កូនអើយកុំក្រ
ក្រឬកពារល្អ ក្រកាយបវរ ក្រគាប់ទន់ភ្លន់
ក្រឳនជិតស្និត ក្រចិត្តដឹងគុណ ក្រសា្រលយល់ធ្ងន់
កើតកាយឆ្គាំឆ្គង។
ក្រពាក្យសម្តី ក្រកិច្ចគិតខ្លី ស្តីខុសទំនង
ដៀលជេរផ្តាសា ឡូឡារំពង ឬកពារជួជង
ឲ្យញាតិឈឺចាប់។
ក្រចិត្តស្មោះសរ ក្តួលក្តៅបន្ត ឆាបឆេះអួលអាប់
លោភលន់បង្ក យល់ចំណាប់ ល្ងិតល្ងង់កាន់កាប់
ក្នុងនគរកាយ។
ក្រកិច្ចក្រកល ក្រដឹងដិតដល់ ក្រនាំអន្តរាយ
ក្រវៃច្នៃទាស់ ក្រវាស់វែងឆ្ងាយ ស្តាប់ឳពុកម្តាយ
កូនអើយកុំក្រ។
អត្ថបទដោយ៖ ក.គីម អ៊ី
ផ្សព្វផ្សាយដោ៖ MyPando Group
Khmer
No comments:
Post a Comment