ល្អាងភ្នំក្រពើ
គឺជារមណីយដ្ឋានទេសចរណ៍ដែលស្ថិតនៅប៉ែកខាងលិចខេត្ដបាត់ដំបងនៅក្នុង ភូមិក្រពើខាងត្បូង
ខាងកើត និងក្រពើខាងជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ដោយមានចំងាយ ១៧.១៧ គ.ម
ដោយគិតចាប់ពីសាលាខេត្ដ បាត់ដំបងរហូតទៅដល់ភ្នំក្រពើ យើងអាចធ្វើដំណើរទៅកាន់ ភ្នំនេះបានតាមផ្លូវជាតិលេខ៥៧ដោយរថយន្ដ ម៉ូតូ…បានដោយសុវតិ្ដភាព។ (សូមមើលផែនទីបង្ហាញផ្លូវ)
ល្អាងភ្នំក្រពើកកើតឡើងពីធម្មជាតិដែលស្ថិតនៅលើភ្នំក្រពើនិយាយរួមមក
ភ្នំក្រពើនេះ ក៏មានដំណាលក្នុងប្រជុំ រឿងពេ្រងខ្មែរ ឪរឿងព្រះចៅរាជកុល
និងនាងរំសាយសក់ឱ ប្រហាក់ប្រហែលនឹងភ្នំសំពៅដែរ ដែលវាមានការទាក់ ទងទៅនឹងភ្នំក្រពើ
ភ្នំរំសាយសក់ ភ្នំទ្រុងមាន់ទ្រុងទា និងភ្នំក្ដោង។ នៅលើភ្នំក្រពើនេះ
ក៏មានល្អាងផងដែរ លើសពីនេះទៅទៀតគឺមានបឹងច្រមុះ
និងបឹងកន្ទុយព្រមទាំងព្រៃធម្មជាតិដ៏ស្រស់ស្អាតដែលដុះនៅលើកំពូលភ្នំ។
ល្អាងភ្នំក្រពើនេះមានលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរណ៍ទៅកំសាន្ដ ពីព្រោះវានៅមិនខ្ពស់ពីដីដែលមាន កំពស់ប្រហែលជា ៤ ទៅ ៥ម៉ែត្រ ពីជើងភ្នំប៉ុណ្ណោះ។ ល្អាងនេះមានខ្យល់អាកាសបរិសុទ្ធល្អត្រជាក់ មានទីធ្លាធំទូលាយ និងផ្ទាំងថ្មធំៗសំរាប់សំរាកលំហែកាយ។ ជាពិសេសទៅទៀតនោះ គឺវាមានកាំជណ្ដើរឡើងទៅដល់កំពួលភ្នំដែលមាន ព្រះវិហារកំពុងតែសាងសង់ ហើយពីលើកំពូលភ្នំនេះយើងអាចស្រូបយកខ្យល់បរិសុទ្ធនិងទស្សនានូវទេសភាពយ៉ាងល្អ ត្រកាលដែលនៅជុំវិញភ្នំក្រពើនេះ។

អត្ថបទដោយ៖ ក. គីម អ៊ី
ផ្សព្វផ្សាយដោយ៖
MyPando
Group
No comments:
Post a Comment