្រាកដជាគិតថា ស្នាដៃទាំងអស់នេះភាគច្រើនសុទ្ធតែជាមនុស្សប្រុសជាអ្នកបង្កើតហើយ។ ប៉ុន្តែជាក់ស្តែង មនុស្សស្រីក៏បានបង្កើតស្នាដៃជាច្រើនសម្រាប់ជាប្រយោជន៍ក្នុងការផ្លាស់ប្តូរពិភពលោកទាំងមូលផងដែរ។ ដូច្នេះថ្ងៃនេះ យើងនឹងណែនាំអ្នករាល់គ្នាមកស្គាល់ស្នាដៃបង្កើតទាំង៨ ដែលមនុស្សស្រីជាអ្នកបង្កើត ហើយបានផ្លាស់ប្តូរពិភពលោកទាំងមូល។

១. ទូទឹកកក


អ្នករាល់គ្នាភាគច្រើនសុទ្ធសឹងតែមានទូទឹកកកប្រើប្រាស់នៅក្នុងផ្ទះស្ទើរតែគ្រប់ៗគ្នាទៅហើយ ប៉ុន្តែអ្នកមិនដឹងថាអ្នកណាជាអ្នកបង្កើតនោះទេ ត្រូវទេ? ឈប់ឆ្ងល់ទៀតទៅអីចឹង ការពិតអ្នកដែលបង្កើតទូទឹកកកគឺជាអ្នកស្រី Florence Parpart ហើយគាត់បានបង្កើតវានៅក្នុងឆ្នាំ១៩១៤។
 Image result for Florence Parpart

២. កម្មវិធីកុំព្យូទ័រ

កុំព្យូទ័រគឺជាឧបករណ៍ដែលមិនអាចខ្វះបាននៅក្នុងជីវិតប្រចាំថ្ងៃយើង។ តើអ្នកដឹងទេថា អ្នកសរសេរកម្មវិធីដំបូងគេបង្អស់គឺជាមនុស្សស្រី ហើយនាងមានឈ្មោះថា Ada Lovelace។ នាងធ្លាប់ធ្វើជាការជាមួយនឹងលោក Charles Babbage ដែលជាអ្នកបង្កើតកុំព្យូទ័រនៅក្នុងសាកលវិទ្យាល័យឡុងដ៍ក្នុងឆ្នាំ១៨៤២។  
 Image result for Ada Lovelace

៣. ម៉ាស៊ីនលាងចាន

អ្នកស្រី Josephine Cochrane បានបង្កើតម៉ាស៊ីនលាងចាននៅក្នុងឆ្នាំ១៨៨៧។ នៅគ្រានោះ គាត់បានដាក់លក់វានៅតាមបណ្តាសណ្ឋាគារធំជាច្រើន។ គាត់ថែមទាំងបានបើករោងចក្រដើម្បីផលិតម៉ាស៊ីនលាងចាននេះថែមទៀត។ 
 Image result for Josephine Cochrane

៤. សឺរាំង

នៅពេលយើងឈឺធ្ងន់ យើងតែងតែត្រូវការសឺរាំងដើម្បីចាក់ថ្នាំ ជាក់ស្តែងវាត្រូវបានបង្កើតឡើងដោយអ្នកស្រី Letiti Geer នៅក្នុងឆ្នាំ១៨៩៩។ 
 Image result for Letitia Geer

៥. ឧបករណ៍ផលិតការ៉េម

នៅក្នុងឆ្នាំ១៨៤៣ អ្នកស្រី Nancy Johnson បានបង្កើតឧបករណ៍ផលិតការ៉េម។ ហើយវាត្រូវបានគេយកមកប្រើប្រាស់រហូតដល់សព្វថ្ងៃនេះ។ 
 Image result for Nancy Johnson

អត្ថបទដោយ៖ រឿន សីហា
ផ្សព្វផ្សាយដោយ៖ MyPando Group

No comments:

Post a Comment