១.លក្ខណៈទូទៅ
ផ្អែកលើការលូតលាស់ និងលក្ខណៈរូប គេបែងចែកប៉េងប៉ោះជាបីប្រភេទគឺ៖
ប្រភេទលូតលាស់កំណត់៖អាយុកាលលូតលាស់ខ្លី(ពូជស្រាល៧០ ទៅ៨០)
ប្រភេទលូតលាស់ពាក់កណ្តាលកំណត់៖អាយុកាលលូតលាស់មធ្យម(ពូជកណ្តាល៨០ ទៅ ៩០ ថ្ងៃ)
ប្រភេទលូតលាស់មិនកំណត់៖អាយុកាលលូតលាស់វែង(ពូជធ្ងន់ ៩០ ទៅ ១២០ ថ្ងៃ)
កសិករគួរជ្រើសរើសពូជមានភាគរយដំណុះគ្រាប់ខ្ពស់ សមស្របក្នុងតំបន់
ទិន្នផលខ្ពស់ហើយស្របតាមតម្រូវការរបស់ទីផ្សារ។
២.វត្ថុធាតុដើម និងសម្ភារៈ
ជី៖កំប៉ុស្តិ៍គោក លាមកសត្វ
សម្ភារៈ៖ ចប បង្គី ធុងស្រោចទឹក
គ្រាប់ពូជ៖ គ្រាប់ប៉េងប៉ោះ
៣.បច្ចេកទេសដាំដុះ
៣.១ ការជ្រើសរើសពូជ៖ពូជធន់ នឹងជំងឺ អាយុកាលលូតលាស់ខ្លី
៣.២ការបណ្តុះពូជ៖ ហាលគ្រប់២ម៉ោងមុនត្រាំ ទឹកឧណ្ឌៗ៣០នាទី រួចផ្អាប់២យប់។ ១៥ ទៅ
២៥ ថ្ងៃក្រោយសាបអាចដកទៅដាំបានយកដើមល្អ
៣.៣ ការរៀបចំដី៖ភ្ជួររាស់ហាលដី ២ ទៅ ៣ដងរដូវវស្សាលើករងទទឹង១.២ម៉ែត្រ កម្ពស់
២.៥ តឹក រដូវប្រាំងឆូតរងសមស្រប
៣.៤.ការដាក់ជី៖ទ្រាប់បាតដាក់ជីកំប៉ុស្តិ៍ឫលាមកសត្វ ១០ ទៅ ១៥ តោន ក្នុង១ហិចតា
៣.៥.ការដាំដុះ៖ដាំ១ដើម/គុម្ព ចន្លោះ គុម្ព៧តឹក ចន្លោះជួរ១ម៉ែត្រ គ្របចំបើង
៣.៦.ការស្រោចស្រព៖ស្រោចទឹកសើម ពី៦៥ ទៅ ៧០%
៣.៧.ការដោតចំណារ៖ដោតចំណារប៉េងប៉ោះ ចាប់ផ្តើមចេញផ្កា
៤.កំណត់សំគាល់គួរដឹង
·
រដូវសមស្របសម្រាប់ការដាំដុះគឺរដូវរំហើយចាប់ពីខែតុលាដល់កុម្ភៈ
·
ប្រើគ្រាប់ពូជ
២.៥ក្រាម/១០០ម៉ែត្រការេ
·
ត្រូវស្រោចទឹកលើថ្នាលឲ្យជោគមុនពេលដកកូនយកទៅដាំ(ដាំនៅពេលរសៀលឫ
ពេលមេឃត្រជាក់)។
·
រៀបចំដីឲ្យបានត្រឹមត្រូវ
ផ្លាស់ប្តូរមុខដំណាំ ជ្រើសរើសរដូវដាំដុះ ដាំឲ្យមានចន្លោះជួរ និងគុម្ព ត្រឹមត្រូវ
កាត់រំលោះស្លឹកចាស់ៗ សម្អាតស្មៅនៅក្នុងចំការឲ្យបានស្អាត។
·
ក្រោយដាំរយៈពេល៧ថ្ងៃ
៣សប្តាហ៍ និង ៧សប្តាហ៍ ត្រូវស្រោចជីកំប៉ុស្តិ៍ទឹកតាមចន្លោះគុម្ព រួចស្រោចទឹកធម្មតាតាមក្រោយ
·
ជ្រោយដីត្រូវធ្វើឡើងក្រោយដាំ១០
ទៅ ១២ថ្ងែ ហើយក្រោយដាំ ៣៥ ទៅ ៤០ ថ្ងៃ ត្រូវដកស្មៅចេញ និងហាមជ្រោយដី
·
ការប្រមូលផលខិសគ្នាតាមប្រភេទគឺចន្លោះពី
៥៥ ទៅ ៦០ ថ្ងៃ ចន្លោះពី ៦០ ទៅ ៦៥ ថ្ងៃ និងចន្លោះពី ៦៥ ទៅ ៧៥ ថ្ងៃ
·
គេត្រូវប្រើកន្ត្រៃកាត់ផ្លែប៉េងប៉ោះ
ប្រសើរជាងបេះដោយដៃ ដើម្បីរក្សាទុកឲ្យបានយូរថ្ងៃ។
អត្ថបទដោយ៖ ក. ជា មិនា
ផ្សព្វផ្សាយដោយ៖ MyPando Group
ប្រភពអត្ថបទ៖សៀវភៅ បច្ចេកទេសអនុវត្តន៍កសិកម្មប្រកមដោយនិរន្តភាព
No comments:
Post a Comment