ប្រវត្តិសាស្ត្រ៖ ប្រវត្តិប្រាសាទបាណន់ - MyPando Group

Breaking

MyPando Group

All in One Services by MyPando Group with provide the good quality of our products to satisfy customer target!

Languages

Monday, October 21, 2019

ប្រវត្តិសាស្ត្រ៖ ប្រវត្តិប្រាសាទបាណន់



ប្រាសាទបាណន់ត្រូវបានកសាងឡើងក្នុងសតវត្សទី១១ ដែលតួប្រាសាទលើកំពូលភ្នំនេះ មានកំពូល៥ គឺបួនជ្រុងគ្រប់ទិស និងធំមួយចំកណ្តាលប្រាសាទដែល នៅចំផ្លូវឡើងពីខាងកើត គឺប្រាសាទតាដំបងដែកដែល ពីមុនមកមានរូបសំណាកតាដំបងដែកនៅឈរចាំ ហើយចោរលួចយកចេញតែត្រូវប៉ូលិសចាប់បានក្នុង ឆ្នាំ២០០១។ កំពូលប្រាសាទ ទី២ នាទិសខាងត្បូងឈ្មោះ ប្រាសាទទម្លាក់ដូងដែលចាស់ៗ បានប្រាប់តៗមកថា ក្នុងប្រាសាទនេះមានល្អាងចុះមក ក្រោមតែពុំមានមនុស្ស ណាហ៊ានចុះទេ មានតែពិសោធន៍មើល ពេលបុណ្យទានដែលគេតែងតែយកផែ្លដូងទៅទម្លាក់ក្នុងល្អាងប្រាសាទនោះ រួចហើយមករង់ចាំមើលនៅខាងក្រោមនៃ មាត់ស្ទឹងសងែ្កដែលមានរូងមួយ ក៏ឃើញដូងនោះធ្លាក់មកចូលក្នុងស្ទឹងសងែ្កតែម្តង ។ ហើយត្រូវបានកសាងឡើងនៅពាក់កណ្តាល សតវត្សទី១១ និងបញ្ចប់នៅចុងសតវត្សទី១២ ព្រះមហាក្សត្រខ្មែរដំបូងដែលបានកសាងប្រាសាទនេះព្រះនាមព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៥០ - ១០៦៦) និងបញ្ចប់ដោយព្រះបាទជ័យវរ្ម័នទី៧ (១១៨១ - ១២១៩) ប្រាសាទនេះកសាងនៅលើកំពូលភ្នំបាណន់ ជាប់គ្នាពីមួយទៅមួយដូចប្រាសាទអង្គរវត្ត កសាងឡើងអំពីថ្មបាយគ្រាម និងថ្មភក់លក្ខណៈនៃប្រាសាទនេះគឺ វាស្ថិតនៅលើកំពូលភ្នំ ហើយនៅជើងភ្នំមានល្អាងពីរ គឺល្អាង បិទមាស និងល្អាងឈូង នៅជើងភ្នំមានដើមឈើជាច្រើនប្រភេទដុះចំរុះគា្ន ដែលផ្តល់ជាម្លប់ដ៍ត្រជាក់សម្រាប់ភ្ញៀវទេសចរ នៅបរិវេណជើងភ្នំមានភោជនីយដ្ឋាន និងតូបលក់អាហារ ផ្លែឈើ និងវត្ថុអានុស្សាវរីយ៍ មានសន្តិសុខយាមកាមធានាសន្តិសុខ និងសុវត្ថភាពបានយ៉ាងល្អ ហើយមានស្រះទឹកធំទូលាយ ដែលភ្ញៀវអាចទិះទូកលេខ និងសម្រាក់យកខ្យល់អាកាស រមណីយដ្ឋាននេះជាកន្លែងពិសេសសម្រាប់សម្រាកលំហែកាយនៅឳកាសថ្ងៃឈប់សម្រាក់ផ្សេងៗ ។

អត្ថបទដោយ៖ រឿន សីហា
ផ្សព្វផ្សាយដោយ៖ MyPando Group

No comments:

Post a Comment