ចំណេះដឹងទូទៅ៖​ សារប្រយោជន៍នៃការអានសៀវភៅ - MyPando Group

Breaking

MyPando Group

All in One Services by MyPando Group with provide the good quality of our products to satisfy customer target!

Languages

Tuesday, October 22, 2019

ចំណេះដឹងទូទៅ៖​ សារប្រយោជន៍នៃការអានសៀវភៅ


សៀវភៅជាឃ្លាំងប្រាជ្ញា ដែលអ្នកប្រាជ្ញនានាបានចងក្រងឡើង ដើម្បីណែនាំមនុស្ស អោយ បណ្តុះសតិប្រាជ្ញានិងការចេះដឹងរបស់ខ្លួន អោយកាន់តែភ្លឺថ្លាពណ្ណរាយ ថ្កុំថ្កើងជាងមុនជានិច្ច។ ការអាន ច្រើន អាចធ្វើអោយមនុស្សទាំងឡាយក្នុងសង្គម មានឱកាសបានទទួល នូវគំនិតល្អៗជាច្រើន សម្រាប់ ស្រង់ យកមកគិតពិចារណា ហើយយកមកប្រើប្រាស់ជាប្រយោជន៍ ដល់ការរស់នៅរបស់យើង គ្រប់ៗគ្នា ឆ្ពោះទៅរកសេចក្ដីចម្រើន ភាពដុះដាល ថ្កើងថ្កាន ភ្លឺស្វាងក្នុងជីវិត។ ដូច្នេះ យើងគប្បី ប្រឹងព្យាយាមជ្រើសរើសសៀវភៅល្អៗ អោយបានច្រើន ដើម្បីបណ្ដុះប្រាជ្ញារបស់យើងម្នាក់ៗ ទៅរក ឧត្ដមភាព ជាមនុស្សដែលមានកត្តិនាមថ្លៃថ្នូរក្រៃលែង នៅក្នុងសង្គម។

យើងនាំគ្នាអានដើម្បី៖

- កំសាន្តសប្បាយពេលទំនេរ - លំហែអាម្មណ៍ បន្លប់ទុក្ខកង្វល់ដែលកំពុងរំខាននៅក្នុងចិត្ត - បង្កើនចំណេះដឹង ទូលំទូលាយក្នុងជីវិត ដើម្បីបណ្តុះវិជ្ជាជីវៈ មុខរបរនិងបង្កើនជីវភាព រស់នៅ អោយបានកាន់តែប្រសើរឡើងជាងមុន។ - ចម្រើនសតិ និង ប្រាជ្ញា អោយដឹងច្បាស់ អំពី អ្វីល្អី អ្វីអាក្រក់ ភាពទទួលខុសត្រូវ វិន័យ គុណធម៌ និង សីលធម៌ - បង្កើនចំណេះដឹង ផ្នែកអក្សរសាស្រ្តស្គាល់ពាក្យកាន់តែច្រើន ពាក្យចាស់ពាក្យថ្មី ពាក្យពិរោះ ពាក្យប្រសើរៗ ដើម្បីយកមកប្រើប្រាស់ ក្នុងការនិយាយ និង ការសរសេរ អោយបាន កាន់តែល្អពណ្ណរាយឡើង។

សៀវភៅល្អៗសម្រាប់យើងជ្រើសរើសយកមកអានមានដូចជា៖

- សៀវភៅអត្ថបទសិក្សា ដែលមានចងក្រងជាកំណាព្យ ប្រលោមលោក រឿងព្រេង រឿងនិទានខ្លីៗ ច្បាប់ក្រមច្បាប់អប់រំនានាសៀវភៅវប្បធម៌ - សៀវភៅបង្រៀនពីវិជ្ជាជីវៈ វិជ្ជាធ្វើម្ហូប របៀបតុបតែងលំនៅឋាន ប្រវត្តិសាស្រ ភូមិសាស្ត្រ វិទ្យាសាស្ត្រ - សៀវភៅអំរប់សតិស្មារតីមាន សៀវភៅធម៌ ជំនួយសតិ សៀវភៅរៀនសមាធិ - កាសែតពត៌មានដើម្បីស្តាប់ដំណឹងទូទៅ ប្រចាំថ្ងៃនៅក្នុងសង្គម។


អត្ថបទដោយ៖ រឿន សីហា
ផ្សព្វផ្សាយដោយ៖ 
ប្រភព៖ https://km.wikipedia.org/wiki/សារប្រយោជន៍នៃការអាន

No comments:

Post a Comment