នៅតែមិនមានភាពច្បាស់លាស់ថាតើនរណាជាអ្នកបង្កើតទូរស័ព្ទអគ្គីសនីមុនគេនោះ។ ដូចជារបកគំហើញធំៗដូចជា វិទ្យុ ទូរទស្សន៍ អំពូលភ្លើង និង កុំព្យូទ័រ ដែរ។ មានអ្នកប្រាជ្ញជាច្រើនដែលបានផ្តួចផ្ដើមធ្វើការពិសោធន៍អំពីការបញ្ជូនសំលេងតាមខ្សែ ហើយពួកគេបានជួយគ្នាក្នុងការធ្វើអោយគំនិតកាន់តែល្អឡើង។ លោក អង់តូនីញ៉ូ មើស៊ី (Antonio Meucci) លោក ចូហាន ហ្វីលីព រ៉េស ( Johann Philip Reis) លោក អេលីស្សា ហ្គ្រេយ (Elisha Gray) លោក អាឡិចសេនដឺរ ហ្គ្រាហាម បែល (Alexander Graham Bell) លោក ថូម៉ាស់ អេឌីសុន ()Thomas Edison) គឺជាបុគ្គលក្នុងចំនោមអ្នកដែលបានផ្តួចផ្ដើមការបង្កើតទូរស័ព្ទ។
ការអភិវឌ្ឍន៍ដំបូង
២៨ ធ្នូ ១៨៧១ Antonio Meucci បានដាក់ពាក្យសុំទៅការិយាល័យអាជ្ញាប័ណ្ឌអាមេរិក នូវអាជ្ញាប័ណ្ឌដែលមានចំនងជើងថា «ទូរសារសំលេង» ដែលពិពណ៌នាអំពីការទំនាក់ទំនងដោយ សំលេងរបស់មនុស្ស២នាក់ដោយប្រើខ្សែ។
១៨៧៤ Antonio Meucci បន្ទាប់ពីបានបន្តអាជ្ញប័ណ្ឌបាន២ឆ្នាំ ក៏គ្មានប្រាក់ក្នុងការបន្តម្តងទៀត។ អាជ្ញាប័ណ្ឌនោះត្រូវបានចាត់ទុកជាមោឃៈ។
៦ មេសា ១៨៧៥ Alexander Graham Bell បានទទួលអាជ្ញាប័ណ្ឌអាមេរិកលេខ 161,739 ស្ដីអំពី «ឧបករណ៍បញ្ជូននិងទទួលទូរសារអគ្គីសនី»។
១១ កុម្ភៈ ១៨៧៦ Elisha Gray បានបង្កើតឧបករណ៍បញ្ជូនធ្វើពីសន្ទនីយ៍សំរាប់ប្រើក្នុងទូរស័ព្ទ
១៤ កុម្ភៈ ១៨៧៦ Elisha Gray បានដាក់ពាក្យសុំអាជ្ញាប័ណ្ឌស្តីពី «ការបញ្ជូនសំលេងមនុស្សតាមរយៈសៀគ្វីទូរសារ»។ នៅថ្ងៃដដែលAlexander Graham Bell បានដាក់ពាក្យសុំអាជ្ញាប័ណ្ឌស្ដីអំពី «ការរីកចំរើននៃប្រព័ន្ឋទូរសារ» សំរាប់ទូរស័ព្ទដែលប្រើលំយោលចរន្ត។
១៩ កុម្ភៈ ១៨៧៦ Elisha Gray ត្រូវបានគេផ្តល់ដំនឹងថា ការសុំអាជ្ញាប័ណ្ឌរបស់គាត់ជាន់គ្នានឹងការសុំរបស់Alexander Graham Bell។ គាត់ក៏សំរេចចិត្តផ្អាកការសុំរបស់គាត់។
៧ មិនា ១៨៧៦ Alexander Graham Bell បានទទូលអាជ្ញាប័ណ្ឌលេខ 174,465 ស្ដីអំពី «ការរីកចំរើននៃប្រព័ន្ឋទូរសារ» ដែលក្នុងនោះរួមមាន វិធីនិងបរិក្ខារបញ្ជូនសំលេងតាមរយៈទូរសារ ដោយប្រើគោលការណ៍លំយោលអគ្គីសនី ស្រដៀងគ្នានិងលំយោលរបស់ខ្យល់ពេលមានសំលេង។
១០ មិនា ១៨៧៦ ជោគជ័យដំបូងនៃការបញ្ជូនសំលេងតាមរយៈទូរស័ព្ទ។ ឃ្លាដំបូងដែលត្រូវបាននិយាយតាមទូរស័ព្ទមុនគេគឺ “Mr. Watson, come here, I want to see you.” (លោកវ៉ាត់សុនមកទីនេះមក។ ខ្ញុំចង់ជួបលោក។) ដែលAlexander Graham Bell បាននិយាយទៅកាន់សហការីរបស់លោកគឺលោកវ៉ាត់សុន។
៣០ មករា ១៨៧៧ Alexander Graham Bell បានទទួលអាជ្ញាប័ណ្ឌលេខ 186,787 សំរាប់ទូរស័ព្ទអេឡិចត្រូម៉ាញ៉េទិច ដែលប្រើមេដែកអចិន្ត្រៃយ៍ បន្ទះដែកស្ដើង និង កណ្ដឹងហៅ។
២៧ មេសា ១៨៧៧ Edison បានដាក់ពាក្យសុំអាជ្ញាប័ណ្ឌឧបករណ៍បញ្ជូនធ្វើពីកាបូន(ហ្គ្រាហ្វីត)។ អាជ្ញាប័ណ្ឌលេខ 474,230 ត្រូវបានផ្ដល់១៥ឆ្នាំក្រោយមក(៣ ឧសភា ១៨៩២)។ Edison បានទទួលអាជ្ញាប័ណ្ឌលេខ 222,390 សំរាប់ឧបករណ៏បញ្ជូនធ្វើពីគ្រាប់កាបូន នៅឆ្នាំ ១៨៩៧។
អត្ថបទដោយ៖ រឿន សីហា
ផ្សព្វផ្សាយដោយ៖ MyPando Group
ប្រភព៖ https://km.wikipedia.org/wiki/ទូរស័ព្ទ
No comments:
Post a Comment