គេអាចដាំទងខ្លីបាន តែទងកាន់តែវែង កាន់តែឆាប់បានផល ស្រកានាគ មានឬសរាក់ នៅផ្នែកខាងលើនៃស្រទាប់ដីច្រើន ការធ្វើឲ្យមានសំណើមជាប់ជាមួយនឹងការគ្របដីបន្ថែម ដោយប្រើកាកសំណល់រុក្ខជាតិ
នឹងជួយឲ្យស្រការនាគ លូតលាស់បានល្អគាប់ជានិច្ច
ស្រកានាគ ដាំក្នុងថូ ឬក្នុងធុង ក៏ឲ្យផលល្អដែរ តែដីត្រូវមានជម្រៅយ៉ាងតិចបំផុត
ពី ៤ ទៅ ៥ តឹកដែរ ការកាត់មែកស្រការនាគចេញខ្លះ នឹងជួយឲ្យផ្លែច្រើន និងផ្លែធំល្អ
កំណត់សំគាល់ ដំណាំស្រកានាគ មិនសូវពិបាកក្នុងការថែទាំទេ ឲ្យតែមានទឹកស្រោចម្តងម្កាលនៅរដូវប្រាំង
ឬពេលគ្មានភ្លៀង រយៈពេលយូរថ្ងៃ
លាមកសត្វស្រស់ ក៏យើងអាចយកមកដាក់បំប៉នដល់ដំណាំស្រកានាគដែរ ពោលគឺ
វាមិនមែនជាដំណាំរើសជីទេ ម្យ៉ាងទៀត ដំណាំស្រកានាគ មិនបានធ្វើឲ្យយើងរវល់ច្រើនទេ
គឺយើងអាចមមានពេលគ្រប់គ្រាន់ក្នុងការធ្វើការងារផ្សេងៗទៀតបាន។
ផ្សព្វផ្សាយដោយ៖ MyPando Group
ប្រភពអត្ថបទ និង សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
No comments:
Post a Comment