ប្រាសាទស្នឹងចែកចេញជាពីរគឺប្រាសាទស្នឹងខាងកើត និង ប្រាសាទស្នឹងខាងលិច។ ប្រាសាទទាំងពីរនេះស្ថិតនៅក្នុងបរិវេនវត្តស្នឹង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ចំងាយ ២២គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងអំពីឥដ្ឋនៅលើដីទួលមូល មានបណ្តាយប្រវែង៣០ម៉ែត្រ និង ទទឹងប្រវែង២០ម៉ែត្រ។ ប្រាសាទនេះមានលក្ខណៈជាចេតីយ៍ចំនួន៣ដាច់ពីគ្នា។ ប្រាសាទនេះមានក្ខណៈប្រហាក់ប្រហែលគ្នាទីនឹងបណ្តាលប្រាសាទដែលបានកសាងនៅសតវត្សទី១២។ នៅពីក្រោយប្រាសាទមានព្រះវិហារមួយទៀតដែលទើបតែកសាងថ្មី។ ប្រាសាទស្នឹងខាងលិចមានទីតាំងជាប់នឹងផ្លូវជាតិលេខ៥៧ (១០) ដែលប្រាសាទនេះធ្វើអំពីថ្មភក់។ប្រាសាទស្ថិតនេះក្នុងបរិវេណវត្តមួយនៅភូមិស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង តាមផ្លូវទៅប៉ៃលិន។ ប្រាសាទស្នឹងមួយទៀតដែលនៅជាប់នឹងផ្លូវជាតិ ក្នុងភូមិនេះដែរ គេដាក់ឈ្មោះស្នឹង (ខាងលិច)។
លោក Cœdès (IC, VII, 42. K. 204) ឲ្យសេចក្ដីសន្និដ្ឋាន តាមតួរអក្សរនៃសិលាចារឹកដែលរិចរិលស្ទើរតែអស់ថាចារនៅស.វទី១០។ នៅក្នុងសៀវភៅលោក Aymonier, Le Cambodge II, p. 291. ក៏គ្មានការនិយាយលំអិតអំពីប្រាសាទនេះដែរ។ប៉ុន្តែបើពិនិត្យលើក្បាច់ចម្លាក់នៃផ្ដែរអាចប្រហែលសាងនៅចុងស.វទី៩។
អត្ថបទដោយ៖ រឿន សីហា
ផ្សព្វផ្សាយដោយ៖ MyPando Group
ប្រភព៖ https://km.wikipedia.org/wiki/ប្រាសាទស្នឹង
No comments:
Post a Comment