១. ចិត្តល្អចិត្តសដូចក្រដាស មិត្តមកពេញពាសស្ម័គ្ររាប់អាន
ចិត្តល្អចេះជួយញាតិសន្តាន ចិត្តល្អថ្កើងថ្កានយូរអង្វែង។
២. ចិត្តល្អមិនក្រទេណាមិត្ត ចិត្តល្អចេះគិតចេះចាត់ចែង
ចិត្តល្អនាំសុខអស់គេឯង ចិត្តល្អជន្មវែងរយវស្សា។
៣.
ចិត្តល្អចែកចាយអស់វិជ្ជា ដល់អស់ផងគ្នាគ្រប់តម្រា ចិត្តល្អបង្រៀនអស់សាស្ត្រា
ចិត្តល្អឆ្លាក់ចារទុកជាកេរ។
៤. ចិត្តល្អនាំមនុស្សរកផ្លូវសុខ ចិត្តល្អនាំស្រុករីកកើនទ្វេរ
ចិត្តល្អសាងល្អគ្មានទំនេរ ចិត្តល្អសរសេរតែពាក្យល្អ។
៥. ចិត្តល្អជួយគ្នាគ្រាមានទុក្ខ ចិត្តល្អលើកមុខខ្ពស់បវរ
ចិត្តល្អជួយអប់រំអ្នកក្រ ចិត្តល្អស្មោះសមិនក្លែងក្លាយ។
៦. ចិត្តល្អប្រកបដោយធម៌ព្រហ្ម ចិត្តល្អដូចខ្ញុំទាំងចិត្តកាយ
ចិត្តល្អនាំលោកសុខសប្បាយ ចិត្តល្អចេះស្ដាយភាពខុសឆ្គង។
៧. ចិត្តល្អមិនរកស៊ីខុសច្បាប់ ចិត្តល្អមិនត្រាប់ខុសទំនង
ចិត្តល្អចេះចែកធនធានផង ចិត្តល្អចេះគ្រងអំពើល្អ។
៨. ចិត្តល្អនៅមានច្រើនណាស់មិត្ត ចិត្តល្អគួរគិតរសព្រះធម៌
ចិត្តល្អអនុវត្តឲ្យបានល្អ គោលធម៌អដ្ឋមគ្គទាំងប្រាំបី៕
អត្ថបទដោយ៖ ក. គីម អី
ផ្សព្វផ្សាយដោយ៖ MyPando Group
ប្រភព៖
No comments:
Post a Comment