រមណីយដ្ឋានធម្មជាតិថ្វាកស្រុករតនមណ្ឌល - MyPando Group

Breaking

MyPando Group

All in One Services by MyPando Group with provide the good quality of our products to satisfy customer target!

Languages

Monday, September 30, 2019

រមណីយដ្ឋានធម្មជាតិថ្វាកស្រុករតនមណ្ឌល


រមណីយដ្ឋានធម្មជាតិថ្វាក ជារមណីយដ្ឋានមួយ ស្ថិតនៅប៉ែកខាងលិចទីរួមខេត្ដបាត់ដំបង ដែលមានចំងាយ ប្រមាណជា ៤៥ គ.ម ដោយគិតចាប់ពីសាលាខេត្ដបាត់ដំបង។ ភ្ញៀវទេសចរអាចធ្វើដំណើរទៅកំសាន្ដតាមផ្លូវជាតិលេខ ៥៧ ។ រមណីយដ្ឋាននេះស្ថិតក្នុងដងស្ទឹងសង្កែ ក្នុងភូមិថ្វាក ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ត្រូវបានគ្រប់គ្រងដោយអជ្ញាធរមូលដ្ឋាននៅទីនោះ។ ចាប់ពីឆ្នាំ២០១១ រមណីយដ្ឋាននេះ ចាប់ផ្តើមពេញនិយមសម្រាប់ទេសចរជាតិ មកលេងទឹក និងសម្រាក់កម្សាន្ត ។ នៅរដូវប្រាំង កម្រិតទឹករាក់ល្មមសម្រាប់ទេសចរអង្គុយលេង ក្នុងស្ទឹង លើថ្មរដេបរដុប ។ ទីនេះមានដើមឈើធំៗ ផ្ដល់ជាម្លប់ និងគុម្ពឬស្សីជាច្រើនដុះតាមច្រាំង ផ្លូវចូលទៅលេង អមទៅដោយតូប ដែលសាងសង់ឡើងសំរាប់ភ្ញៀវសំរាកកាយ។ ភ្ញៀវទេសចរអាចគយគន់នូវ ទេសភាពធម្មជាតិនៅតាមមាត់ស្ទឹង ស្ដាប់សំលេងទឹកហូរ និងសត្វយំដ៏ខ្ញៀវខ្ញា និងមុជទឹកកំសាន្ត។ ជាពិសេសទៅទៀតនោះកន្លែងកំសាន្ដនេះមាន ផ្ទៃទឹកហូររាបស្មើ និងមានទឹកហូរប្រជ្រៀតគ្នាតាមកន្លៀតថ្ម ធំ តូច គួជាទីកំសាន្ដយ៉ាងមនោរម្យ។ នៅថ្ងៃឈប់សម្រាក់ និងក្នុងពេលបុណ្យទានធំ ៗម្តង ពិសេសបុណ្យចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរជាតិយ៉ាងច្រើនកុះករមកលេងទឹកនៅរមណីតដ្ឋាននេះ ។ និយាយរួមរមណីយដ្ឋាននេះ មាន លក្ខណៈល្អគ្រប់គ្រាន់ សំរាប់ធ្វើជាកន្លែងកំសាន្ដ លេងទឹក និងសំរាកកាយ យ៉ាងសប្បាយរីករាយ ។

អត្ថបទដោយ៖ ក. គីម អី
ផ្សព្វផ្សាយដោយ៖ MyPando Group
ប្រភព៖ https://www.battambang.gov.kh/detail/4099

No comments:

Post a Comment