លោក វណ្ណ-មូលីវណ្ណ (កើតនៅថ្ងៃ២៣ វិច្ឆិកា ឆ្នាំ១៩២៦) មានឈ្មោះជាឡាតាំង Vann Molyvann គឺជាស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា
លោកកើតនៅស្រុករាម, ខេត្តកំពត។
លោកបានរួមចំណែកជាច្រើនក្នុងស្ថាបត្យកម្ម ដែលគេហៅថា ស្ថាបត្យកម្មខ្មែរទំនើប នៅក្នុងសម័យសង្គមរាស្ត្រនិយម
(១៩៥៥–១៩៧០)
នៅពេលដែលវប្បធម៌ខ្មែរមានការរីកចម្រើនក្រោមព្រះរាជកិច្ចដឹកនាំរបស់អតីតព្រះមហាក្សត្រ
ព្រះបាទនរោត្តម-សីហនុ។ ហើយព្រះបាទនរោត្តម សីហនុ បានអនុម័តគោលនយោបាយអភិវឌ្ឍន៍ដែលព័ទ្ធជុំវិញដោយសំណង់
ទីប្រជុំជនថ្មីៗ ហេដ្ឋារចនាសម្ព័ន្ធ និងស្ថាបត្យកម្ម។
លោកធ្លាប់ជាអតីតជើងចាស់បង្អស់នៃជំនាន់នៃស្ថាបត្យកម្ម
ដែលបរិច្ចាគនូវរចនាបថតែមួយគត់នៃស្ថាបត្យកម្មដែលបញ្ចូលគ្នាកំឡុងសម័យកាលនេះ
និងដែលបានបង្កើតឡើងនូវស្ថាបត្យកម្មខ្មែរថ្មី។
ប្រវត្តិនៃការសិក្សា
លោកបានទទួលសញ្ញាបត្រទុតិយភូមិ ពីវិទ្យាល័យព្រះស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញ
ក្នុងឆ្នាំ១៩៤៤។ ហើយលោកបានទទួលអាហារូបករណ៍ទៅរៀនផ្នែកច្បាប់នៅទីក្រុងប៉ារីស
ប្រទេសបារាំង ក្នុងឆ្នាំ១៩៤៦។ បន្ទាប់ពីសិក្សានៅទីនោះរយៈពេលមួយឆ្នាំ
លោកក៏បានប្ដួរទៅរៀនផ្នែកស្ថាបត្យកម្មនៅសាលាវិចិត្រសិល្បៈមួយនៅប៉ារីស។
លោកបានសិក្សានៅ Arretche studio ហើយបានបញ្ចប់ការសិក្សាដោយជោគជ័យជាមួយនឹងចំណេះដឹង និងទេពកោសល្យ។
លោកត្រលប់មកប្រទេសកម្ពុជាវិញ នៅឆ្នាំ១៩៥៥។
មួយឆ្នាំក្រោយមកក៏ត្រូវបានគេតែងតាំងជាប្រធានស្ថាបត្យករនៅកម្ពុជា។
លោកជាព្រឹទ្ធបុរសទីមួយនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ចាប់ពីឆ្នាំ១៩៦៥ ដល់
ឆ្នាំ១៩៦៧) ។
ប្រវត្តិការងារ
នៅទសវត្សរ៍៦០ និង ៧០ លោក វណ្ណ មូលីវណ្ណ
បានគូរប្លង់ស្ថាបនាអាគារល្បីៗជាច្រើននៅកម្ពុជា ជាពិសេសនៅទីក្រុងភ្នំពេញ។ នៅទីនោះ
ស្នាដៃរបស់លោក ឈរយ៉ាងសង្ហាប្រដុំប្រសងគ្នាជាមួយនឹងសំណង់អាគារបុរាណៗ វត្តអារាម
និងសំណល់ពីសម័យអាណានិគម។ កំឡុងសម័យនោះ ដែលគេស្គាល់ថាជា យុគមាស
ស្នាដៃសំខាន់ៗរបស់លោកមាន សាលសន្និសីទចតុមុខ អាគារគណរដ្ឋមន្ត្រី និងវិមានរដ្ឋ។
លោកក៏បានគូរប្លង់វត្តអារាម និងស្ថានទូតខ្មែរនៅបរទេសជាច្រើនផងដែរ។
នៅឆ្នាំ១៩៦២ លោក មូលីវណ្ណ បានរចនាសំណង់កីឡដ្ឋានជាតិ
ដែលមានសមត្ថភាពផ្ទុកមនុស្ស ៦០,០០០នាក់
ដែលនោះគឺជាសង្វៀនដែលគេឲ្យតម្លៃជាងគេបំផុតនៅទូទាំងអាស៊ីគ្នេយ៍។
កីឡដ្ឋានត្រូវបានសាងសង់ទៅដល់មាត្រដ្ឋានអូឡាំពិក
គឺនៅតែជាកន្លែងជួបជុំដ៏ធំបំផុតនៅកម្ពុជា។ ដំបូងឡើយ
ត្រូវបានសាងសង់ឡើងនៅក្នុងល្បឿនយ៉ាងលឿន
ដើម្បីឲ្យទាន់ពេលធ្វើជាម្ចាស់ផ្ទះល្បែងកីឡាអាស៊ីឆ្នាំ១៩៦៣ តែក្រោយមកត្រូវបានលុបចោល
ហើយត្រូវបានសម្ពោធនៅឆ្នាំ១៩៦៤ អមដោយហ្វូងមនុស្សអបអរសាទរយ៉ាងច្រើនកុះករ។
ពហុកីឡដ្ឋាននេះបានទទួលព្រឹត្តិការណ៍សំខាន់មួយចំនួនដូចជា ល្បែងកីឡាក.ក.ប.ថ. និង
ប្រធានាធិបតីបារាំង ទស្សនៈកិច្ចផ្លូវរដ្ឋរបស់លោក ហ្សាលដឺហ៊្គោល នៅឆ្នាំ១៩៦៦។
នៅឆ្នាំ១៩៦២ ដដែលនោះ លោកក៏បានស្ថាបនាសាល មហោស្រពជាតិព្រះសុរាម្រិត
(មហោស្រពជាតិកម្ពុជា)
សាលពិព័រណ៍ដែលនៅជិតខាងជាមួយនឹងបទពិសោធន៍លំនៅដ្ឋានយ៉ាងទូលំទូលាយ។
ស្នាដៃមួយដ៏សំខាន់ទៀតរបស់លោក គឺការរចនាវិមានឯករាជ្យ
ដែលជាទីដ៏សំខាន់មួយបង្ហាញនូវការទាមទារឯករាជ្យពីបារាំងវិញបានទាំងស្រុងនៅឆ្នាំ១៩៥៣ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ព្រះបាទ
នរោត្តម សីហនុ ដែលជាអតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៃយើង។
នៅក្នុងឆ្នាំ១៩៧០ សម័យសង្គមរាស្ត្រនិយម
ត្រូវបានផ្ដួលរំលំដោយធ្វើរដ្ឋប្រហារដែលដឹកនាំដោយឧត្តមសេនីយ៍ លន់ ណុល ។ នៅឆ្នាំ
១៩៧២ លោក វណ្ណ មូលីវណ្ណ និងគ្រួសារបានភៀសខ្លួនទៅរស់នៅឯប្រទេសស៊្វីស។
លោកបានធ្វើការឲ្យ UN Human Settlements
Program រយៈពេល១០ឆ្នាំ មុននឹងលោកវិលត្រលប់មកមាតុប្រទេសវិញ
នៅឆ្នាំ១៩៩១។ លោកបានចូលបំរើការងារជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ស្នាដៃសំខាន់ៗ
- ១៩៥០-១៩៦០ វិមានរដ្ឋចំការមន
- ១៩៥៨ វិមានឯករាជ្យ
- ១៩៦១ សាលតាំងពិពណ៌សង្គមរាស្រ្តនិយម
- ១៩៦១ សាលសន្និសីទចតុមុខ
- ១៩៦៣ ផ្ទះល្វែងនៅអូឡាំពិក
- ១៩៦៤ ពហុកីឡាដ្ឋានជាតិអូឡាំពិក
- ១៩៦៥ សំណង់ “ផ្ទះ១០០”
- ១៩៦៦ វិមានរដ្ឋ (ឥលូវជាវិមានព្រឹទ្ធសភា)
- ១៩៦៨ សាលមហោស្រពជាតិព្រះសុរាម្រឹត
- ១៩៧២ មហាវិទ្យាល័យបណ្តុះបណ្តាលគ្រូ (ឥឡូវជាវិទ្យាស្ថានភាសាបរទេស)
- ១៩៦៨ ក្រុមហ៊ុនស្រាបៀរ SKD និងលំនៅដ្ឋានរបស់បុគ្គលិក ខេត្តព្រះសីហនុ
- ១៩៦៨ ធនាគារជាតិកម្ពុជា និងលំនៅដ្ឋានរបស់បុគ្គលិក ខេត្តព្រះសីហនុ
-
ពានរង្វាន់ និង កិត្តិយស ដែលលោកទទួលបាននៅឆ្នាំ២០១៣ លោកវណ្ណ-មូលីវណ្ណ បានឈ្នះវង្វាន់នីក្កេអាស៊ីឆ្នាំ២០១៣ ខាងផ្នែកវប្បធម៌ ។ រង្វាន់នីក្កេអាស៊ីផ្ដួចផ្ដើមដោយក្រុមហ៊ុន Nikkei Inc. នៅឆ្នាំ១៩៩៦ ហើយកម្មវិធីផ្ដល់រង្វាន់កិត្តិយសដល់ជនអាស៊ីដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍក្នុង៣វិស័យ (ការអភិវឌ្ឍតំបន់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្ដន៍ និង វប្បធម៌)។អត្ថបទដោយ៖ ក. ជា មិនាផ្សព្វផ្សាយដោយ៖ MyPando Groupប្រភព៖
No comments:
Post a Comment