ប្រវត្តិនំបញ្ចុកខ្មែរ - MyPando Group

Breaking

MyPando Group

All in One Services by MyPando Group with provide the good quality of our products to satisfy customer target!

Languages

Wednesday, November 6, 2019

ប្រវត្តិនំបញ្ចុកខ្មែរ


នំបញ្ចុក មានឈ្មោះដើមហៅថា "នំបុកប៉ែន" ក្នុងឆ្នាំ ១២៧០​​ នៃ គ.ស នា សវត្សន៍ទី១៣ រាជការណ៍ស្ដេច ឌូសុងមហាសុង ខាងត្បូង បានលើកទ័ពតាមសំពៅជាច្រើនមក វាយប្រហារនៅ ក្រុងព្រៃនគរ នាភាគខាងកើតឈៀងខាងត្បូង របស់អាណាចក្រខ្មែរ (ដែលជាក្រុងហូជីមិញ ប្រទេសវៀតណាមបច្ចុប្បន្ន) ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៨ រជ្ជកាល (១២៤៣-១២៩៥) ពួកគេបានចាប់យកអ្នកប្រាជ្ញទស្សនៈវិទ្យារបស់អាណាចក្រខ្មែរ ឈ្មោះ ធ្មេញជ័យ (ធ្មេញ្ជ័យ ឬ ហៅថា ធន់ជ័យ) ដែលជាឈ្លើយសឹកយកទៅដាក់គុកត្រជាក់នាប្រទេសចិន ក្នុងក្រុង សៀនយ៉ា ខេត្តគ័ងទុង លោក ធន់ជ័យ បានបង្កើតខ្លែងដែលអាចបញ្ចេញសម្លេងបាន ដែលកម្ពុជា ហៅថា 'ខ្លែងឯក ហើយលោកតែងតែលួចបង្ហោះវាពេលយប់ដើម្បីរំខាន ពួកចិនទាំងនោះ សម្លេងនិងរូបរាងមិនច្បាស់លាស់នៅពេលយប់របស់ខ្លែងឯក បានបង្ករការផ្ញាក់ផ្អើម ដល់អ្នកស្រុកនិង មន្ត្រីទីនោះ មន្ត្រីនោះបានបង្គាប់ឲ្យមានការទស្សន៍ទាយ អ្នកហោរាសាស្ត្រទីនោះ បានប្រាប់ថា ប្រផ្នូលមិនល្អ បក្សីចម្លែកយំរាល់ៗយប់ មហាសុងនិង ជួបសង្គ្រាមធំ សូមលោកម្ចាស់ដោះលែងអ្នកទោសទាំងអស់ ដើម្បីបញ្ជៀសហានិភ័យទាំងអស់នេះ មន្ត្រីចិនទីនោះក៏ធ្វើតាម ។ ក្រោយមក ធន់ជ័យ ត្រូវបានដោះលែង លោកធ្វើការងារផ្សេងៗជាច្រើនដើម្បីរកប្រាក់ជួល សំពៅត្រឡប់មក អាណាចក្រខ្មែរវិញ ក្រោយមកទៀត លោកបានបែកគំនិត យក "នំបុកប៉ែន" មកលក់ឲ្យអ្នកស្រុកចិនទីនោះ ដោយនំនោះមានរស់ជាតិប្លែក "នំបុកប៉ែន" បានល្បីដល់ ចៅហ្វាយក្រុងចិនមូលដ្ឋានទីនោះ ដែលមានមុខកាច និង គួរឲ្យខ្លាចគ្មានអ្នកណាហ៊ានមើលមុខនោះទេ ព្រោះខ្លាចត្រូវដាក់ទោសសម្លាប់ ជំនិតពួកលោកបាន ផ្ដាំធ្មេញជ័យអំពីរឿងនេះ ពួកគេបានឲ្យលោក ធ្វើ "នំបុកប៉ែន" ឲ្យពួកគេហូប ធ្មេញជ័យ ចង់មើលមុខចៅហ្វាយក្រុងកំណាចនោះ បានពោលបង្គាប់ថា បើលោក ម្ចាស់ចង់ហូបនំនេះ សូមកុំប្រើចង្កឹះត្រូវងើយមុខឡើងនិងប្រើដៃបញ្ចុកជំនួស ធ្មេញជ័យ ក្រឡេកឃើញមុខ ចៅហ្វាយក្រុងក៏ពោលពាក្យឡើង មុខចៅហ្វាយក្រុងចិន ដូចមុខឆ្កែ រីឯមុខស្ដេចខ្មែរ ដូចព្រះខែពេញបរមី អ្នកបកប្រែយល់ច្រឡំស្មានតែសរសើរ ក៏ពោលពាក្យតាមពំនោល ចៅហ្វាយក្រុងសប្បាយចិត្តក៏ផ្ដល់សំនូមពរឲ្យ ធ្មេញជ័យ លោក ក៏ស្នើសុំត្រឡប់មក អាណាចក្រខ្មែរ វិញ ភាពល្បីល្បាញ របស់ "នំបុកប៉ែន" បានប្ដូរឈ្មោះ មក នំបញ្ចុក មកដល់បច្ចុប្បន្ននេះ ។

អត្ថបទដោយ៖ រឿន សីហា
ផ្សព្វផ្សាយដោយ៖ MyPando Group
ប្រភព៖ https://km.wikipedia.org/wiki/នំបញ្ចុក

No comments:

Post a Comment