I. ការបង្កើតសង្គមរាស្ត្រនិយម
នៅថ្ងៃទី២៣ ខែមិនា ឆ្នាំ១៩៥៥ សម្ដេចនរោត្តមសីហនុ បានបង្កើតអង្គការនយោបាយ សង្គមរាស្រ្តនិយម ហៅកាត់ថាសង្គម។ អង្គការនេះចូលរួមបោះឆ្នោតនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៥៥ ដែលមានបក្សជាច្រើនចូលរួមប្រកួតប្រជែង។ក្នុងការបោះឆ្នោតថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៥៥ គណបក្សសង្គមរាស្ត្រនិយម ដណ្ដើមបានជាង៨៣។ភាគរយក្នុងសភាដែលបានបង្កើតរដ្ឋាភិបាលឯកតោភាគី។II. កត្តាដែលធ្វើអោយប្រជាជនជឿជាក់លើសង្គមរាស្ត្រនិយម
- សម្ដេចនរោត្តម សីហនុដែលជាស្ថាបនិក និង ជាប្រធានមានប្រជាប្រិយខ្លាំង ព្រោះប្រជារាស្ត្រទទួលស្គាល់ព្រះអង្គជាបិតាឯករាជ្យជាតិ និង សន្តិភាព
- ភាពរឹងម៉ាំនៃរចនាសម្ព័ន្ធដឹកនាំរបស់សង្គមរាស្ត្រនិយម ថ្នាក់មូលដ្ឋាន៖ កត្តានេះធ្វើអោយមានការគាំទ្រពីមហាជនថ្នាក់មូលដ្ឋាន និង មន្ត្រីរាជការដែលជាកម្លាំងចលករធ្វើអោយមានជម្នះក្នុងការបោះឆ្នោត
- ក្រៅពីសម្ដេចនរោត្តមសីហនុ ដែលអ្នកដឹកនាំ មានឥស្សរជននយោបាយសំខាន់ៗជាច្រើនទៀតបានចូលរួមក្នុងសង្គមរាស្ត្រនិយម ដូចជា លោក ស៊ឹម វ៉ារ សម្ដេច ស៊ឺន សាន ព្រះអង្គម្ចាស់ នរិន្ធដេត លោក យ៉ែម សំបូរ ជាដើម។
- គណបក្សរាស្ត្រនិយមមានហិរញ្ញវត្ថុម៉ាំ ដែលបានមកពីការបរិច្ចាករបស់សមាជិក និង អ្នកមានព្រទ្យសម្បត្តិភាគច្រើនក្នុងស្រុក។
III. សមាជាតិ
- សមាជាតិគឺជាវេទិកានៃលទ្ធិប្រជាធិបតេយ្យដែលប្រជាជនគ្រប់ស្រទាប់វណ្ណះ គ្រប់និន្នាការនយោបាយ ជួបជាមួយរដ្ឋាភិបាលដើម្បីពិភាក្សាពីប្រយោជន៍របស់ជាតិ។
- សមាជជាតិប្រារព្ធឡើងក្នុង១ឆ្នាំ ២ដង ដោយមានសម្ដេចនរោត្តមសីហនុជាព្រះប្រធាន។ សមាជជាតិត្រូវមានការចូលរួមពីមហាជនគ្រប់ស្រទាប់វណ្ណះ គ្រប់និន្នាការ និង តំណាបក្សផ្សេងៗ។ នៅថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ ១៩៥៥ សមាជជាតិបានប្រារព្ធឡើងជាលើកទី២ដោយបានពិភាក្សាគ្នាពីការផ្ដល់សិទ្ធបោះឆ្នោតអោយស្រ្តី និង គោលការណ៍នៃការជ្រើសរើសសភាខេត្ត។
- ក្រោយមក សមាជជាតិបានក្លាយជាស្ថាប័នរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ។
- សមាជជាតិសម្រេចបានសមិទ្ធផលជាច្រើនដូចជា៖
– ការកំណត់ភាសាខ្មែរជាផ្លូវការ
– សភាតំណាងរាស្ត្រមានសិទ្ធចូលរួមក្នុងការកែរលំអរ អសកម្មភាពរដ្ឋបាល និង ទាមទារអោយដាក់ទណ្ឌកម្មចំពោះមន្ត្រីអសកម្ម។
– ផ្ដល់សិទ្ធដល់ស្ត្រីក្នុងការបោះឆ្នោត និង ឈរឈ្មោះអោយគេបោះឆ្នោត (ថ្ងៃទី៦ ខែកមរា ឆ្នាំ១៩៥៨)
IV. នយោបាយអព្យាក្រិត
នៅពេលដែលពិភពលោកកំពុងតែរងការគំរាមកំហែងពីការប្រណាំងប្រជែងរបស់មហាអំណាចសេរី និង លោកកុម្មុយនីស្ដ កម្ពុជាបានប្រកាន់យកនយោបាយអព្យាក្រិត និង ចូលរួមក្នុងចលនាមិនចូលបក្សសម្ព័ន្ធទាត់ចោលការចូលក្នុងអង្កការយោធាណាតូ។V. សមិទ្ធិផលសង្គមរាស្ត្រនិយម
១. វិស័យសេដ្ឋកិច្ច
- រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើវិស័យកសិកម្ម ដោយពង្រីកផ្ទៃដីកសិកម្ម ធ្វើការជ្រើសរើស ធ្វើនយោបាយ ប្រើប្រាស់ជី ចាក់ថ្នាំបង្ការដល់សត្វពាហនៈដែលកម្លាំងអូសទាញ បង្កើតរុក្ខទិវាគ្រប់ខេត្ត-ក្រុង។
- វិស័យនេសាទមានការរីកចម្រើន ដែលអាចបម្រើជីវភាពប្រជាជនប្រចាំថ្ងៃ និង នាំចេញទៅលក់នៅបរទេសថែមទៀត។
២. វីស័យគមនាគមន៍
- ពង្រីកកំពង់ផែភ្នំពេញ និង កសាងកំពង់ផែនៅក្រុងព្រះសីហនុ
- កសាងផ្លូវជាតិលេខ៤ ប្រវែង២២៦គម
- ពង្រីកអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង (បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ) និង កសាងអាកាសយានដ្ឋានអន្តរជាតិសៀមរាប
- កសាងផ្លូវរថភ្លើងខ្សែរទី២ ពីភ្នំពេញទៅក្រុងព្រះសីហនុ ប្រវែង២៧០គម និង កសាងស្ពានជ្រោយចង្វារ (ស្ពានមិត្តភាពកម្ពុជា-ចិន)
- ភ្ជាប់ខ្សែរទូរស័ព្ទជាមួយក្រុងតូក្សូ សាន់ហ្រាន់ស៊ីស្កូ ក្រុងអូសាកា……។
៣. វិស័យពានិជ្ជកម្ម និង ឧស្សាហកម្ម
វិស័យពានិជ្ជកម្ម
- ក្រុមហ៊ុនធំៗរបស់បារាំង និង សាខាក្រុមហ៊ុនសហរដ្ឋអាមេរិកជាច្រើនបានដាក់ទុនវិនិយោគនៅកម្ពុជា
- នៅខែវិច្ឆិកា ១៩៦៣ រាជរដ្ឋាភិបាលបានសម្រេច និង អនុវត្តការកែប្រែប្រព័ន្ធធនាគារ និង ពានិជ្ចកម្មក្រៅប្រទេស ដោយធ្វើការហាមឃាត់ក្រុមហ៊ុនពានិជ្ជកម្មក្រៅប្រទេស និង ធនាគារឯកជនខាងពានិជ្ជកម្មនៅក្នុងស្រុក។ រដ្ឋាភិបាលបានអនុញ្ញាតិអោយក្រុមហ៊ុនបរទេសខ្លះបន្តសកម្មភាពរបស់ខ្លួនដូចជាក្រុមហ៊ុនសែល ក្រុមហ៊ុនអេសូ និង កាល់តិច។
- រដ្ឋបានបង្កើតឈ្មោះក្រុមហ៊ុនអាហរ័ណនីហរ័ណជាតិ ហៅកាត់ថា សូណិចស៊ូម ដែលមានភាគរយជាទុនរបស់រដ្ឋ និង ៤០ភាគរយជាទុនពានិជ្ជកម្មកម្ពុជា
- នៅឆ្នាំ១៩៦៤ ក្រុមហ៊ុនពានិជ្ជកម្មរដ្ឋពីរទៀតត្រូវបានបង្កើតឡើងគឺ៖ ក្រុមហ៊ុនខ្មែរនៃការទិញផលិតផលកសិកម្ម ហៅកាត់ថា សូរ៉ាប៉ា និង ក្រុមហ៊ុនជាតិនៃការចែករំលែកទំនិញនាំចូល ហៅកាត់ថា សូណាព្រីម។
វិស័យធនាគារ
ប្រាក់រៀលដែលជារូបិយវត្ថុក្នុងស្រុកត្រូវបានចរាចរណ៍ទូទាំងប្រទេស។ ចំពោះវិស័យធនាគារ គេឃើញមានក្រុមហ៊ុនបរទេសពីរគឺ៖- អង់គ្លេសមានធនាគារឆាទែរិច និង ហុងកុង សៀងហៃ
- ជប៉ុនមានធនាគារអូហូតូត្យូ
វិស័យឧស្សាហកម្ម
រាជរដ្ឋាភិបាលបានកសាងរោងចក្រជាច្រើនដូចជា រោងចក្រវាយនភ័ណ្ឌ រោងចក្រក្ដារបន្ទះ រោងចក្រកែវ រោងចក្រក្រដាស រោងចក្រស៊ូម៉ងត៍ រោងចក្របាក្រចៅ រោងចក្រដំឡើងត្រាក់ទ័រ រោងចក្រចម្រាញ់ប្រេងកាត និង រោងចក្រស្រាបៀរទន្ទឹមនិងនោះ ក៏មានការកសាងទំនប់វារីអគ្គិសនីនៅស្ទឹងច្រាលគីរីរម្យ និង នៅព្រែកត្នោត ក្នុងកំពង់ស្ពឺ។
៤. វិស័យវប្បធម៌
ការសិក្សា
រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់វិស័យសិក្សាធិការដោយបណ្ដុះបណ្ដាលគ្រូបង្រៀន និង កសាងសាលារៀន បឋមដល់សាកលវិទ្យាល័យ ព្រមទាំងធ្វើយុទ្ធនាការបំបាត់អនក្ខរភាព។រាជរដ្ឋាភិបាលក៏បានបញ្ជូននិស្សិតទៅសិក្សានៅបរទេសពិសេសប្រទេសបារាំង ព្រមទាំងកសាងអន្តេវាសិកដ្ឋាននៅទីនោះផងដែរ។
វិស័យកីឡា
រាជរដ្ឋាភិបាលបានលើកស្ទួយវិស័យកីឡាអោយមានសន្ទុះខ្លាំងក្លា ដោយបណ្ដុះបណ្ដាលកីឡាគ្រប់ខេត្តក្រុង និង ជួលគ្រូមកពីបរទេសមកបង្ហាត់បង្រៀន និង កសាងពហុកីឡាដ្ឋានជាតិអូឡាំពិក។សាសនា
រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះព្រះពុទ្ធសាសនា ដោយបង្កើតពុទ្ធិកបឋមសិក្សារហូតដល់ពុទ្ធិកមហាវិទ្យាល័យ។សិល្បះ
រាជរដ្ឋាភិបាលបានចាត់វិធានការថែរក្សាសម្បត្តិវប្បធម៌ បេតិកភណ្ឌ ព្រមទាំងបង្កើតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បះ និង សាលមហាស្រពតាមខេត្ត-ក្រុង។៥. វិស័យសុខាភិបាល
សុខភាពជាបញ្ហាចម្បង ដូចនេះរដ្ឋាភិបាលបាន៖- កសាងមន្ទីពេទ្យជាច្រើនដូចជា៖ មន្ទីពេទ្យកុមារគន្ធបុប្ផា ឳសថាល័យព្រះសុរាម្រឹត មហាវិទ្យាល័យភូម្ទវិជ្ជាពេទ្យ មន្ទីសម្ភពផះង៉ាង៉ា (មន្ទីពេទ្យព្រះកេតុមាលា) មន្ទីពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ)
- ចាត់វិធានការការពារ ដោយចាក់ថ្នាំការពាររោគត្បាត ព្រមទាំងរក្សាអនាម័យតាមលំនៅដ្ឋាន ជីកអណ្ដូងទឹក សង់ផ្ទះ សង់ផ្ទះ ជីកស្រះ។
អត្ថបទដោយ៖ រឿន សីហា
ផ្សព្វផ្សាយដោយ៖ (thebookcafebtb)
ប្រភព៖ Khmerdeng.com
No comments:
Post a Comment