កសិ- ទេសចរណ៍ភូមិ៣( ភូមិវត្តគរ ភូមិកំពង់សីមា ភូមិឈើទាល ) - MyPando Group

Breaking

MyPando Group

All in One Services by MyPando Group with provide the good quality of our products to satisfy customer target!

Languages

Wednesday, November 20, 2019

កសិ- ទេសចរណ៍ភូមិ៣( ភូមិវត្តគរ ភូមិកំពង់សីមា ភូមិឈើទាល )


ភូមិវត្តគរគឺជាភូមិគំរូមួយដែលមានលំនៅដ្ឋានបុរាណច្រើនជាងគេ សាងសង់ឡើងអំពីឈើ ដែលមានលក្ខណៈ ស្រស់ស្អាត និងអគារមានលក្ខណៈបង្ហាញនូវទំនៀមទំលាប់រស់អ្នកស្រុក។ ភូមិនេះស្ថិតនៅភូមិវត្ដគរ​សង្កាត់វត្ដគរ ក្រុងបាត់ដំបងស្ថិតនៅស្របតាមបណ្ដោយស្ទឹងសង្កែចំងាយប្រមាណជា២គីឡូម៉ែត្រ ឆ្ពោះទៅទិសខាងត្បូងពីទីរួមខេត្ដបាត់ដំបងហើយភ្ចាប់ជាមួយភូមិកំពង់សីមា ភូមិឈើទាលដែលសម្បូរដោយដំណាំកសិកម្ម  ។ ភូមិវត្ដគរនេះជាភូមិដែលមានលំនៅដ្ឋានប្រជាជនរស់នៅជាលក្ខណៈខ្មែរនិងមានផ្ទះប្រជាពលរដ្ឋ តាំងពីយូលង់មកហើយ។ ផ្ទះមួយចំនួនបានសង់ឡើងនៅដើមសតវត្សទី២០ ។ រ​ហូតមកដល់សព្វថ្ងៃអ្នកស្រុកបានប្រកាន់ភ្ជាប់នូវទំនៀមទំលាប់ ប្រពៃណីពីបុរាណតរៀងមក។
លក្ខណៈសម្បត្តិៈ
  • ទីតាំងអំណោយផល អាចរៀបចំជាផ្លូវថ្មើរជើង និងផ្លូវជិះកង់សម្រាប់កីឡាទេសចរណ៍
  • សម្បូរដោយផ្ទះបុរាណដែលជាគោលដៅទាក់ទាញភ្ញៀវដ៏សំខាន់
  • ទិដ្ឋភាពដងស្ទឹងដ៏ស្រស់ត្រកាល តាមដងផ្លូវសម្បូរដោយដំណាំចំការដែលជាសក្តានុពល កសិ- ទេសចរណ៍ភូមិ
  • លក្ខណះប្រពៃណីដែលប្រជាពលរដ្ឋក្នុងតំបន់បានអភិរក្ស
​​​     ផ្ទះជាច្រើនដែលអាចរៀបចំជាផ្ទះភ្ញៀវបាន

អត្ថបទដោយ៖ ក.​ គី អ៊ី
ផ្សព្វផ្សាយដោយ៖ MyPando Group

No comments:

Post a Comment