ទំនប់អាងបាសាក់គឺជារមណីយដ្ឋានប្រវត្តិសាស្រ្តមួយដែលមានចំងាយ
៨០គម
ពីទីរួមខេត្តបាត់ដំបងតាមផ្លូវជាតិលេខ៥ទៅទិសខាងកើតរហូតដល់ស្រុកមោងប្ញស្សីនិងហួសប្រមាណ៥គមរួចបត់ស្តាំ
ឆ្ពោះត្រង់ទៅកាន់ស្រុករុក្ខគីរី។ទំនប់នេះស្ថិតនៅភូមិ ឃុំ ស្រុករុក្ខគីរី
ខេត្តបាត់ដំបង។អាងបាសាក់បានកកើត
ឡើងនៅសម័យរបបប៉ុល
ពតចន្លោះឆ្នាំ១៩៧៦-១៩៧៨ ដោយបានសង់ទំនប់បេតុងចំនួន២កន្លែង ទីមួយ ទំនប់ក្បាលហុង
និងទីពីរ ទំនប់អាងបាសាក់
សំរាប់ទប់ទឹកទុកស្រោចស្រពដំណាំកសិកម្មអោយមានជាប្រចាំគ្រប់រដូវកាល។
លក្ខណៈសម្បត្តិៈ
- ទំនប់អាងបាសាក់មានទំនប់ទឹកបេតុងដ៏ធំមួយដែលមានបរិស្ថានធម្មជាតិល្អប្រសើរ
និងមានព្រៃធម្មជាតិដុះជុំវិញគួរអោយចង់គួយគន់។
- នៅរដូវប្រាំងមានចរន្តទឹកហូរខ្សោយល្មម
រីឯរដូវវស្សាមានទឹកហូរខ្លាំងបាញ់ជាពពុះទឹកគួរអោយគយ គន់
ទឹកថ្លាល្អមានលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរងូតកំសាន្ត នៅក្នុងឪកាសបុណ្យទានម្តងៗ
គេសង្កេតឃើញប្រជាពលរដ្ឋទៅកំសាន្តទីនោះយ៉ាងច្រើនកុះករ។
អត្ថបទដោយ៖ ក. គីម អ៊ី
ផ្សព្វផ្សាយដោយ៖ MyPando Group
No comments:
Post a Comment