លោក គង្គ ប៊ុនឈឿន គឺជាកវីនិពន្ធល្បីឈ្មោះមួយរូបតាំងពីទសវត្សរ៍ទី៥០ រហូតមក។
លោកមានជំនាញទាំងផ្នែកបទចម្រៀង ភាពយន្ត និងសិល្បៈមួយចំនួនទៀត។ លោក គង្គ ប៊ុនឈឿន
បានទទួលមរណភាពក្នុងវ័យ ៧៧ឆ្នាំនៅប្រទេសន័រវេសន៍ (Norway) ដោយជំងឺមហារីក។
លោកបានបន្សល់ទុកស្នាដៃនិពន្ធជាច្រើនសម្រាប់ឲ្យកូនខ្មែរសិក្សាស្វែងយល់
ហើយមហាជនក៏តែងស្ងើចសរសើរមិនដាច់ពីមាត់ថា លោកជាកវីនិពន្ធជើងចាស់ដ៏ឆ្នើម ដែលច្រើនសរសេរបង្ហាញអំពីតថភាពពិតនៅក្នុងសង្គមជាតិ
រហូតដល់លោកបានរត់គេចពីការតាមចាប់ខ្លួនពីរដ្ឋាភិបាលទៅនៅក្រៅប្រទេសរហូតដល់ថ្ងៃទទួលមរណភាព។
ជីវប្រវត្តិ
កវីនិពន្ធម្ចាស់ដងស្ទឹងសង្កែ ជាកូនគ្រួសារកសិករក្រីក្រម្នាក់ គាត់មានបងប្អូន
២នាក់ តែជាអកុសល បងប្រុសរបស់លោកបានស្លាប់ទៅតាំងពីរូបលោកនៅវ័យកុមារភាព។ កវីនិពន្ធ គង់ ប៊ុនឈឿន
កើតនៅឆ្នាំ១៩៣៩ នៅក្នុងភូមិចំការសំរោង, ឃុំចំការសំរោង,
ស្រុកបាត់ដំបង, ខេត្តបាត់ដំបង, ប្រទេសកម្ពុជា (ខ្មែរ)។
លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយ អ្នកស្រី តាត គឹមលន នៅឆ្នាំ១៩៦៣ ហើយមានកូនចំនួន ៦នាក់ គឺប្រុសម្នាក់ និងស្រី ៥នាក់ ហើយក្នុងនោះ កូនចំនួន ៥នាក់បានទៅរស់នៅប្រទេសន័រវេសន៍ និងកូនស្រីម្នាក់នៅរាជធានីភ្នំពេញ។
លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយ អ្នកស្រី តាត គឹមលន នៅឆ្នាំ១៩៦៣ ហើយមានកូនចំនួន ៦នាក់ គឺប្រុសម្នាក់ និងស្រី ៥នាក់ ហើយក្នុងនោះ កូនចំនួន ៥នាក់បានទៅរស់នៅប្រទេសន័រវេសន៍ និងកូនស្រីម្នាក់នៅរាជធានីភ្នំពេញ។
ស្នាដៃរបស់កវីគង់ ប៊ុន ឈឿន
លោកជាអ្នសរសេរកាសែត អ្នកនិពន្ឋ ប្រលោមលោកពាក្យរាយ ប្រលោមលោកពាក្យកាព្យ
កំណាព្យ ចម្រៀង សេណារីយ៉ូភាពយន្ត ជាអ្នកដឹកនាំសម្តែង ជាអ្នកនិពន្ឋបទភ្លេង
ដ៏ល្បីឈ្មោះម្នាក់។ ក្រៅពីនេះ លោកក៏ជាអ្នកគូរ គំនូរអប់រំផងដែរ។
នៅឆ្នាំ ២០០០ លោកជាអ្នកនិពន្ឋជនជាតិខ្មែរ ទី ២ បន្ទាប់ពី ឯកឧត្តម ពេជ្រ
ទុំក្រវិល ដែលបានទទួលជ័យលាភី ស្នាដៃតែងនិពន្ឋក្របខ័ណ្ឌអាស៊ាន ។
លោកត្រូវបាន អ្នកនិពន្ឋខ្មែរទាំងឡាយ ចាត់ទុកជា
អ្នកនិពន្ឋដ៏ឆ្នើមម្នាក់របស់កម្ពុជា ដែលបានបន្សល់ទុក នូវស្នាដៃផ្នែកតែងនិពន្ឋ
យ៉ាងច្រើនសន្ធឹកសន្ធាប់ មានប្រលោមលោក និង ចម្រៀងសម័យដើម ដែលមាន អធិរាជសំឡេងមាស
ស៊ិន ស៊ីសាមុត អ៊ឹង ណារី រស់ សេរីសុទ្ឋា ប៉ែន រ៉ន និង អ្នកចម្រៀងល្បីៗ
ជាច្រើនរូបទៀត បានបកស្រាយ ហើយស្នាដៃទាំងអស់នោះ នៅតែ ស្ថិតក្នងមនោសញ្ចេតនា អ្នកអាន
និងអ្នកស្តាប់រហូតមកដល់សព្ឋថ្ងៃនេះ ។
លោកជាកវីនិពន្ធល្បីឈ្មោះមួយរូបតាំងពីទសវត្សរ៍ទី៥០ រហូតមក។
លោកមានជំនាញទាំងផ្នែកបទចម្រៀង ភាពយន្ត និងសិល្បៈមួយចំនួនទៀត។
ជាងនេះទៅទៀត បទចម្រៀងរបស់កវីនិពន្ធ គង្គ ប៊ុនឈឿន
ភាគច្រើនបង្ហាញអំពីទិដ្ឋភាពជាក់ស្ដែងនៅក្នុងសង្គមជាតិ
ដែលទាក់ទាញអារម្មណ៍របស់អ្នកស្ដាប់ចង់ឃើញ និងចង់ទស្សនាដល់ទីកន្លែង
ជាពិសេសទឹកដីស្រុកកំណើតរបស់លោកនៅខេត្តបាត់ដំបង តែម្ដង។ ជាក់ស្ដែង
បទចម្រៀងល្បីៗរួមមាន ម្លប់ដូងទី១០ អារសាច់ជូនម្ដាយ
អនុស្សាវរីយ៍ខ្នងភ្នំសំពៅ កូនស្រីអ្នកនេសាទ ដែលច្រៀងដោយ អ្នកស្រី រស់
សេរីសុទ្ធា និងបទ រំដួលដងស្ទឹងសង្កែ ច្រៀងដោយអធិរាជសំឡេងមាស លោក ស៊ិន
ស៊ីសាមុត ជាដើម។កវីនិពន្ធគ្មានគូប្រៀប លោក គង្គ ប៊ុនឈឿន បានលាចាកលោកទៅក្នុងវ័យ
៧៧ឆ្នាំ។
ស្នាដៃចុងក្រោយរបស់លោកមួយទៀតមុននឹងលោកចាកចេញពីកម្ពុជា
ទៅរស់នៅក្រៅប្រទេស គឺលោកបានសរសេរសៀវភៅប្រលោមលោកមួយដែលមានចំណងជើងថា “វាសនារបស់កញ្ញា តាត ម៉ារីណា” បន្ទាប់ពីចេញផ្សាយអត្ថបទរបស់លោកភ្លាម សមត្ថកិច្ចខ្មែរបានតាមចាប់រូបលោក
ធ្វើឲ្យក្រុមគ្រួសាររបស់កវីនិពន្ធជើងចាស់រូបនេះ
ត្រូវជម្លៀសចេញទៅប្រទេសថៃ មួយរំពេច
មុននឹងបានសិទ្ធិបន្តទៅរស់នៅប្រទេសន័រវេសន៍។
ក្រោយពីទទួលដំណឹងមរណភាពភ្លាម ពលរដ្ឋខ្មែរទាំងអ្នកនៅក្នុងប្រទេស និងអ្នករស់នៅក្រៅប្រទេស
បានផ្ញើសារចូលរួមរំលែកទុក្ខក្រៀមក្រំជាមួយក្រុមគ្រួសាររបស់កវីនិពន្ធ
គង្គ ប៊ុនឈឿន
និងសម្ដែងការសោកស្ដាយជាខ្លាំងចំពោះការបាត់បង់កវីជើងចាស់ដែលមានថ្វីដៃរូបនេះ។
អត្ថបទដោយ៖ ក. ជា មិនា
ផ្សព្វផ្សាយដោយ៖ MyPando Group
ប្រភពអត្ថបទ៖ខ្មែរដឹង https://khmerdeng.com/kongbunchheu/
No comments:
Post a Comment